ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្កហេតុបែជាបណ្តោយអោ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:52 នាទី ចំនួនអានៈ 1794

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវៀងរថយន្តធួររីសពណ៍ស និងម៉ូតូម៉ាកឌ្រីមពណ៍ខ្មៅ ឆ្នាំ២០១២នៅលើដងផ្លូវ ជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញ ឃុំសរសរស្តំស្រុកពួក ខេត្តសៀមរាបបណ្តាល អោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរ ស្រាល តែប៉ូលីសចរាចរណ៍ ស្រុកពួកចាប់មិនបានរថយន្តបង្កហេតុបែជាទៅចាប់ រថយន្តកាមរីឆ្នាំ៩៣ដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយ ដឹងថា លោកជាអ្នករតតាក់ស៊ី ពីខេត្តបាត់ដំបងមក ខេត្តសៀមរាបលុះមកដល់ចំណុច កើតហេតុខាងលើបានឈប់រថយន្ត អែបខាងស្តាំដៃ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដើម្បីអោយអ្នកជិះក្នុង រថយន្តក្អួតតែប្រហែល១០នាទីក្រោយមក ស្រាប់តែមាន ម៉ូតូម៉ាកឌ្រីម ជិះមកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុក ពីក្រោយបណ្តាលអោយ ម៉ូតូជនរងគ្រោះវិល៣-៤ជុំមកបុកបែកកង់ក្រោយរថ យន្តរបស់គាត់។

លោកឆាត់ណាបន្តថា ទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹងភ្ញៀវជិះលើរថយន្តរបស់លោក ឆ្លើយអះអាងនៅ មុខសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្រុកពួកថារថយន្តដែលបង្ក ហេតុគឺជារថយន្តផ្សេងម៉ាកធួរីស មិនមែនរថយន្តរបស់លោក យ៉ាងណាក៏ ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់លោទៅសាកសួរតាំងពីម៉ោងប្រហែល ៥និង ៣០នាទី រហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់លោក តែប៉ូលីសបានដកយកកាតគ្រី ដកប័ណ្ណបើកបរ និងតម្រូវអោយមានមនុស្សធានាដោយដកយកទាំងអត្តសញ្ញាណប័ណអ្នកធានា ទុកទៀតផង។

លោកហល់-ឆវាន់ប៉ូលីសចរាចរណ៍អ្នកធ្វើកំណត់ហេតុសំណុំរឿង ខាងលើបានប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩នេះថា ខាងប៉ូសីលនិងផ្តល់ឯកសារអោយទៅម្ចាស់រថយន្តកាមរី៩៣វិញតែមិនដឹងថ្ងៃណា ទេសុំអោយសាកសួរទៅលោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ស្រុកពួក។

លោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ ស្រុកពួកបានអោយដឹងតាមទូរស័ព្ទ នៅម៉ោង១១និង០៥នាទីថ្ងៃទី២៩ នេះថា ខាងប៉ូលីសដកឯកសាររបស់ម្ចាស់រថយន្តកាមរីឆ្នាំ៩៣នេះទុកដើម្បីស៊ើបអង្កេត ហើយណាមួយខាងប៉ូលីស បានរាយការណ៍ទៅព្រះរាជអាជ្ញារងទៀតផង។ លោកគង់សាម៉នបានបញ្ជាក់បន្ថែមថា បើតាមសាក្សីដែលជិះក្នុង រថយន្តកាមរីខាងលើ និងស្រ្តីរងរបួសស្រាលម្នាក់ បានឆ្លើយថា រថយន្តដែលបុកម៉ូតូគឺជារថយន្តធួរីស ដែលបាន បើកគេចខ្លួនបាត់ហើយ តែមូលហេតុដែលលោកដកឯកសាររបស់លោកឆាត់ណាម្ចាស់រថយន្តកាមរី៩៣ នេះទុកមិន ទាន់អោយព្រោះរងចាំភាគីក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ធ្វើបុណ្យសពរួចបើគេមិន ដាក់ពាក្យបណ្តឹង ទៅលើរថយន្តកាមរីនេះទេគាត់ នឹតប្រគល់ឯកសារអោយលោកឆាត់ណាវិញ។ យើងពុំអាចសុំការបំភ្លឺពី លោកជឹម-សុណ្ណ មេប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានទេពាក់ព័ន្ធការណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះព្រោះ ពេលទូរស័ព្ទចូល លោកឆ្លើយថារវល់ជាប់ប្រជុំ។

គេសង្កេតឃើញថា ជាញឹកញាប់ប៉ូលីសចរាចរណ៍ស្រុកពួក តែងតែធ្វើការរបៀបដដែលៗគឺរបៀបចាប់ រថយន្តដទៃ មក ជំនួសរថយន្តបង្កហេតុព្រោះអសមត្ថភាពក្នុងការចាប់អ្នក ដែលប្រព្រឹត្តខុសពិតប្រាកដ់ដូចពាក្យស្លោកពោលថា (ឆ្មាស៊ីត្រីអាំងមិនចាប់ចាប់ឆ្មាដេកផេះអោយទទួលទោសជំនួស)។

លោកឆាត់ណាគ្រាន់តែសង្ឃឹមថា ប៉ូលីសចរាចណ៍ស្រុកពួកនឹងប្រគល់ឯកសារឡានអោយគាត់វិញ ក្នុងពេលឆាប់ៗ និងសង្ឃឹមថាប៉ូលីសអាចចាប់រថយន្តធួរីសនោះ អោយទទួលទោសចំពោះមុខច្បាប់និងសង កង់រថយន្តរបស់គាត់ ព្រមទាំងកញ្ជក់រថយន្តខាងឆ្វេងរបស់គាត់ដែលម៉ូតូជន រងគ្រោះខ្ទាតមកបុក។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា នេះមកពីលោកជឹមសុវណ្ណមេប៉ូលីសចរាចរណ៍ ដែលទើបឡើងថ្មីមិនបានបង្ហាត់ បង្រៀនកូនចៅក្រោមឱវាតអោយធ្វើការត្រឹមត្រូវមានភាពយុត្តិធម៌ចេះ តែដើរចាប់គេចាប់ឯងផ្តេសផ្តាសបែបនេះ ហើយតើមានករណីបែបនេះប៉ុន្មានដងហើយដែលពុំបានលេចធ្លាយចេញអោយគេដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1607ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1626ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2406ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1842ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1807ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1708ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1757ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1593ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2294ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1772ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09