លោក ឈាង តុលា អំឡុងពេលធ្វើជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ធ្លាប់មានពាក់ព័ន្ធរឿងអាស្រូវ ក្នុងការប្រមូលលុយពីជំនួញឈើខុសច្បាប់ រហូតមានការផ្លាស់ប្តូរ ទៅកាន់តំណែងជា ប្រធានការិយាល័យស៊ើបអង្កេត និងឆ្លើយតបរហ័ស នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់ នៃរដ្ឋបាលព្រៃឈើ។ ដូច្នេះឱកាសដែលលោក ឈាង តុលា មកធ្វើជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង គឺជាពេលវេលាដែលគាត់ ព្យាយាមប្រមូលលុយ យកទៅស្រង់ដើម ។
បើទោះបីជាមានការតែងតាំងលោក ឈាង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ជំនួសលោក អ៊ីវ ឯកសាវត្តី រួចហើយក៏ដោយ ក៏សកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមឈ្មួញ ទាំងតូចទាំងធំ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យដដែល ជាពិសេសការរកស៊ី ដឹកជញ្ជូនឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលបានមកពីការកាប់បំផ្លាញ តាមតំបន់អភិរក្ស និងតំបន់ព្រៃការពារ ឬជ្រកក្រោមស្លាក ស្តារបាតអាងទំនប់វារីអគ្គិសនី នៅតែគ្មាននរណាហ៊ានប៉ះពាល់។
ប្រជាពលរដ្ឋ បានឱ្យដឹងថាសកម្មភាពកាប់ឈើប្រណីត និងឈើប្រភេទលេខ១ លេខ២ ធ្វើអាជីវកម្ម ខុសច្បាប់ នៅតំបន់ព្រំដែន ខេត្តស្ទឹងត្រែង ជាប់ជាមួយប្រទេសឡាវ កំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយឈើមួយផ្នែក ដែលក្រុមជនល្មើសកាប់បំផ្លាញនោះ ត្រូវបានដឹកជញ្ជូនទៅលក់ ឱ្យឈ្មួញឡាវ និងមួយផ្នែកទៀត ត្រូវគេដឹកចូលទៅស្តុកទុក នៅការដ្ឋានក្រុមហ៊ុន សម្បទាន ក្នុងតំបន់ដើម្បីនាំចេញទៅទីផ្សារ។ លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង លោក ឈាង តុលា ហាក់ដូចជានាំគ្នាសម្ងំស្ងៀម ធ្វើមិនដឹងមិនឮ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលបទល្មើសបំផ្លាញព្រៃឈើ នៅខេត្តស្ទឹងត្រែងជាបន្ទាន់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋរស់នៅស្រុកសៀមប៉ាង បានឱ្យដឹងថា កម្មករស៊ីឈ្នួលជាច្រើនក្រុម ហើយក្នុងមួយក្រុម មានគ្នាប្រមាណ ១០នាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ ត្រូវគេជួលនិងបំពាក់ឧបករណ៍ ឱ្យចូលព្រៃអាររំលំឈើ ហើយច្រៀកជាឈើជ្រុង បន្ទាប់មកគេប្រើប្រាស់រថយន្តធំៗ ដឹកជញ្ជូនចេញពីព្រៃ យកមកស្តុកទុកនៅការដ្ឋាន ក្រុមហ៊ុនដីសម្បទាន មួយក្បែរនោះ។
ប្រភពបានឱ្យដឹងទៀតថា ក្រៅពីកម្មករស៊ីឈ្នួល កាប់ឈើឱ្យក្រុមហ៊ុន នៅមានប្រជាពលរដ្ឋ រស់នៅតំបន់ព្រៃក្បែរនោះ នាំគ្នាជាក្រុមៗ ប្រដាប់ដោយម៉ាស៊ីន កាត់ឈើស្វ័យប្រវត្តិ រទេះ និងគោយន្តច្នៃ ចូលព្រៃកាប់អារច្រៀកឈើ ដឹកជញ្ជូនយកទៅលក់ឱ្យឈ្មួញ យ៉ាងគគ្រឹកគគ្រេង។ ប្រជាពលរដ្ឋបានរៀបរាប់ថា សមត្ថកិច្ចពាក់ព័ន្ធជាពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបតែប្រជាពលរដ្ឋ ដែលចូលព្រៃ កាប់ឈើបន្តិចបន្តួច យកទៅលក់ដើម្បីបានប្រាក់ យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុណ្ណោះ។ សកម្មភាពកាប់ឈើខុសច្បាប់ តាមតំបន់ព្រំដែន ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ គឺមានការបើកដៃពី មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះលោក ឈាង តុលា មេរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ជាអ្នកទទួលខុសត្រូវធំជាងគេ ចំពោះបទល្មើសកាប់ឈើប្រណីត និងឈើប្រភេទលេខ១ លេខ២ នៅតាមតំបន់ព្រំដែននោះ។ ប្រសិនបើមន្ត្រីរដ្ឋបាលព្រៃឈើ បំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ គឺគ្មានជនល្មើសណា ហ៊ានកាប់ឈើតទៅទៀតឡើយ។ ហេតុនេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនត្រូវមើលរំលង ពីបញ្ហាខាងលើនេះទេ៕







សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមានប្រធានសាខាពន្ធដារនៅខេត្តបន្ទាយមានជ័យជាលើកទី២ ឲ្យបញ្ឈប់កា...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
| ថ្ងៃនេះ | 474 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1921 | នាក់ |
| ខែនេះ | 53716 | នាក់ |
| ឆ្នាំនេះ | 270808 | នាក់ |
| សរុប | 57622204 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:20 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

