ទីតាំងផ្ទះលោក ដាប ឈួន ជាកន្លែងត្រូវប៉ាន់បំផុតស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ ប្រាសាទអង្គរវត្តទល់មុខសណ្ឋាគារលំដាប់ផ្កាយ៥ ឡឺម៉េរ៉េឌាន ដែលទីតាំងនោះមានតម្លៃ១ម៉ែត្រការ៉េ មិនតិចជាង៣ពាន់ដុល្លារអាមេរិកនោះទេ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ ហើយគេដឹងថា ឈ្មួញបានចែចូវទិញទីតាំងនេះ អំឡុងពេលលោក អឹម សិទ្ធី ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ និងមានលោក ស៊ូ ភិរិន្ទ ធ្វើជាអភិបាលខេត្តសៀមរាប។ លិខិតស្នាមនៃការលក់ដូរដោយជ្រកក្រោមស្លាកដោះដូរទីតាំងផ្ទះលោក ដាប ឈួន នេះមិនត្រូវបានទម្លាយឲ្យដឹងជាសាធារណៈនោះទេ ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា អាជ្ញាធរនិងក្រសួងអប់រំបានលក់ទីតាំងផ្ទះលោក ដាប ឈួន ឲ្យទៅក្រុមហ៊ុនមួយឈ្មោះ G&R ក្នុងតម្លៃប្រហែល៦០ឬ៧០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ គឺថោកជាងតម្លៃជាក់ស្តែង ហើយក្រោយមកក្រុមហ៊ុន G&R បានយកទីតាំងនេះទៅអភិវឌ្ឍន៍វិនិយោគក្នុងតម្លៃមិនតិចជាង៧លាន ដុល្លារអាមេរិកនោះទេ។
ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ជាពិសេសមន្ត្រីដែលស្រឡាញ់ទ្រព្យសម្បត្តិជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថាប័នពាក់ព័ន្ធដែល បានឃុបឃិតគ្នាលក់ទីតាំងផ្ទះរបស់លោក ដាប ឈួន ហៅឈួនម្ជុលពេជ្រ ជាស្តេចត្រាញ់ដ៏មានអំណាចប្រចាំខេត្តសៀមរាប ក្នុងតម្លៃរាប់សែនដុល្លារ តាមរបៀបពុករលួយហើយគេមិនដឹងថា លុយដែលបានមកពីការលក់ផ្ទះលោក ដាប ឈួន ដែលក្រោយមកត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលយុវជនកម្ពុជា ត្រូវបានបង់ចូលក្នុងខ្ទង់ថវិកាជាតិណាមួយនោះទេ ដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យស្រាវជ្រាវបញ្ហានេះ ឡើងវិញផង ដើម្បីនាំមន្ត្រីខិលខូចពុករលួយដែលឃុបឃិតគ្នាលក់ទ្រព្យសម្បត្តិ រដ្ឋមិនប្រក្រតីយកទៅផ្តន្ទាទោសតាមច្បាប់។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបបានសំណូមពរឲ្យអង្គភាពប្រឆាំង អំពើពុករលួយនិងផ្នែកពាក់ព័ន្ធពិនិត្យសើរើបញ្ហានេះឡើងវិញជាបន្ទាន់ ដើម្បីយកទីតាំងសាធារណៈរបស់រដ្ឋដ៏មានតម្លៃមួយនេះមកប្រើប្រាស់ជា សម្បត្តិសាធារណៈឡើងវិញព្រោះការលក់ទីតាំងផ្ទះលោក ដាប ឈួន ធ្វើឡើងតាមបែបមិនប្រក្រតី ហើយគេដឹងថា លោក អឹម សិទ្ធី ដែលកាលណោះជារដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើរបាយការណ៍ភូតភរលោក ហ៊ុន សែន ថាទីតាំងផ្ទះរបស់លោក ដាប ឈួន ចាស់ទ្រុឌទ្រោមត្រូវដោះដូររកទីតាំងថ្មីហើយលោក ហ៊ុន សែន ក៏បានចំណារឯកភាពតាមសំណើរបស់លោក អឹុម សិទ្ធី តែម្តង។
ក្រោយមកគេបានឃើញលិខិតមួយច្បាប់របស់លោក អឹម សិទ្ធី ផ្ញើជូនលោក ស៊ូ ភិរិន្ទ ដែលកាលណោះជាអភិបាលខេត្តសៀមរាប សុំឲ្យបញ្ចូលទីតាំងមជ្ឈមណ្ឌលវប្បធម៌យុវជន ទៅក្នុងសំណង់អគារនៃបុរីរដ្ឋបាលខេត្តសៀមរាប គឺមានន័យថាផ្ទះលោក ដាប ឈួន ត្រូវបានលក់ឲ្យឈ្មួញតាមរបៀបមិនប្រក្រតី ក្នុងតម្លៃទាបជាងទីផ្សារ មិនបានរកទីតាំងថ្មីណាមួយធ្វើជាការិយាល័យសម្រាប់មជ្ឈមណ្ឌលវប្បធម៌ យុវជននោះទេ គឺគេលក់ទីតាំងផ្ទះលោក ដាប ឈួន តាមរបៀបឆៅៗដោយគ្រាន់តែស្នើសុំទីតាំងតូចមួយក្នុងបុរីរដ្ឋបាល ខេត្តសៀមរាប សម្រាប់ឲ្យមន្ត្រីធ្វើការងារតែប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយមានឆន្ទៈបើកការស៊ើបអង្កេត ស្រាវជ្រាវឡើងវិញពីការលក់ទីតាំងផ្ទះលោក ដាប ឈួន តាមរបៀបពុករលួយមិនទាន់យឺតពេលនោះទេ ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប បានត្រៀមខ្លួនធ្វើជាសាក្សីហ៊ានចេញមុខបំភ្លឺរឿងពិតពាក់ព័ន្ធនឹង អំពើពុករលួយនៃការលក់ទីតាំងផ្ទះលោក ដាប ឈួន ដែលជាសំណង់រឹងមាំអាចបម្រើការងារបាន មិនមែនជាអគារចាស់ទ្រុឌទ្រោមស្អីនោះទេ។ មិនមានអ្វីចម្លែកទាល់តែសោះ សម្រាប់ការដឹកនាំរបស់លោក ហ៊ុន សែន ដែលបណ្តែតបណ្តោយឲ្យមានការលក់ដូរទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាង វិនាសហិនហោច ៕







ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
| ថ្ងៃនេះ | 344 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1791 | នាក់ |
| ខែនេះ | 53586 | នាក់ |
| ឆ្នាំនេះ | 270678 | នាក់ |
| សរុប | 57622074 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

