មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:39 នាទី ចំនួនអានៈ 1590

សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​​ស្វាយ​លើ​យក​មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ទាំង​នោះទាំង​ទឹក​មុខ​ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។

ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗនាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ បាន​បញ្ជា​អោយ​លោក​ សំរិទ្ធសុខុន ព្រះ​រាជា​អាជ្ញារង​តំ​ណាង​អយ្យ​ការ សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តសៀម​រាប ​ចុះ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​លេខ​២ខុស​​ច្បាប់​​៣​គ្រឿង ហើយបាន​​បញ្ជូន​វត្ថុតាង(ឈើ) និង​​មធ្យោ​បាយ​ដឹក​ជញ្ជូន​(រថយន្ត៣គ្រឿង) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើបន្ទាយ​ស្រី​ ក្នុង​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​របស់​​លោក​ លឹង្គ-សុខា មន្រ្តី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀម​រាប បាន​អោយ​ដឹក​ថា រថ​យន្ត​ខាង​លើ​ដឹក​ឈើ​​ប្រ​ភេទលេខ​២ តាមច្បាប់​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ចំ​ណែក​ឯរថ​យន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ម្ចាស​អាច​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ ដោយ​បង់​ពិន័យ​អន្តរ​កាល​យក​រថ​យន្ត​ទៅ​វិញ​តាម​ផ្លូវ​ច្បាប់។

ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹក​ថា រថ​យន្ត​ដឹក​ឈើ​ដែល​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ចាប់​ខាង​លើគឺ​ជា​របស់​ ចែ​ផល្លី អាយុ​ប្រ​ហែល​ជាង​៥០​ឆ្នាំ គាត់​ដើរ​ប្រ​មូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះកែរ្តិ៍ ស្រុក​ស្វាយ​លើ ដឹក​ជា​រៀង​រាល់​យប់​ចូល​ក្រុង​សៀម​រាប ដោយ​មិន​មាន​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ប្រភព​បន្តថា ចែ​ផល្លី​ ដើរ​អួត​ក្អេង​ក្អាងថា គាត់​បាន​បង់​លុយ​អោយ​មេ​ព្រៃ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវ ជា​ពិសេស​លោក​ យ៉ាន់-ស៊ី​វ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​តែ​ម្តង ​ទើប​គាត់​អាច​រក​ស៊ីបាន​ ហើយ​ម្យ៉ាង​ទៀត​គាត់​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​រថ​យន្ត​របស់​គាត់ទេ ព្រោះ​គាត់​ក៏មាន​សាច់​ញាតិ​ធ្វើ​ការ​ធំ​ដែរ។ ប្រ​ភព​បន្ថែម​ថា ចែផល្លី ដឹក​ឈើ​​តាំង​ពី​រថ​យន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ​ មាន​រថ​យន្ត​៣​គ្រឿង​ មាន​ជីវភាព​ធូធា មាន​សាច់​ឈាម​ធាត់​ឡើង​ត្រលុក​ទ្រលុន មានលុយ​រាប់ម៉ឺនដុល្លារ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាងលើ​ ចែ​ផល្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ដដែល​នេះថា រថ​យន្ត​ខាង​លើ​មិន​មែន​ជា​រថ​យន្ត​របស់​គាត់​ទេ ព្រោះ​យប់​មិញ​គាត់​មិន​បានជិះ​​​រថ​យន្តដឹក​ឈើ​នោះ​ទេ​។ ចែផល្លី បន្តថា គាត់​ពុំ​បាន​បង់​លុយ​អោយ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​ដង​ផ្លូវ​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ​​ទេ តែ​បើ​ជួប​មេព្រៃ ឬ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​គាត់​គ្រាន់​តែ​ជូនលុយ​ថ្លែ ​បាយ ​គុយ​ទាវ កាហ្វេ ឬ​ថ្លៃសាំង​អោយ​មន្រ្តី​ជំ​នាញ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

អ្នក​យក​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ាន-ស៊ីវ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​បាន​រិះ​គន់​ធ្ងន់​ៗថា មូល​ហេតុ​ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​មិន​ចេះ​រាង​ចាល​ មិន​ចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូរលុង ដោយ​អោយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ​ អាច​បង់​លុយ​ផាក​ពិន័យ​យក​រថ​យន្តដឹក​ឈើ​ដែល​ចាប់​បាន​ទៅ​វិញ​ ដោយ​គ្រាន់​តែ​ផាក​ពិន័យ ដូច្នេះ​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ​ច្បាស់​ជា​ ទៅ​​ដឹក​ឈើ​ស្រង់​ដើម​ឡើង​វិញជា​មិន​ខាន​។ ពល​រដ្ឋ​បន្តរិះ​គន់ថា បើ​ចាប់​ហើយ​ កុំ​អោយ​យក​រថ​យន្ត​ ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នក​រក​ស៊ី​អស់​លុយ​ទិញ​រថ​យន្ត​ ពួកគេ​និង​ឈប់​រក​ស៊ី​ដោយ​ខ្លូន​ឯង​បាត់​ទៅ​ហើយ។ យី​!ច្បាប់ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាង​នេះ ធ្វើ​ការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4623ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1572ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1774ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1832ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2464ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1911ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3251ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1789ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2452ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1764ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      344នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1791នាក់
ខែនេះ    53586នាក់
ឆ្នាំនេះ   270678នាក់
សរុប   57622074នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:53