សិស្សវិទ្យាល័យនេត្រយ៉ង់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ ក្រោយពីសិស្សរូបនេះ បានធ្វើសកម្មភាពកាប់លើភាគីជម្លោះ ដែលជាសិស្សរៀនវិទ្យាល័យជាមួយគ្នារបូសធ្ងន់ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាយផ្នែកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោក អ៊ុក សុវត្តិ បានឲ្យអង្គរថែមស៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះដឹងថា មុនចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក(ម៉ោងចេញលេង)ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ នៅក្នុង បន្ទប់រៀនវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងមានករណីសិស្សចូលកាប់គ្នា ដោយប្រើកាំបិត បង្កឡើងដោយជនសង្ស័យ២នាក់៖ទី១ឈ្មោះ អំណត់ ចិត្រា ភេទប្រុសអាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ N វិទ្យាល័យនេត យ៉ង់ មានទីលំនៅផ្ទះលេខ១០០ក្រុមទី៥ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង(ជនដៃដល់យកកាំបិតកាប់ផ្ទាល់)ទី២ឈ្មោះ សាត សិលា ភេទប្រុសអាយុជិត២០ឆ្នាំ បានរត់គេចខ្លួនបាត់។ចំណែកជនរងគ្រោះ មានឈ្មោះ សំ ឧស្សាហ៍ ភេទប្រុសអាយុ១៧ឆ្នាំ សិស្សថា្នក់ទី១០ វិទ្យាល័យនេត យ៉ង់មានទីលំនៅផ្ទះលេខ១៣៧ ក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង(រងរបួសប្រអប់ដៃដេរ១៥ថ្នេរ)។
សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះកំពុងអង្គុយក្នុងថ្នាក់រៀនរបស់ខ្លួនខណៈម៉ោងចេញលេងថ្ងៃទី២០ខែមិថុនា ស្រាប់តែមានមនុស្ស២នាក់បានចូលមកក្នុងរៀនខ្លួន ម្នាក់ឈ្មោះ សាត សិលា ជាបក្ខពួកមកពីក្រៅសាលាបានវ៉ៃខ្លួនជាច្រើនដៃ និងឈ្មោះ អំណត់ ចិត្រា ជាសិស្សរៀននៅវិទ្យាល័យនេត យ៉ង់ដូចគ្នា បានដកកាំបិតមកកាប់ខ្លួនជាច្រើនកាំបិត រួចជនសង្ស័យ និងបក្ខពួកក៏បាននាំគ្នារត់គេចខ្លួនអស់។លុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អំណត់ ចិត្រា យកមកសួរនាំ ជនសង្ស័យសារភាពថា ជាការសងសឹងគំនុំចាស់។
មជ្ឈដ្ឋានមួយចំនួនបានបង្ហើបឲ្យដឹងថា ទាំងជនរងគ្រោះ និងជនបង្កគឺជាក្មេងទំនើង ប្រចាំវិទ្យាល័យនេត យ៉ង់ ដ៏ល្បីឈ្មោះ ហើយមុនកើតហេតុ ជនរងគ្រោះនិងបក្ខពួកធ្លាប់នាំគ្នាទៅវាយគេមុនដែរក្រោយមកជនសង្ស័យបានលើកគ្នាទៅកាប់ដើម្បីសងសឹកវិញ៕







យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
| ថ្ងៃនេះ | 498 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1945 | នាក់ |
| ខែនេះ | 53740 | នាក់ |
| ឆ្នាំនេះ | 270832 | នាក់ |
| សរុប | 57622228 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:41 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

