បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤

ដោយៈ សុភា ក្រចេះ ថ្ងៃទី 06 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1777

អង្គស្នួល ៖ កម្មករកម្មការិនីរោងចក្រ ខាំវែល និងតៃយាន ឬតៃយ៉ាង ដែលមានរយៈពេលជិត១០ថ្ងៃកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយដែលកម្មករអាចទទួលយកបាននៅឡើយ រហូតឈានដល់ការធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិ លេខ៤បង្កើតនូវបញ្ហាកាន់តែធ្ងន់ធ្ងរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

ក្រុមបាតុករដែលមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងចំណោមកម្មករសរុបជាង៦ពាន់នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាឈរយ៉ាងត្រៀបត្រានៅលើកំណាត់ផ្លូវជាតិលេខ ៤ពេញណែនតែម្តង បង្កឱ្យមានការកកស្ទះចរាចរណ៍រយៈពេលជិតមួយថ្ងៃ ។ រថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿងបានជាប់គាំនៅលើ កំណាត់ផ្លូវនោះ ទៅមុខក៏មិនរួច ទៅក្រោយមិនរួច ជាពិសេសក្រុមរថយន្តធុនធំៗដូចជា រថយន្តកុងតឺន័រជាដើម ។ ទោះបីជាមានការនិយាយចរចាពីសំណាក់អាជ្ញាធរមូល ដ្ឋាន និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធនានាបែបណាក្តី ក៏ក្រុមកម្មករមិនបានយល់ព្រមដែរ ។ ក្រុមកម្មករឱ្យដឹងថា ពួកគេធ្វើកូដកម្មមានរយៈពេលជិត១០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយ ចំនួន ក្នុងនោះទាមទារនូវប្រាក់អតីតភាពការងារ និងសុំឱ្យមានការបញ្ជាក់ឱ្យច្បាស់លាស់ពីបញ្ហាដែលថៅកែ ប្តូរឈ្មោះរោងចក្រពីតៃយាន ឬតៃយ៉ាង និងខាំវែល ទៅជាតៃណាន ដោយស្ងាត់ៗមិនប្រាប់ឱ្យពួកគេដឹង និងមិនបានគិតពីប្រាក់អតីតភាពការងារឱ្យពួកគេទៀត ផង ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិត្នោត១ដើម ឃុំបែកចាន ស្រុកអង្គស្នួល ចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ ជាង២គីឡូម៉ែត្រ ហើយពួកគេធ្លាប់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នេះរយៈ ពេលជិត២០នាទីម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលនោះដោយសារតែមានការណែនាំពីសមត្ថកិច្ចមូលដ្ឋានពួ កគេបានដកថយវិញ បន្ទាប់មកក៏ធ្វើការតវ៉ានៅមុខរោងចក្រតែប៉ុណ្ណោះ ដោយសង្ឃឹមថានឹងមានដំណោះស្រាយតាមការទាមទារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៣ កក្កដា មានគណៈកម្មការចម្រុះទៅធ្វើការដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ។

កម្មករនិយាយថា ពេលនេះតុលាការខេត្តកណ្តាលបានចេញដីការបង្គាប់មួយបង្ខំ ឱ្យពួកគេចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោងជាកំហិត ហើយបន្ទាប់ពីបានដីកាបង្គាប់ពីតុលាការ ខាងថៅកែរោងចក្របានដាក់មេក្រូអានដីកានោះលាន់ឮ ខ្លាំងៗយ៉ាងកងរំពងប្រឆាំងតប និងក្រុមកម្មករវិញ ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្តចាកចេញពីរោងច្រកទៅធ្វើបាតុកម្មលើ ផ្លូវជាតិលេខ៤វិញ ព្រោះពួកគេមិនអាចឈរតវ៉ានៅមុខរោងចក្របានទេ ដោយសារតែថ្លង់មេក្រូ និងធុងបាសដែលថៅកែចាក់បំពងសំឡេងនោះខ្លាំងពេករកនិយាយ តវ៉ាមិនបាន ។

ប្រភពព័ត៌មានបានឪ្យដឹងថា បើអាជ្ញាធរចង់ចូលទៅជួបលោក រ៉ុង ឈុន គឺទាល់តែមានការអនុញ្ញាតពីក្រុមកម្មករ សិន ។ ម្យ៉ាងទៀតអាជ្ញាធរមានសិទ្ធិចូលទៅជួបត្រឹមតែម្នាក់ ប៉ុណ្ណោះ មិនឱ្យទៅច្រើននាក់ទេ ។ ទោះបីជាបែបណា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមកពីក្រសួងមន្ទីរពាក់ព័ន្ធនានាបានព្យា យាមទៅជួបជាមួយលោក រ៉ុង ឈុន នោះទាល់តែបាន ប៉ុន្តែការចរចានោះនៅតែគ្មានលទ្ធផលផ្លែផ្កាណាមួយ ឡើយ  ។

ដោយឡែកសមត្ថកិច្ចប៉ូលិស និងប៉េអឹមមូលដ្ឋានដែលមានកម្លាំងតិចតួចជាងកម្មករបានត្រឹមតែ ឈរមើលកម្មករប៉ុណ្ណោះ ហើយភ្លាមៗនោះមិនមានការវាយ ឬរុញច្រានបំបែកនោះទេ ។ អាជ្ញាធរបានហៅការធ្វើបាតុកម្មបិទផ្លូវរបស់កម្មករខាងលើថា ជាអំពើខុសច្បាប់មួយ ពួកគេគួរតែរកវិធីផ្សេងពីនេះ ដើម្បីធ្វើការតវ៉ាវិញ ទើបប្រសើរជាង ព្រោះការធ្វើបែបនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។

ប្រភពដដែលបានបន្តទៀតថា កម្មករបានក្រាញននៀលធ្វើការតវ៉ារយៈពេលជិត១ថ្ងៃ ឯសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់ជាមួយអំពើនេះ ។ លទ្ធផលចុងក្រោយការធ្វើបាតុកម្មនោះត្រូវបានរំសាយទៅវិញ នាវេលាម៉ោងជាង២រសៀល មុនពេលដែលកម្លាំងសមត្ថកិច្ចដែលត្រូវបញ្ជូនបន្ថែមទៅដល់ ដោយលោក រ៉ុង ឈុន យល់ព្រមចរចារជាមួយអាជ្ញាធរ និងតំណាងរោងចក្រដើម្បីរកដំណោះស្រាយ និងបានប្រកាសឱ្យកម្មករទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ ។ ឯចរាចរណ៍លើផ្លូវជាតិលេខ៤ក៏ធូរស្រាលឡើងវិញដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1607ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1845ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1717ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន2016ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1781ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1741ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1529ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1803ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1643ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1706ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      344នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1791នាក់
ខែនេះ    53586នាក់
ឆ្នាំនេះ   270678នាក់
សរុប   57622074នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:51