ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ

ដោយៈ អាណាមឹក សៀមរាប-កំពុងធំ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1914

សៀមរាប-កំពុងធំ៖ ក្រុមប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបនិងខេត្ត កំពុងធំមិនបានអនុវត្តទួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ ស្កាត់បទល្មើសព្រៃឈើនោះទេបែរជាព្យាយាមរារាំងរថយន្តអ្នកកាសែត មិនអោយតាមប្រម៉ាញ់ព័ត៌មានពីរថយន្តដឹកឈើខុសច្បាប់ដោយប្រើរូបភាព កាក់រថយន្តអ្នកកាសែតដើម្បីឆែកឆេក្នុងគោលបំណងពន្យាពេលអោយរថ យន្តដឹកឈើបន្តដំណើរទៅមុខដោយរលូន។

នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២នេះមានប្រភពព័ត៌មានបានរាយការមកថា មានរថយន្តកូរ៉េ៥តោន១គ្រឿងក្បាលពណ៍សទ្រុងឆ្នូតពណ៍ខៀវអត់ស្លាក លេខអត់មានគ្របតង់ដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើសំ ដៅមកផ្លូវជាតិលេខ៦ក្នុងគោលបំណងសំដៅទៅខេត្តកំពុងចាម។លុះដល់ ម៉ោងជាង៩រថយន្តភិនភាគខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយភ្លាមនោះអ្នកយកព័ត៌មានយើងបានបើករថយន្តតាមពីក្រោយស្រាប់ តែរថយន្តកូរ៉េខាងលើបើករេពេញផ្លូវដូចពស់វែកក្នុងគោលបំណងមិន អោយរថយន្តអ្នកកាសែតវ៉ាទៅមុខរហូតជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពុងធំនិងស្រុកជីក្រែងខេត្តសៀមរាបក៏ស្រាប់តែមានរថយន្ត ម៉ាកកាមរីឆ្នាំ៩៣ពណ៍ស្លែមានគ្នា២នាក់ម្នាក់ស្លៀកសំលៀកបំពាក់ ជាប៉េអឹមម្នាក់ស្លៀកពាក់ស៊ីវិលបើកបញ្ច្រាសទិសពីកើតទៅលិចហើយ បទមកកើតវិញតាមកាក់រថយន្តអ្នកយកព័ត៌មានយើងសុំឆែកឆេ។ បន្ទាប់ពីការឆែកឆេរួចអ្នកយកព័ត៌មានយើងបានរាយការថាសូមលោកប៉េ អឹមជួយសហការតាមឃាត់រថយន្តដឹកឈើខាងលើផងព្រោះពុំអាចទំនាក់ទំ នងមន្រ្តីជំនាញតាមដងផ្លូវបានទេ។មិនត្រឹមតែលោកប៉េអឹមចល័តរូប នោះមិនបានជួយឃាត់រថយន្តដឹកឈើប៉ុណ្ណោះទេលុះមកដល់ស្រុកស្ទោង ខេត្តកំពុងធំស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ2R-7739មានគ្នា៣នាក់២នាក់ស្លៀកសំលៀកបំពាក់ជាប៉េ អឹមម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៍ត្រាវមកកាក់រថយន្ត អ្នកកាសែតយើងម្តងហើយម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត បើកគូទរថយន្តអោយពួកគេមើល។ក្រុមប៉េអឹមពីរបីនាក់ខាងលើបានលូក ដៃបោចបោះៗកំរាលគូទរថយន្តអ្នកកាសែតខាងលើដូចចោរប្លន់ហើយព្យាយាម រកលេសរករឿងដើប្បីអោយរថយន្តដឹកឈើខាងលើបើកគេចបាត់ទៅ បើទោះជាអ្នកកាសែតប្រាប់ថារថយន្តគាត់គ្មានដឹកអីទេ ហើយសូមលោកប៉េអឹមជួយឃាត់រថយន្តដឹកឈើខាងលើយ៉ងណាក៏ដោយក៏នៅតែ ធ្វើមិនដឹងមិនព្រមសហការនោះទេ។

បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះគឺជារថយន្តរបស់របស់មេប៉េអឹមម្នាក់ដែល តែងតែរកស៊ីដឹកឈើក្រញូងស្ទើរ១០ឆ្នាំទៅហើយតែគ្មានអ្នកណាគេ ហ៊ានបង្រ្កាបនោះទេ ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវហ៊ានចេញមុខជួយកាងបែបនេះ។

ឯកឧត្តមម៉ន-សាម៉ុនមេប៉េអឹមខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ប៉េអឹមគេមានមេមានកើយទាល់តែយើងទាក់ទងទៅមេគេ ហើយមេគេបញ្ជាមកទើបគេធ្វើការ។ ឯកឧត្តមបន្តថា កូនចៅរបស់ឯកឧត្តមមិនអោយខ្វះក្រមសីលធម៌ដែលទៅរើបោចបោះ បែបនោះទេ ហើយឯកឧត្តមតែងតែធ្វើអន្តរាគមរហូតពេលមានអ្នកសារព័ត៌មានរាយការ ពីបទល្មើសមិនថាយប់ឬថ្ងៃនោះទេ។

អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីឯកឧត្តមសៅ-សុខាមេប៉េ អឹមប្រចាំប្រទេសកម្ពុជាបានទេនៅព្រឹកថ្ងៃដដែលនេះព្រោះទូរ ស័ព្ទនៅក្រៅតំបន់សេវា។

សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការទៅលោកតុង-យីនាយផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពុងធំផងដែរអំពីរថយន្តដឹកឈើខាងលើ ហើយលោកតុងយីបានត្រៀមកំលាំងជាស្រេចដើម្បីឃាត់ឆែកឆេតែដោយសារ លោកប៉េអឹម៣នាក់ជិះរថយន្តបាឡែនខាងលើកាក់រថយន្តអ្នកយកព័ត៌ មានយើងនៅស្រុកស្ទោង២ដងបណ្តាលអោយរថយន្តដឹកឈើនោះគេចបាត់តែ ម្តង។

មជ្ឈដ្ឋានប្រជាពលរដ្ឋឆ្ងល់ថា តើអស់លោកប៉េអឹមទាំងនោះធ្វើការតាមដងផ្លូវពេលយប់ដើម្បីឃាត់រថ យន្តអ្នកកាសែតមិនអោយតាមយកព័ត៌មានឡានដឹកឈើឬដើម្បីបង្រ្កាបបទ ល្មើស? នៅពេលដឹងថាជារថយន្តអ្នកកាសែតអត់មានដឹកអីទេ ហើយអ្នកកាសែតរាយការពីរថយន្តដឹកឈើខុសច្បាប់ដែលកំពុងចរាចរណ៍លើដង ផ្លូវ ហេតុអ្វីក៏មិនឃាត់សួរនាំ? ហេតុអ្វីកាក់រថយន្តអ្នកកាសែតមិនសុំយោលបល់ពីមេ តែកាក់រថយន្តដឹកឈើទាល់តែមានបញ្ជាពីមេទៅវិញ?

មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅឯកឧត្តមសៅ-សុខាមេត្តាត្រួត ពិនិត្យក្រុមប៉េអឹមចល័តទាំងនោះផង អោយពួកគាត់ធ្វើការមានតម្លាភាព មានភាពយុត្តិធម៌ ដើម្បីចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើជូនសង្គមជាតិ កុំអោយពួកគាត់ព្យាយាមប្រើល្បិចតាស៊ីក្លូបែបនេះតទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1571ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2483ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2562ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1857ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2334ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1752ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2056ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1794ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1602ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1895ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10