ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1775

ពលរដ្ឋនៅជនបទប្រមាណ៨៤០០នាក់ ប្រហែល១៤០០គ្រួសារ រស់នៅក្នុងឃុំចំនួន១០នៃខេត្តកំពង់ស្ពឺ ទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតរបស់មូលនិធិអន្តរជាតិសិង្ហ បុរី ។ គម្រោងលើកកម្ពស់វិស័យសុខភាពឈ្មោះថា ”ទឹកសម្រាប់ជីវិត” នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមូលនិធិអន្តរជាតិសិង្ហបុរីតំណាងអង្គការប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

អ្នកនាង Euleen Goh ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអន្តរជាតិសិង្ហបុរី បានបញ្ជាក់ថា ទឹកអនាម័យពិតជាមានសារៈសំខាន់បំផុតសម្រាប់សុខភាព ហើយការប្រើប្រាស់ទឹកនេះដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយថាមពល ពេលវេលា ធនធាន និងកែលម្អលំនៅដ្ឋានរបស់ពលរដ្ឋទាំងអស់គ្នា។ អ្នកនាងបន្តទៀតថា គម្រោងទឹកសម្រាប់ជីវិតនេះមានគោលបំណងជួយឲ្យប្រជាជនជនបទជាង៨៤០០ នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានទឹកស្អាតប្រើប្រាស់ជាពិសេសសម្រាប់ ពិសារ ដែលគម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំតាមរយៈការ តំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រចំនួន១៤០០ធុងទៅឲ្យ គ្រួសារនីមួយៗ។ លើលពីនេះគម្រោងក៏នឹងផ្តល់ជូននូវអណ្តូង និងបង្គន់អនាម័យដើម្បីបង្កើនអនាម័យក្នងសហគមន៍ផងដែរហើយតាមរយៈ ការសហការរវាងពលរដ្ឋ និងអង្គការដៃគូ ហើយអ្នកនាងក៏មានគោលបំណងសាងសង់មណ្ឌលសុខភាពផងដែរ។ អ្នកនាងរំពឹងដែរថា នឹងបានឃើញទឹកស្អាតមួយកែវៗដែលបងប្អូនពិសារហូរចុះពីធុងចម្រោះ ទឹកស្អាត ដែលប្រសូតចេញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលសម្រេចបាននៅថ្ងៃនេះ។

លោក ព្រីម ជីត ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋសិង្ហបុរីសុទ្ធតែបានយល់ច្បាស់ពីគុណតម្លៃរបស់ទឹក ហើយការផ្តល់ជូននូវកម្មវិធីទឹកសម្រាប់ជីវិតនេះក៏ជាការចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយលោកសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយគម្រោងនេះ។ លោកបន្តទៀតថា កម្មវិធីនេះក៏នឹងជួយជំរុញឲ្យសេវាកម្មសុខភាពកាន់តែល្អ ហើយក៏អាចបន្តរឹតចំណងមិត្តភាណប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។

លោកប៉ែន សំបូរ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកម្មវិធីនេះដែរថាការផ្តល់ ជូនរបស់មូលនិធិអន្តរជាតិសិង្ហបុរីនៅពេលនេះគឺបានឆ្លើយតបចំ គោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ និងអាចជួយឲ្យសម្រេចបានគោលដៅសហវត្សធានាឲ្យមានស្ថេរភាព បរិស្ថាន សុខភាព កាត់បន្ថយភាពក្រីក្រជាដើម។ លោកបញ្ជាក់ដែរថា កម្មវិធីនេះក៏បានបង្ហាញពីទឹកចិត្តអាណិតស្រលាញ់របស់ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរីចំពោះពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ុំ ជឿនពលរដ្ឋរស់នៅក្នុង ភូមិសំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទងដែលទទួលបានធុងចម្រោះទឹកស្អាតពីមូលនិធិអន្តរជាតិ សិង្ហបុរីបានបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ពិតជាមានអារម្មណ៍រំភើបរីករាយ រកអ្វីប្រៀបផ្ទឹមមិនបាន។ លោកបានបន្តទៀតថា មុនពេលទទួលបានធុងចម្រោះនេះសមាជិកគ្រួសារលោក និងពលរដ្ឋជាច្រើនក្នុងតំបន់តែងទទួលទានទឹកទាំងឆ្អិន និងឆៅ ដែលបង្កឲ្យមានជំងឺរាករូស គ្រុនពោះវៀន ជាញឹកញាប់ ប៉ុន្តែបន្ទាប់ពីទទួលបានធុងចម្រោះនេះក្រុមគ្រួសារលោកមិនមាន អាការៈខាងលើទៀតឡើយ។ លោកបន្តទៀតថា ធុងចម្រោះទឹកនេះបានជួយកាត់បន្ថយការចំណាយពេលវេលាថវិកា និងនាំឲ្យក្រុមគ្រួសារមានសុខភាពល្អផងដែរ។

គួរបញ្ជាក់ដែរថា មូលនិធីអន្តរជាតិសិង្ហបុរីបានធ្វើប្រតិបត្តិការបង្កើតសម្ព័ន្ធភាព ជាមួយកម្ពុជាតាមរយៈការចងមិត្តភាពរវាងប្រជាជន និងប្រជាជននេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ តាមរយៈការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសិង្ហបុរីដូចជាអ្នកជំនាញ អប់រំ  និងគ្រូពេទ្យទៅកាន់ភ្នាក់ងារដៃគូ និងសហគមជាច្រើនមករាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីនេះក៏នៅមានគម្រោងជាច្រើនទៀតដែលមូនិធិមួយនេះបាននឹង កំពុងបន្តធ្វើប្រតិបត្តិការដែលមានទាំងកម្មវិធីអ្នកស្ម័គ្រចិត្ត អន្តរជាតិសិង្ហបុរី គម្រោងបណ្តុះបណ្តាលអ្នកជំនាញ និងគម្រោងលើកកម្ពស់វិស័យសុខាភិបាលជាច្រើនទៀតផងដែរ។ គម្រោង”ទឹកសម្រាប់ជីវិត”នេះគឺជាគម្រោងទី២បន្ទាប់ពីការ ប្រតិបត្តិការនៅខេត្តសៀមរាប ហើយការដំឡើងធុងចម្រោះទឹកស្អាតនៅខេត្តកំពង់ស្ពឺនេះនឹងធ្វើជាពី តំណាក់កាលដែលដំណាក់កាលទី១មានការដំឡើងធុងចម្រោះទឹកស្អាតដែល បង្កើតឡើងដោយមូលនិធីSao Sary ចំនួន៨០០ធុង និងអណ្តូងស្នប់ចំនួន៤។ រីឯតំណាក់កាលទី២គឺការដំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រ ៦០០ធុង កសាងបង្គន់១២០ ព្រមទាំងមណ្ឌលសុខភាព និងអាហារូបត្ថម្ភប្រចាំសហគមន៍ផងដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1649ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1757ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1825ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1693ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1942ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2291ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2091ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1767ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1760ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2292ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      422នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1869នាក់
ខែនេះ    53664នាក់
ឆ្នាំនេះ   270756នាក់
សរុប   57622152នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:42