ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់គ្នាយករួចខ្លួន

ដោយៈ សុភា អង្គស្នួល ថ្ងៃទី 15 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1634

ជារៀងរាល់ថ្ងៃយប់តាមផ្លូវមុខសង្កាត់រដ្ឋបាល ព្រៃឈើអង្គស្នួលនិងសង្កាត់រដ្ឋបាលព្រៃឈើពញាឮកំពុងតែធ្វើឲ្យពល រដ្ឋដែលខំប្រឹងប្រែងរកស៊ីចញ្ចឹមក្រពះដោយភាពតស៊ូដឹកធ្យូងអុស លក់ រអ៊ូរទាំថាក្រុមមន្រ្តីរដ្ឋបាលព្រៃឈើទាំងនោះដាក់វេនគ្នាដេក យោល អង្រឹងចាំយកលុយពីពួកគាត់ដែលដឹកអុសធ្យូងយកទៅលក់គ្រាន់បាន ប្រាក់ចំណេញ បន្តិចបន្ទួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រភពពីព័តិមានពីក្រុមពលរដ្ឋរកស៊ីដឹកអុសធ្យូងបានអោយដឹងថាពួក គាត់សព្វថ្ងៃមានការលំបាក់ចំពោះមុខរបរកស៊ីរបស់ក្រុមពួកគាត់ដែលត្រូវ បានមន្រ្តីជំនាញព្រៃឈើទាំងនោះដេកចាំតែយកលុយដែលពួកគាត់ខំប្រឹប្រែង រកស៊ីដើម្បីរស់ មានពេលខ្លះក៍ត្រូវខាតដើមប្រសិនបើរមកម៉ូតូខូច តែអស់លោក មេព្រៃទាំងនោះវិញបែជាដេកស្រួលចាំយកលាភសក្ការះពីពួកគាត់ទៅវិញ។ពួកគាត់ បានបន្តថាក្រុមមន្រ្តីដែលដេកចាំយកលុយទាំងថ្ងៃទាំងយប់មាន២កន្លែង ខាងលើនោះស្ថិតនៅក្នុងស្រុកអង្គស្នួលតាមបណ្តោយផ្លូវជាតិលេខ៤និងមួយ កន្លែងទៀតស្ថិតនៅស្រុកពញាឭ  ពួកគាត់បានបន្តរទៀតថាសព្វ ថ្ងៃមិនមែនជាស្នាក់ការសំរាប់មន្រ្តីជំនាញព្រៃឈើធ្វើការនោះទេបើនិយាយ ថា ជាកុងត្រូលជជុះត្រូវជាងព្រោះគ្រប់ឡាន ម៉ូតូដឹកឈើ អុស ធ្យូង ត្រូវ តែឈប់បង់លុយអោយគ្រប់កន្លែងនិមួយៗបើពុំបង់លុយអោយទៅមន្រ្តីទាំង នោះទេ គឺមិនអាចទៅមុខរួចឡើយ។

ជុំវិញបញ្ហាខាងលើលោក ហែម តារា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អង្គស្នួលនិងជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះបានប្រាប  អ្នកយកព័ត៌មានយើងដឹងថាលោកមិនបានដឹងថាអ្នកណាមួយជាអ្នកយក លុយនោះទេប្រហែលជាខាងផ្នែករដ្ឋបាលព្រៃឈើទេដឹង ព្រោះនៅ ស្នាក់ការសង្កាត់លោក មានមន្ត្រីជំនាញនៅច្រើននាក់មានទាំង មន្ត្រីសង្កាត់ មន្ត្រីផ្នែក មន្ត្រីអធិការ។ពេលដែល អ្នកយកព័ត៌មានសួរថា បងច្បាស់អត់ថាមន្ត្រីផ្នែកជាអ្នកយកលុយ លោកហែម តារា ថាពេល នេះលោករវល់សរសេរឯកសារចាំនិយាយគ្នាពេលក្រោយហើយក៏បិទ ទូរស័ព្ទបាតទៅ។

លោក វាទ ជាមន្ត្រីអធិការរដ្ឋបាលព្រៃឈើតំបន់ខាងលិចបឹងទន្លេ សាបបានអោយដឹងថាលោកមិនបានដឹងពីការយកលុយពីពលរដ្ឋដឹកឈើ  ធ្យូង អុស នោះទេ។ មន្ត្រីរូបនោះបានបន្តទៀតថា នៅសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល នោះគឺលោក ហែម តារា ជាអ្នកមើលការខុសត្រូវ។ ដោយឡែករហូតមក ដល់ពេលនេះយើងមិនទាន់បានទទួលការបំភ្លឺបន្ថែមពីលោក ហែម  តារា នៅឡើយទេ។

ព័តិមានពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបាន អោយ ដឹងថាទោះជាមានការប្តូមន្ត្រីនាយផ្នែកនិងនាយរងផ្នែកមួយ ចំនួនក្តី ក៍បទល្មើសព្រៃឈើនៅតែមានឯការយកលុយពីអ្នកដឹកអុសធ្យូងនៅតែបន្ត  ទោះជាមានពេល ខ្លះមានការបង្រាបបទល្មើសក៍ពិតមែនប៉ុន្តែនេះគ្រាន់តែជ្រុងតូច១នៃបទ ល្មើសដែលកំពង់តែកើតមានឡើងក្នុងស្រុកតែប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2084ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2415ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1663ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1647ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1792ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1577ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1793ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1603ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1687ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1779ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10