ចំណុះជើងវត្តក្រពុំឈូកចំនួនជាង១០០នាក់លើកគ្នាមកតវ៉ាមិន ទទួលស្គាល់គណៈគ្រប់គ្រងវត្តដោយពួកគាត់ចោទប្រកាន់ថាការជ្រើស តាំងនោះមានភាពប្រកតីព្រោះពួកគាត់មិនបានបោះឆ្នោតអោយក្រុម គណៈកម្មការអាចារ្យវត្តទាំងនោះ។
ទាក់ទងការកើតជម្លោះរវាងចំណុះជើងវត្តនិងព្រៈសង្ឃរហូតបែងចែក បក្សពួកជាពីក្រុមក្នុងវត្តតែមួយដោយប្រើរូបភាពការឆាន់អាហារ មិនរួមគ្នា ការសង់រោងបុណ្យផ្សេងគ្នា ការចម្រើនធម៏ផ្សេងគ្នា។ល។ រហូតបានមានគម្រោងថាហ្នឹងរៀបចំប្រារព្វពិធីបុណ្យភ្ជំបិណ្ឌ បែកចែកជាក្រុមនាថ្ងៃខាងមុខនេៈផងដែ។
ដោយសារតែមានសកម្មភាពបែបនេៈទើបដល់ថ្ងៃទី៥ខែកញ្ញានេះព្រះ គ្រូវិន័យគុណ ឃឹម សម្បត្តិជាព្រះចៅអធិការវត្តញ្ញាណរង្សី បាន បើការសម្របសម្រួលដែលមានការចួលរួមពីលោក ប៉ាក់ អែល ចៅសង្កាត់ កោះដាច់ លោក ម៉ាន់ នីស្សា ប្រធានការិយាល័យធម្មការនិងសាសនា ខ័ណ្ឌឬស្សីកែវ ព្រះសង្ឃនិងចំណុះជើងវត្ត គណកម្មការក្នុងវត្តក្រ ពុំឈូក រួមទាំងសមត្ថកិច្ចផងដែរ។ក្នុងឪកាសនោះព្រះគ្រូគុណ ឃឹម សម្បត្តិ បានមានសង្ឃដឺការថាសូមអោយព្រះសង្ឃទាំងអស់ក្នុង វត្តខណ្ឌទ័យគ្នាសម្របសម្រួលគ្នា ធ្វើអ្វីរួមគ្នាដើម្បីផល ប្រយោជន៏ កុំមានការប្រកាន់បក្សពួក ដណ្តើមអំណាចគ្នាយោគយល់គ្នា កុំអោយសាសនាដ៏ទៃគេមើលងាយដោយយកធម៌ព្រះមកដាក់ក្នុងចិត្តនិង គោរពតាមការរៀបចំរបស់មន្រ្តីសង្ឃ កុំគប្បីធ្វើចិត្តជាពាលបើ ធ្វើជាចិត្តពាលហើយចេះតែពោលនៅសម្តីមិនល្អកើតជារឿងជារាវនោះ។ ហើយចាប់ពីពេលនេះតទៅ ប្រសិនបើព្រះសង្ឃរូបណានៅតែបន្តធ្វើដូចនោះ ទៀត និងត្រូវទទួលទោសតាមវិន័យសង្ឃដែលមានស្រាបជាធរមាន។ចុង បញ្ចប់នៃពិធីសម្របសម្រួលព្រះសង្ឃទាំងអស់ក៏បានសូត្រធម៌រំងាប់ អារមណ្ម៏រួមគ្នា។
ព្រះពិក្ខុ ឃឹម ម៉ៅ គង់នៅវត្តក្រពុំឈូកបានមានសង្ឃដឺការថា ក្នុងការប្រជុំនោះគឺមិនបានធ្វើទៅតាមការស្នើសុំចង់បានរបស់ ចំណុះជើងវត្តនោះទេ។ ដោយការសម្របសម្រួលនោះគេអនុញាត្តអោយតែគណកម្មការវត្តនិងព្រះ សង្ឃមានឋានៈធំៗដែលជាបក្សពួកគេចួលរួមតែប៉ុណ្ណោះដែលឮសម្លេងតែ ម្ខាង។ព្រះអង្គបានបន្តទៀតថាមូលហេតុដែលនាំអោយមានរឿងនោះកើត ឡើងគឺដោយសារមានភាពមិនប្រកតីទាក់ទងនិងលោកព្រះនាម ឡាក់ ឡូ ជាលោកមកពីទីឆ្ងាយ(ក្រៅស្រុក)ត្រូវបានគេជ្រើសតាំងជាគណៈគ្រប់ គ្រងថ្មីដែលចំណុះជើងវត្តមិនបានបោះឆ្នោតអោយស្រាប់តែស្ងាត់ក៏ចេញ លិខិតប្រកាសតែងតាំងតែម្តង។
ព្រះពិក្ខុនិងចំណុះជើងវត្តផ្សេងៗគ្នាក្នុងទីអារាមនោះបាន មានសង្ឃដីការដូចៗគ្នាថាតាំងតែពីព្រះសង្ឃឡាក់ ឡូ មកគ្រប់គ្រង គឺមានការតឹងរឹងចំពោះពិក្ខុក្នុងវត្តដោយលោកតម្រូវអោយពិក្ខុទាំង អស់មុននឹងនិមន្តទៅប្រស់សត្វឬក៏ទៅណាក្នុងទីធ្លាវត្តអារាមក៏ ត្រូវមកថ្វាយបង្គំជម្រាបជាមុនសិន ជាពិសេសជាងនេះបើចង់ដឹងពី សកម្មភាពព្រះសង្ឃឡាក់ឡូនោះសូមអោយគណកម្មការសង្ឃប្រចាំខណ្ឌ័ឬមន្ត្រី សង្ឃចុះធ្វើការស្រាវជ្រាវផ្ទាល់ដល់ទីអារាមនោះ ចំណែការសម្របសម្រួល ពីព្រះគ្រូ ឃឹម សម្បត្តិពិក្ខុទាំងអស់និងអនុវត្តតាមក៏អាស្រ័យ ទៅលើភាពសមរម្យនិងទទួលបានផងដែរពីសកម្មភាពលោកឡាក់ឡូ។
ក្រុមចំណុះជើងវត្តបានមានប្រសាសន៍ថាចាប់តាំងពីមានគណកម្ម ការវត្តថ្មីទាំងបីអង្គនោះមកមានការកើតជម្លោះជាបក្សពួកមិនដូច កាលពីមុនពួកគាត់មិនទទួលស្គាល់ជាដាច់ខាតគណៈគ្រប់គ្រងវត្តទាំង បីអង្គនោះព្រោះលោកទាំងបីគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំ ហើយជា ព្រះសង្ឃជ្រើសតាំងដោយបក្សពួកនិយមមកពីក្រៅស្រុកមិនមែនជាលោក ក្នុងស្រុកភូមិដែលពួកគាត់មិនបានបោះឆ្នោតអោយ។ពួកគាត់បានបន្ត ទៀតថាលោកជាច្រើនក្នុងស្រុកភូមិមានសមត្ថភាពហេតុអ្វីមិនដាក់ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំង ទោះជាមានការសម្របសម្រួលបែប នេះក្តីក៏ពួកគាត់មិនបានបញ្ចេញមិតិព្រោះគេមិនអោយចូល ហើយពួកគាត់ នៅតែបដិសេធមិនទទួលស្គាល់លោកទាំងបីអង្គនោះជាគណគ្រប់គ្រងវត្ត ក្រពុំឈូកដដែល លុះត្រាតែមានដំណោះស្រាយអោយបានត្រឹមត្រូវនិងយុទ្ធធម៌។
ព្រះសង្ឃឡាក់ឡូជាគណគ្រប់គ្រងវត្តទើបនិងតែងតាំងនោះបានមានស ង្ឃឌឺការថាព្រះអង្គមិនមានពាក្យពេចអ្វីនិយាយផ្សេងនោះទេ គឺព្រះ អង្គស្តាប់តែការណែនាំនិងការសម្របសម្រួលរបស់ព្រះគ្រូវិន័យគុណ ឃឹម សម្បត្តិ ដែលបានមានសង្ឃដីការតែប៉ុណ្ណោះ៕ដោយ៖ឪរ៉ាល់






នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
| ថ្ងៃនេះ | 330 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1777 | នាក់ |
| ខែនេះ | 53572 | នាក់ |
| ឆ្នាំនេះ | 270664 | នាក់ |
| សរុប | 57622060 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

