ក្រោយពីការចាប់ខ្លួនលោក ម៉ម-សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ពាក់ព័ន្ធនឹងតំបន់អប្បគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ នេះ។
លោក ម៉ម-សូណង់ដូ ត្រូវបានចាប់ខ្លួនក្រោយពីរូបលោកត្រឡប់មកប្រទេស កម្ពុជាវិញបាន៣ថ្ងៃ ហើយ ត្រូវបានសាលាដំបូង ខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើសធំៗចំនួន ៤ រួមមាន ទី១-ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរ ស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
បើតាមសេចក្តីរាយការណ៍បានអោយដឹងថា នៅខាងមុខតុលាការ ខាងលើមានក្រុមប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកគាំទ្រលោកម៉ម -សូណង់ដូរ និងមានវត្តមានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ផ្សេងទៀតផងដែរ។
មានសមាគមសិទ្ធិមនុស្សជាច្រើន និងអង្គការក្រៅរដ្ឋាភិបាល ធ្លាប់បានចេញ សេចក្តីថ្លែងការណ៍រួម សម្តែងនូវការសោកស្តាយចំពោះការចាប់ខ្លួនលោកម៉ម-សូណង់ដូ ហើយអង្កការក្រៅរដ្ឋាភិបាលទាំងនៅបានសូមទទូចដល់រាជរដ្ឋាភិ បាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ អោយធ្វើការដោះលែងលោក ម៉ម-សូណង់ដូ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិ ឲ្យសក្តិសមជាប្រទេសប្រកាន់នូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាននោះ។
លោក ម៉ម-សូណង់ដូ ក៏ធ្លាប់បានជាប់ពន្ធនាគារ២ដងរួចទៅហើយ កាលពីឆ្នាំ២០០៣ ត្រូវបានចាប់ដាក់ពន្ធនាគារជាប់ពាក់ព័ន្ធនឹងការដឹកនាំនិស្សិត ធ្វើបាតុកម្មប្រឆាំងថៃ រហូតដល់មានការដុតស្ថានទូតថៃ នៅរាជធានីភ្នំពេញ និងនៅឆ្នាំ២០០៥ ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីមានការរិះគន់សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម និងទី៣-ជុំវិញសំណុំរឿងការធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្តក្រចេះនេះតែម្តង។
ប្រជាពលរដ្ឋអ្នកគាំទ្រកំពុងរងចាំមើលថាតើវាសនារបស់លោក ម៉ម-សូណង់ដូនឹងក្លាយទៅជាយ៉ាងណានាពេលព្រឹកនេះ តើលោកអាចត្រូវតុលាការដោះលែងអោយរួចខ្លួន ឬជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? ដោយ៖ សៀ-វិចិត្រ






លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
| ថ្ងៃនេះ | 408 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1855 | នាក់ |
| ខែនេះ | 53650 | នាក់ |
| ឆ្នាំនេះ | 270742 | នាក់ |
| សរុប | 57622138 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

