ភ្នាក់ងារឆ្លើយឆ្លងពត៌មាន អោយការសែតវីរៈជនខែ្មរ បោះពុម្ពផ្សាយក្នុងស្រុក ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញសាកសព្វ នៅក្នុងគូថឡានរបស់ខ្ឡួន ដែល ឃាតករសម្លាប់រួច ញាត់ក្នុងគូថឡានរួចបើកយកទៅផ្លុងចោលក្នុងចំការស្វាយចន្ទី តាមផ្លូវចេញ ពីខេត្តរតនគិរី ទៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។
តាមសំដី ប្រពន្ធជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១២ នៅចន្លោះពីម៉ោង៦ ទៅម៉ោង៧យប់ លោកហង្ស សេរីឧត្តម បានចេញពីផ្ទះ ដោយប្រាប់ថា ខ្ញុំទៅជួបគេមួយភ្លេត លុះគាត់ចេញបាត់ទៅប្រហែល ១៥នាទីក្នុងម៉ោង៦ ទៅម៉ោង៧ដដែល ប្រពន្ធគាត់ក៏នឹកចង់ពិសារទឹកក្រឡុកក៏ទូរស័ព្វ ទៅប្តីមានគោលបំណងចង់អោយគាត់ទិញទឹក ក្រឡុកមកផ្ញើរ តែពេលចុចទូរស័ព្វចូល ហើយក៏មិនដឹងថាគាត់ចុចទទួល ឬក៏នរណាចុច ទទួលទេ ស្រាប់តែឭសម្លេងមនុស្សប្រុសស្រែក ហើយក៏បិទទូរស័ព្វទៅ តាំងពីពេលនៅមកក៏ចុច លែងចូលរហូត។លុះស្អែកឡើងថ្ងៃច័ន្ទទី១០ ក៏នៅតែចុចមិនចូល រីឯអ្នកសារពត៌មានក៏ដូចគ្នាដែរ ធ្លាប់តែជួបគ្នាក៏ចុចទូរស័ព្វមិនចូល បាត់ដំណឹងឈឹង ដល់ព្រឹកថ្ងៃអង្គារ ទើបប្រពន្វជនរងគ្រោះទៅប្តឹង អាជ្ញាធរខេត្ត និងប្រាប់អ្នកសារពត៌មានដូចគ្នា រហូតដល់ម៉ោងប្រមាណជា ១០ ទៅ ១១ ថ្ងៃត្រង់ ទើបមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹង ដល់ក្រុមអ្នកសារពត៌មាន និងសមត្ថកិច្ចថាបាន ឃើញរថយន្តកាមរី ចំលែកនៅក្នុងចំការចន្ទីខាងលើ ដោយក្រុមអ្នក សារពត៌មានបានទៅដល់ ទើបស្គាល់ថាជារថយន្តរបស់លោក ហង្ស សេរីឧត្តម ជាអ្នក សារពត៌មានវីរៈជនខ្មែរ ដែលបានបាត់ខ្លួននោះមែន ហើយក៏រាយការជូនសមត្ថកិច្ច ។
ក្រោយមកទៀតសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ពិនិត្យ និងគាស់ទ្វាររថយន្តបានប្រើរយពេលយ៉ាងយូរ ទើបបើកទ្វាបាន។ មុនពេលបើកទ្វាររថយន្តបាន គេសង្កេតឃើញមានរុយ ហើរក្រឡឹង និងមានក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាសន្និដ្ឋានថាប្រាកដជាមានសាកសព្វនៅក្នុង គូថឡានហើយ។ លុះបើកសោរទ្វារឡានបាន ក៏បើកឃ្លុបខាងក្រោយ ឃើញសាកសព្វដាក់ ផ្កាប់មុខចុះក្រោមមានក្លិនស្អុយរលួយនៅក្នុងនោះ ប៉ូលីសជំនាញធ្វើការពិនិត្យ និងលើកសាកសព្វរបស់លោក ហង្ស សេរីឧត្តម ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិ១ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាភ្នាក់ងារសារពត៌មានវីរៈជនខ្មែរ ត្រូវបានសំលាប់ ដោយឃាតករមិនស្គាល់មុខ ហើយដាក់ក្នុងឃ្លុបក្រោយរថយន្តកាម៉ារី សេរី៩៥ របស់ខ្លួន ដែលមានផ្លាកលេខ ភ្នំពេញ 2A. 5905 ។
ប៉ូលីសជំនាញបានពិនិត្យឃើញថាជនរងគ្រោះ ត្រូវសំលាប់ដោយកាប់នឹងពូថៅ ឬនឹង ឈើបួនជ្រុង ពុំមានការបាញ់សំលាប់នឹងគ្រាប់កាំភ្លើងទេ ហើយស្នាមកាប់ជញ្រ្ជាំលើផ្ទៃមុខ ធ្វើអោយមើលស្ទើរមិនស្គាល់។ តាមការសន្និដ្ឋាន របស់មន្ត្រីប៉ូលីសជំនាញ បានអោយដឹងថា នេះមិនមែនជាអំពើប្លន់ទេ គឺជាគំនុំរឿងអ្វីផ្សេងៗ ពីព្រោះរបស់របរសម្ភារៈសារពត៌មាននៅទាំងអស់រថយន្តក៏នៅ។ ឯឃាតករមានគ្នាចាប់ពីបីនាក់ឡើងទៅ ហើយសំលាប់នេះ នៅក្នុងផ្ទះដីឡូដាច់ស្រយាលពីគេ សំលាប់ហើយទើបលើកដាក់ក្នុងគូថរថយន្ត រួចបើកទៅផ្លុងចោលនៅចំនុច ខាងលើ រួចចាក់សោរជាប់ទ្វារទាំងអស់ យកសោរក្រវាត់ចោល ។
ក្រោយពិនិត្យសាកសព្វរួចសមត្ថកិច្ចក៏ប្រគល់សាកសព្វអោយក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯរយន្តត្រូវយកទៅរក្សាទុកពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជន ដៃដល់មក ផ្តន់ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថាករណីនេះ អាជ្ញារខេត្តពិសេសលោកស្នងការខេត្ត គួរចាត់វិធានការ យ៉ាងណា រកឃាតករដៃដល់អោយឃើញ ដើម្បីបញ្ជាក់ថាករណីឃាតកម្មនេះជារឿងគំនុំ សំលាប់បំបិតមាត់ រឿងជំលោះ ឬក៏សំលាប់ដើម្បី ព្រមានអ្នកសារពត៌មានទាំងអស់៕
ដោយ ភួង-ផុន






យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
| ថ្ងៃនេះ | 330 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1777 | នាក់ |
| ខែនេះ | 53572 | នាក់ |
| ឆ្នាំនេះ | 270664 | នាក់ |
| សរុប | 57622060 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:42 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

