ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:22 នាទី ចំនួនអានៈ 1833

ទឹកជំនន់ដោយសារភ្លៀងខ្លាំងបានចាប់ផ្តើមជន់លិចផ្លូវថ្នល់ និងស្រែចំការជាច្រើនហិកតារនៅតាមឃុំមួយចំនួន នៃស្រុកពួក ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប រយៈពេល ២-៣ថ្ងៃចុងក្រោយនេះ។

មន្ត្រីសាលាស្រុកពួកបានឱ្យដឹងថា រយៈពេល ២-៣ថ្ងៃជាប់ៗគ្នានេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំល្វា បានចាប់ផ្តើមជម្លៀសចេញពីលំនៅឋានទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជន់ខ្លាំង បណ្តាលឱ្យលិចភូមិឋាន និងស្រែចំការរបស់ពួកគេ។

លោក ពេជ្រ សុខាល័យ គឺជាអភិបាលស្រុកពួក បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានលិចវាលស្រែចំការនៅតាមឃុំមួយចំនួន ក្នុងស្រុករបស់លោករយៈពេល ២-៣ថ្ងៃមកហើយ។

មន្ត្រីដដែលបានបញ្ជាក់ថា ទឹកជំនន់កំពុងគំរាមកំហែងទៅលើឃុំពី ៤ ទៅ ៥ ក្នុងចំណោមឃុំទាំងអស់ចំនួន ១៤ នៅក្នុងស្រុកនេះ៖ «តាម ពិតឃុំរើល វាលិចមុនគេ ប៉ុន្តែឥឡូវនេះវាស្រកចុះបន្តិចវិញហើយ ប្រហែលជាជិត ១តឹកដែរ។ មកទល់នឹងពេលនេះ មានតែឃុំល្វាមួយទេដែលបានជម្លៀសចេញពីតាមភូមិមកនៅតាមថ្នល់ ដោយសារភាពលិចលង់រឹតតែខ្លាំង។ មានឃុំផ្សេងទៀតក៏លិចដែរ ដូចជានៅឃុំយាង ក៏វាមានលិចផ្លូវទំនាក់ទំនងក្នុងភូមិដែរ ប៉ុន្តែមិនទាន់មានបញ្ហាលិចដល់ផ្ទះសម្បែងនៅឡើយទេ។ ការលិចលង់មាន ៤ ទៅ ៥ឃុំ ប៉ុន្តែឃុំចំនួន ២ទៀតនោះ អត់ទាន់រាយការណ៍មកច្បាស់ ព្រោះយើងអត់អាចធ្វើដំណើរទៅបានទេ ទាល់តែជិះទូក»

ទោះយ៉ាងណារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកពួក នៅមិនទាន់ដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលបាន ជម្លៀសចេញពីលំនៅឋាន និងមានដីស្រែចំការចំនួនប៉ុន្មានហិកតារ កំពុងលិចលង់នៅក្នុងទឹកជំនន់នោះទេ។ អាជ្ញាធរបានឱ្យដឹងថា មានក្មេងម្នាក់បានលង់ទឹកជំនន់ស្លាប់កាលពីពីរថ្ងៃមុន នៅក្នុងឃុំពួក។

មន្រ្តីសាលាស្រុកពួកក៏ដូចជាអភិបាលស្រុកពួកជាមនុស្សកំជិលផះ។ទឹកលិចពីរបីថ្ងៃទៅហើយនៅមិនដឹងចំនួនពិតប្រាកដ។លោកថាទៅមិនរួចទាល់តែជិះទូក! ហើយម៉េចក៏មិនជិះទូកទៅ? ស្រុកពួកជាស្រុកធ្វើទូកលក់ ហេតុអីក៏លោករកទូកមួយជិះទៅមើលអ្នកស្រុកលិចទឹក ដើម្បីដឹងថាពួកគេត្រូវការអី។ មន្រ្តីបែបនេះគួរតែតំកើងឋានៈជាមន្រ្តីអានការសែតទើបសម។ចំជាផះកណ្តាលចង្រ្កានមែន។បើកិច្ចការដែលទាក់ទងនឹងលុយវិញ អូ! បុរសនេះត្រចៀកក៏វ័យ ដៃក៏រហ័ស! ហេ ហេ....!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1766ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1839ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1899ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1633ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1707ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1650ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1584ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1602ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1760ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1814ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      422នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1869នាក់
ខែនេះ    53664នាក់
ឆ្នាំនេះ   270756នាក់
សរុប   57622152នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:41