លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់

ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 1867

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា ប្រទេស​កម្ពុជា មិន​មែន​បាន​ទទួល​សន្តិភាព​ពេញលេញ​ ដោយសារ​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​ថា អ៊ុនតាក់ (UNTAC) នោះ​​ទេ។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ RFA/Sok Serey

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​ប្លង់ដី​ជូន​ពលរដ្ឋ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថ្លែង​ជា​ថ្មី​ថា កង​កំលាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ មិន​បាន​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ជូន​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ៊ុនតាក់ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​កម្ពុជា ទៅ​រក​ប្រជាធិបតេយ្យ និង​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​ជោគជ័យ។ លោក​បន្ត​ថា បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ពីរ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

លោក ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះៗ​របស់​លោក​ទើប​ជា​ការ​នាំ​កម្ពុជា ឲ្យ​សន្តិភាព​ពេញ​បរិបូរណ៍​ពិត​ប្រាកដ៖ «ព្រោះ​ពេល​ដែល​ត្រឡប់​ទៅ​វិញ ខ្ញុំ​នៅ​ចាំ​បាន បណ្ដាក់​គ្នា​ចេញ​ទាំង​យប់ ព្រោះ​នៅ​ខ្លាច​ជាប់​ផុង។ អ៊ុនតាក់​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​តែ​បី​ភាគី​ទេ ហើយ​ទីក្រុង​អន្លង់វែង ថែម​ទាំង​បាន​បោះ​ក្រដាស​ប្រាក់​ចាយ​ទៅ​ទៀត»

លោក ហ៊ុន សែន បន្ត​ថា អ៊ុនតាក់​មិន​មែន​ជា​តួឯក​ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ថ្លែង​ថា កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ប្រទេស​ឯកោ ពិភពលោក​មិន​ទទួល​ស្គាល់ កុម្មុយនិស្ត​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ពលរដ្ឋ​រស់​នៅ​រង​ការ​គំរាមកំហែង​គ្រប់​ពេល​វេលា។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​ពលរដ្ឋ និង​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ជន​ណា​ម្នាក់​ឡើយ៖ «ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​ការ​បោះឆ្នោត ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​ទើប​ធ្វើ​ឲ្យ​កម្ពុជា អាច​ទទួល​ជំនួយ​បាន​ពី​បរទេស ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ក្នុង​ពិភពលោក ជា​គុណសម្បត្តិ​របស់​ខ្មែរ​គ្រប់​ភាគី មិន​មែន​របស់​នរណា​ម្នាក់ ឬ​គណបក្ស​ណា​មួយ​នោះ​ទេ»

ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បដិសេធ​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?

លោក​បន្ត​ថា មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ឆ្នាំ​១៩៩៣ ទើប​បរទេស​លែង​ហ៊ាន​លូកដៃ​ជួយ​ខ្មែរ​ក្រហម។ ប្រការ​នោះ​ជា​ភ្លើង​ខៀវ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​ស្រប​ច្បាប់ និង​អាច​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះៗ​បាន។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​មិន​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ទេ​នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​រហូត​ដល់​សព្វថ្ងៃ៖ «ហ្នឹង​គួរ​និយាយ​ផង​ថា អ៊ុនតាក់​អត់​ប្រសិទ្ធភាព​ហ្នឹង​មក​ពី​យើង​មិន​ឲ្យ​គេ​គ្រប់គ្រង​ឲ្យ​គ្រប់​ផ្នែក​គ្រប់​ភាគី​ហ្នឹង»

ក្រុម​អ្នក​តាមដាន​នៅ​តែ​ចាត់​ទុក​ថា វត្តមាន​អ៊ុនតាក់ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ពន្លឺ​នៃ​សន្តិភាព ហើយ​ចំណុច​ដែល​នាំ​ឲ្យ​អ៊ុនតាក់ មិន​អាច​រំលត់​សង្គ្រាម​នៅ​កម្ពុជា មក​ពី​ភាគី​ជម្លោះ​នៅ​កម្ពុជា មិន​ព្រម​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ភាគី​ទាំង​អស់​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ដើម្បី​ចូលរួម​បោះ​ឆ្នោត ដូច​ជា​ភាគី​ហ៊្វុនស៊ុនប៉ិច ខ្មែរ​ក្រហម និង​កងទ័ព​រដ្ឋ​កម្ពុជា។

អ្នក​វិភាគ​យល់​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​តែ​ត្រូវ​ការ​នូវ​សិទ្ធិ​សេរីភាព សន្តិភាព ទាំង​កាយ និង​ចិត្ត ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដោយ វណ្ណ វិចារ
2012-09-30
វិទ្យុ​អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1775ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន565ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1819ដង ចំរៀងបទ ជំរុំតាទុំ   អាន2362ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2333ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1809ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1769ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1895ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1826ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2061ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      561នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2008នាក់
ខែនេះ    53803នាក់
ឆ្នាំនេះ   270895នាក់
សរុប   57622291នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 08:07