បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 08 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:28 នាទី ចំនួនអានៈ 1620

គេ​សង្កេត​ឃើញ​ថា ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​បាន​ហូរ​ចូល​ពី​ប្រ​ទេស​ក្រៅ មកស្ទើ​រាប់​មិន​អស់ ហើយ​ទន្ទឹម​និង​នេះ ក៏មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ កំ​ពុង​បង្កើត​ប្រ​ដេញ​គ្នា​ និង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបំ​ភ្លើស​បំ​ភ្លៃ ថា​ហូប​ទៅ​មិន​ឈឺ​ក្បាល​ មិន​វិល​មុខ មាន​រង្វាន់​ជា​លុយ ជាឡាន ជា​ម៉ូតូ ច្រើន​ណាស់​រាប់​មិន​អស់។

គ្រឿង​ស្រវឹង​ឬ​ទឹក​ប្តូរ​និស្ស័យ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​អោយនោះ គឺ​វា​ពុំ​ដែល​មាន​ផល​ល្អ​សំ​រាប់​សុខ​ភាព​នោះ​ទេ។ អ្នក​ផឹក​ដំ​បូង​តាំង​ចិត្តថា ផឹក​តែ​តិច​ទួច​តែ​ប៉ុណ្ណោះ តែ​ដល់​រាង​ជ្រឹម​បន្តិច ក៏​នាំ​គ្នា​ថែម​បន្តិច​ទៀត រហូត​មាន​អ្នក​ខ្លះ​បាត់​បង់​ស្មារតី ធ្លាប់​តែ​ស្លូត​រុយ​ទំ​មិន​បក់​ តែ​ដល់​ធ្លាក់​ភ្នែក ចេះ​ជេរ​ ចេះ​កាប់​ ចេះចាក់​ ចេះ​លួច​ចេះ​ប្លន់ ចេះ​ចាប់​រំ​លោភ ចេះ​ប្រើ​អំ​ពើ​ហឹង្សាក្នុង​ក្រុម​គ្រួសារ ចេះ​បើក​បរ​​លឿន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រហូត​បាត់​បង់​ជីវិតដល់​ខ្លួន​ឯង និង​អ្នក​ដែល​គេ​គោរព​ចរាចរណ៍មិន​ដឹង​អី​សោះ​ក៏​មាន។ ក្រៅ​ពី​នេះ អ្នក​ស្រវឹង​ជា​ប្រ​ចាំ​ តែង​តែ​ធ្លាក់​ខ្លួន​ឈឺក្រពេះ ពោះ វៀន រោគ​ថ្លើម រីង​រៃ ស្លាប់​ចោល​ប្រ​ពន្ធ​កូន​ទាំង​ក្មេង​ក៏មាន ដោយ​សា​តែ​ជឿ​ការ​ឃោស​នា​អកុសល់​របស់​ ក្រុម​ហ៊ុន​លក់​ស្រា ដែល​ចង់​មាន​បាន​ខ្លួន​ឯង បែ​ជា​ប្រ​កាស​អោយ​​គេ​ស្លាប់​ទៅ​វិញ។

បើ​យោង​តាម​របាយ​ការ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋ បាន​អោយ​ដឹង​ថា អ្នក​ស្លាប់​ ពិការ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន​ គឺ​ជា​មនុស្សសេប​គ្រឿង​ស្រវឹង​ហើយ​ធ្វើ​ការ​បើក​បរ។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​អោយ​រដ្ឋ​បាត់​បង់ថវិការ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់ក្នុង​១ឆ្នាំៗ ដែល​ជា​ហេតុ​នាំ​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​យឿត​យាវ។

បើ​តាម​ការ​អង្កេត​តាម​បណ្តារ​ខេត្ត​ក្រុង​តំ​បន់​ទេស​ចរណ៍​មួយ​ចំនួនឃើញ​ថា បច្ចុប្បន្ន​មាន​ហាង​ផឹក​ស៊ី​បើក​រីក​ដុះ​ដាល​ដូច​ផ្សិត ដូច​ជា​ហាង​លក់​ស្រា​ព្រិល ស្រាថូ ដែល​មាន​តំ​លៃថោក​គុណ​ភាព​អន់សំ​រាប់​អ្នក​មិន​សូវ​សំ​បូរលុយ សិស្ស​សាលា យុវវ័យក្មេងៗជា​ដើម។ល។

ស្រា​ដបថោកៗ ក៏​ជា​សញ្ញាមួយងាយ​រង​គ្រោះ​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ តាម​ជន​បទផង​ដែរ។ ពួក​អ្នក​ទទួល​ទាន​ស្រា​អស់​នោះ​ពុំ​បាន​គិត​គុណ​ភាព​របស់​វា​ទេ ដោយ​សារ​ទី១-វាមាន​តំ​លៃ​ថោក ទី-២អ្នក​ទិញ​មាន​ថវិ​ការ​តិច ទី-៣ចង់​បាន​រង្វាន់ ទី-៤លឺ​សូរ​ថា​ផឹក​ទៅ​ស្រួល​ខ្លួន មិនវិលមុខ មិន​ឈឺ​ក្បាល់​ដូច្នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត។

ប្រ​សិន​បើ​ក្រុម​ហ៊ុន​ស្រា​ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ មិន​បោក​ប្រាស​អតិ​ថិ​ជន​របស់​ខ្លួនទេ ពិត​ជា​ដាក់​អោយ​មាន​រង្វាន់​ ដូច​ការផ្សព្វ​ផ្សាយ​មែន​នោះ ប្រ​ជា​ពល​រដ្ឋ​អាច​ក្លាយ​ជា​អ្នក​មាន​គ្រប់​គ្នា​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ស្រា។

តើ​រដ្ឋ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​ទាំង​នោះ? បើ​គ្មាន​ប្រ​យោ​ជទេ​ មាន​​តែ​បំ​ផ្លាញ​លុយ​រដ្ឋ កាន់​តែ​អោយ​បនុស្ស​ស្លាប់​ ពិការ ដោយ​ស្រវឹងស្រា ចុះ​ទុក​ដល់​ពេល​ណា​ទៀត? ម្តេច​មិន​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​តូច​ទាំង​ធំ​នៅ​កម្ពុជា​ទៅ។

មនុស្ស​គ្រប់​រូប​បើ​មិន​បាន​ជួយ​ជាតិ​មាតុភូមិ​ទេ មេត្តា​កុំ​នាំ​គ្នា​ជាន់​ពន្លិច​បន្ថែម​ដោយ​ឆ្លៀត​ឱកាស​ កេង​ចំ​នេញ​ពី​ជាតិ​ដូច​គ្នាយក​ទៅ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួនធ្វើ​មាន​ធ្វើ​បាន​ តែ​បំ​ផ្លាញ​លុយ​រួមរបស់​រាស្រ្ត​ និង​រដ្ឋ បំ​ផ្លាញ​ជីវិត​អ្នក​ដទៃ​ដោយ​ប្រ​យោលបែបនេះ​។

យើង​ដឹង​ថា ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា មិន​បាន​បង្ខំ​អោយ​អតិថិជន​ ផឹក​អោយ​ស្រ​វឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ពាណិជ្ជ​កម្ម​ទាំង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ចង់​សាក​ ចង់​ភ្លគ់ ចង់​ក្រេប​រស​ជាតិ ធ្វើ​អោយ​ក្មេង​ៗដែល​មិន​ទាន់​ចេះ​ពិចារ​ណា ឈ្លគ់​វង្វេង ដោយ​សាតែ​ស្រា ទាំង​ស្រី​ទាំង​ប្រុស។

ចូរ​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ីគ្រប់​ទី​កន្លែង តាម​បារ តាម​ក្លឹប​កំ​សាន្ត នានា​ នោះ​អ្នក​នឹង​ឃើញ​ថា មាន​ក្មេង​ៗសិស្ស​សាលា​ប៉ុន្មាន​នាក់​កំ​ពុង​ផឹក​ស៊ី​ជក់​បារី រាំ​ក្រវីក្បាលយោល​យោគ​តាម​ចង្វះ​ភ្លេង​រហូត​ដល់​យប់​ជ្រៅទាប​ភ្លឺ​ទៅវិញក៏មានដែរ។ តើ​អនាគត​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? បើ​សប្បាយ​តាំង​ពី​ក្មេង​ទៅ​ហើយនោះ៕ សូម​ជួយ​ share អត្តបទនេះ​ទៅ​ក្នុង​បណ្តាញ​ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1745ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1787ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1658ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2358ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4561ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1883ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1739ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1766ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2201ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1747ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      561នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2008នាក់
ខែនេះ    53803នាក់
ឆ្នាំនេះ   270895នាក់
សរុប   57622291នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:49