លោក ហ៊ុន-សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃអង្គារនេះ បានចាប់ផ្តើមតបតពាក្យសម្តីទៅកាន់មន្រ្តីគណបក្សប្រឆាំងទៅលើ អ្វីដែលក្រុមប្រឆាំងចោទថា រដ្ឋាភិបាលពុករលួយ និងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

ពីវេទិកាសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខប្រាំ លោក ហ៊ុន សែន បានថ្លែងថា បើរដ្ឋាភិបាលគិតតែពីដំឡើងប្រាក់ខែមន្រ្តីរាជការតែប៉ុន្មានម៉ឺន នាក់នោះ ម្ល៉េះសមប្រជាពលរដ្ឋរាប់លាននាក់ដែលត្រូវការផ្លូវ, សាលារៀន, មន្ទីរពេទ្យ, អគិ្គសនីប្រើប្រាស់នោះ នឹងទៅជាយ៉ាងណា។
ការ រិះគន់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលខ្លះ បានរិះ គន់ចំពោះការយឺតយ៉ាវក្នុងការដំឡើងប្រាក់បៀវត្សរ៍ ដែលជាហេតុធ្វើឱ្យមន្រ្តីទាំងនោះពិបាកឆ្លើយតបនឹងការចំណាយដែល ចេះតែកើនឡើងជាលំដាប់ ជាពិសេសស្នើឱ្យដំឡើងរហូតដល់១លានរៀលក្នុងមួយខែ។
រដ្ឋាភិបាល របស់លោក ហ៊ុន សែន បានដំឡើងបៀវត្សរ៍ជូនមន្រ្តីរាជការប្រមាណជា២០ភាគរយជារៀងរាល់ ឆ្នាំផងដែរ។ ប៉ុន្តែកំណើននៃប្រាក់បៀវត្សរ៍នៅតែពុំគ្រប់គ្រាន់ក្នុងការផ្គត់ ផ្គង់ជីវភាពរស់នៅបានឡើយ ដែលជំរុញឲ្យមន្រ្តីខ្លះស្វែងរកកម្រៃបន្ថែមដើម្បីបំពេញការ ខ្វះខាត៕






ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
| ថ្ងៃនេះ | 561 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 2008 | នាក់ |
| ខែនេះ | 53803 | នាក់ |
| ឆ្នាំនេះ | 270895 | នាក់ |
| សរុប | 57622291 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:27 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

