រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ

ដោយៈ ផ្លុង-រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1812

សារាចរ​ណែនាំ ស្តីពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា និង​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

សារាចរ​ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដែល​គណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​យប់​ម៉ោង ៨ និង ៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​ជា​ព្រះ​ស្វាមី សម្តេច​ព្រះមហាក្សត្រី នរោត្តម នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​ព្រះអង្គ​បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​ទី​១៥ រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី រំលង​អធ្រាត្រ ( ម៉ោង​នៅ​រាជធានី​ភ្នំពេញ ) ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចតទៅ​៖

១-​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​
២-​ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ ត្រឹម ១/៣ ( មួយ​ភាគ​បី ) នៃ​ដង​ទង់ជាតិ ចាប់​ពី​លើ​។​
៣-​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កំសាន្ត​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយភាព ការសម្តែង និង​ការប្រគុំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង ក្នុង​រយៈពេល ៧ ថ្ងៃនេះ​។​
៤-​គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរទេស ត្រូវ​ត្រៀម​រៀបចំ​ទីកន្លែង ព្រះ​ឆាយា​លក្ខណ៍ នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​សៀវភៅ​សម្រាប់​ចុះ​មរណទុក្ខ​។ កាលបរិច្ឆេទ​ជាក់ស្តែង ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទាំង​អស់​អញ្ជើញ​ចូលរួម​មរណទុក្ខ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជូន​ព័ត៌មាន នៅពេល​ក្រោយ​។​
៥-​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ពាក់​សញ្ញា​កាន់​មរណទុក្ខ និង​តុបតែង​សញ្ញា​កាន់​មរណទុក្ខ នៅលើ​ព្រះ​ឆាយា​លក្ខណ៍ ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ​។​
៦-​ខាងលើនេះ គឺជា​ការ​កាន់​មរណទុក្ខ​លើក​ទី​១​។ ព្រះ​បរមសព នឹង​ត្រូវ​តម្កល់​ទុក ក្នុង​រយៈពេល​មិន​តិច​ជាង ៣ ខែ នៅ​ព្រះបរមរាជវាំង មុន​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព ហើយ​កាលបរិច្ឆេទ​ជាក់ស្តែង​នៃ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព នឹង​ជម្រាបជូន​នៅពេល​ក្រោយ​។ ក្នុង​រយៈពេល ៣ ខែ​នេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មិត្តភក្តិ​បរទេស​ទាំងអស់ អាច​ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន គ្រប់​អាជ្ញាធរ មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ គ្រប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​រក​ទីបំផុត​គ្មាន​នេះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1643ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1708ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1572ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1633ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1844ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1772ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1131ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2684ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2566ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1905ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      244នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1691នាក់
ខែនេះ    53486នាក់
ឆ្នាំនេះ   270578នាក់
សរុប   57621974នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:14