ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានាំគ្នាផ្អើលមើលព្រះភក្ត្ររបស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅលើព្រះចន្ទ ឬលោកខែ ដែលរះមួយចំហៀងនៅយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោងប្រមាណ៧និង៣៥នាទី។
ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង ដែលបានអុជធូប បួងសួង ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង បានងើយមើលព្រះចន្ទ ហើយក៏និយាយតៗគ្នាថា ព្រះច័ន្ទរះដូចព្រះភក្ត្ររបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ហើយដូច គ្នានឹងព្រះឆាយាលក្ខណ៍ ដាក់តាំងយ៉ាងធំ នៅមុខព្រះបរមរាជវាំ
ប្រជាពលរដ្ឋចាស់ៗ ក៏បាននិយាយថា ព្រះចន្ទ ដែលបានរះនៅយប់នេះ ក៏ចំលែកណាស់ដែរ ដោយរះនៅទិសខាងលិច ដែលជាធម្មតាព្រះចន្ទ ក្នុងថ្ងៃខែនេះ បើតាមការចំណាំគឺ ត្រូវរះនៅទិញខាងកើត។ ប្រជាពលរដ្ឋអ្នកនៅមុខបរមរជ្យវាំង រួមទាំងពលរដ្ឋខ្មែរដទៃទៀត បានទូរស័ព្ទទៅមិត្តភក្តិ និងក្រុមគ្រួសារ ទូទាំងប្រទេស ហើយនិយាយពីការឃើញព្រះភក្ត្ររបស់ព្រះករុណា ព្រះមហាវីរក្សត្រ លើព្រះចន្ទ នាយប់នេះ។
ប្រជាពលរដ្ឋដែលបានឃើញព្រះភក្រ្កព្រះករុណាព្រះបាទ នរោត្តម សីហនុ នាយប់នេះបាននិយាយថា កាលព្រះអង្គនៅមានព្រះជនព្រះអង្គតែងតែស្រលាញ់កូនចៅ ដោយផ្តល់ស្នាមញញឹមជាប់ជានិច្ច បើព្រះអង្គយាងទៅដល់ទីណា ទីនោះតែងតែមានផ្ទៃមេឃស្រទុំ ដែលជាការផ្តល់ម្លប់ដ៏ត្រជាក់ដល់កូនចៅ។ ប្រជាពលរដ្ឋបន្ថែមថា ព្រះភក្រ្កព្រះអង្គនៅលើព្រះច័ន្ទយប់នេះ គឺបង្ហាញថា ព្រះអង្គទ្រង់នៅតែគិតដល់កូនចៅខ្មែរទាំងអស់ ហើយនៅចាំមើល និងការពារកូនចៅ ទឹកដីកម្ពុជាជានិរន្ត៕






សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
មានសេចក្តីរាយការពីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេត...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:46 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

