រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ

ដោយៈ កម្ពុជា ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:08 នាទី ចំនួនអានៈ 1757

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំចូល​កម្ពុ​ជាវីញ​ ក្នុង​ គោល​បំ​ណង​ គោរព​ព្រះបរម​សព​សម្តេច​ឪន​រោត្តម​សីហនុ ដែល​ទ្រង់​បាន​ បាន​សោយ​ទី​វង្គត​កាល​ពីថ្ងៃទី​១៥ ខែតុលា​ ក្នុង​ព្រះជន្ម ​៩០ព្រះវស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅទី​ ក្រុង​ប៉េ​កាំង​ប្រទេសចិន។​

លោក​សម រង្ស៊ី​បានសរសេរ​លិខិតមួយ​កាល​ពីថ្ងៃ​ចន្ទទៅ​ជូន​លោក​ជា ស៊ីម​ ប្រ​ធាន​ព្រឹទ្ឋ​សភា ​លោក ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា ​និង លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ជួយ​អន្ត​រាគម​ឲ្យ​លោក​ បាន​គោ​រព​ព្រះ​បរ​មសព​ សម្តេច​ឪ ​នៅ​ក្នុង​ ព្រះ​បរម​រាជ​វាំង។​ នៅក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល​ និង​ចុះហត្ថ​លេខា​ដោយ​លោក​សម​ រង្ស៊ី​ ពី​ប្រ​ទេស​បា​រាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេច​ក្តី​រន្ឋត់​ និង​ក្រៀម​ក្រំ​យ៉ាង​ ក្រៃ​លែង​ ដោយ​សារ​សម្តេច​ឪ​បាន​សោយ​ទី​វង្គត។​​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​មហាម​រណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេ​ដឹក​នាំ​ ទាំង​បី​ជួយ​អន្តរា​គម​ដោយ​ទឹក​ចិត្ត​អនុ​គ្រោះ​ដើម្បី ​ឲ្យ​លោក​បាន​ចូល ​គោ​រព​ព្រះ បរម​សព និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយ​សារ​ ព្រះ​អង្គ​ មាន​គុណដ៏​ ធំ​ធេង​ចំ​ពោះ​លោក​និង​ក្រុម​គ្រួសារ។​

លោកសម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូ​អេ​តាម​ ទូរ​ស័ព្ទ​ពី​ប្រទេស​ កាណា​ដាមក​ថា​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​មិន​បាន​ឆ្លើយ​តប​ ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោ​រព​ព្រះ​បរម​សព​សម្តេច​ឪ​ នរោត្តម​សី​ហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សពតម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ក៏​ប៉ុន្តែលោក​សម​ រង្ស៊ី ​មិន​បាន​បញ្ជាក់​ថា​ លោក​នឹង​មក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែអះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់​ៗ។​«ពេល​ណា​ព្រះ​បរម​សព​នៅតម្កល់​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​រាជ​ធានី​ ភ្នំពេញ។​ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត​ ទៅ​គោ​រព​ព្រះ​វិញ្ញាណ​ខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។​

លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​រដ្ឋាភិ​បាល​មិន​បាន​ហាម​ ឃាត់​លោក​សម​រង្ស៊ី​ចូល​មក​ប្រ​ទេស​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម​ រង្ស៊ី​ជាកិច្ច​ការ​របស់​តុលាការ។​ «គ្រាន់​តែបញ្ជាក់​ថា​ រដ្ឋាភិ​បាល​អត់​ដែល​ហាម​ឃាត់​លោក​សម​ រង្ស៊ី​អត់​ឲ្យចូល​ស្រុក​ទេ។​ នេះ​គឺ​ជា​រឿង​តុលាការ​ចាំមើល​គាត់​ជជែក​ជា​មួយ​តុ​លាការ»។​លោក​សម រង្ស៊ី​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​និង​តុ​លាការ​ខេត្ត​ស្វាយ​រៀង​កាត់​ទោស​កំ​បាំង​មុខ​ឲ្យ​ជាប់​ពន្ឋ​នា​គារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​ បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​

លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពី​រដាច់​ដោយ​ឡែក​ៗ​ពីគ្នាទៅកាន់​មេដឹក​នាំគណ​បក្ស​ប្រ​ជា​ជ​ន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយ​កល​ រដ្ឋ​មន្ត្រីហ៊ុន​ សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំ​ពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​កាល​ ពី​ថ្ងៃអង្គារ​ដោយ​បាន​កំ​ណត់​យក​ថ្ងៃទី​ ២៣​ខែតុលា​ជា​ទិ​វា​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការនៅ​ទូទាំង​ប្រទេស​បានឈប់​សម្រាក​មួយ ថ្ងៃ។​លិខិត​ទាំង​ពីរនេះ​ត្រូវ​បាន​រដ្ឋាភិ​បាល​បាន​បដិសេដ​មិន​ទទួល​យក។​ នេះបើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង​ អ្នកតំណាង​ព្រឹទ្ឋសភាម​កពី​គណបក្ស​សម រង្ស៊ី។​ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់ថា​ លោកមានការសោក​ស្តាយចំពោះការ​បដិសេធ​នេះ។ ​លោកបាន​អះអាង​ថា នេះ​ជារឿងចំ​ឡែកមិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិ​បាល​មាន​គោល​បំ​ណង​យ៉ាង​ណា ​ចំពោះ​លោក​សម រង្ស៊ី។​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំពីធីលំ​រឹកខួប​លើក​ទី​២១​ឆ្នាំ​នៃ សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទីស្នាក់​ការគណ បក្ស​សម​ រង្ស៊ីដោយ​បាន​កោត​សរសើរ​ស្នា​ព្រះហត្ថ​របស់​សម្តេច​ឪន​រោត្តម​សី​ហនុ​ថា ​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញាកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែរ៕ ដោយ វិទ្យុក្រៅប្រទេស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1838ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1866ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1789ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2050ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1808ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1833ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10590ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1561ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1788ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2326ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:11