គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ

ដោយៈ អូស្រ្តាលី ថ្ងៃទី 27 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1739

មានរឿងរ៉ាវរាប់មិនអស់ដែល បុរសជាតិខ្មែរនៅឯនាយ សមុទ្របានមកលេងស្រុក កំណើត លួចមានស្រីលួចលាក់ ក្បត់ប្រពន្ធកូនឱ្យរស់នៅ វេទនានៅឯក្រៅប្រទេស ។

នាង ចន្ធី កាំ ដែលរស់នៅក្នុងរដ្ឋមែលប៊ន ប្រទេសអូស្ត្រាលី និយាយទាំងអួលដើមកតាម ទូរស័ព្ទប្រាប់ថា នាងមានវាសនាមិនខុសពីភរិយាទាំងនោះឡើយ នាងបាន បាត់បង់ប្តីជាងកន្លះឆ្នាំមកហើយ មិនដឹងជានៅទីណា ។ ប្តីនាងបានប្រាប់នាងនិង កូនប្រុសតែម្នាក់ គត់របស់នាងថា ទៅលេងបងប្អូននៅឯសហរដ្ឋអាមេរិក ។ ការបាត់ប្តី គ្មានដឹងមូលហេតុយូរខែនេះបាន ធ្វើឱ្យនាង និង

កូនប្រុសទន្ទឹងរង់ចាំមើលផ្លូវយ៉ាងយូរដោយពុំមានដំណឹងអ្វីសោះ ដែលធ្វើឱ្យនាងនិងកូនប្រុសមានទុក្ខព្រួយ និង រស់នៅតែលតោលអត់ឃ្លានយ៉ាងខ្លាំងនៅស្រុកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មានការតក់ស្លុត និង ឈឺចាប់នោះបែរជាមានលេច ឮដំណឹងថ្មីមួយពីស្រុកខ្មែរមកវិញថា ប្តីរបស់នាងមិន មែនទៅលេងអាមេរិកទេគឺបែរជាទៅលួចរៀបការ ប្រពន្ធក្មេងដែលត្រូវជាកូនបងធម៌របស់នាង និង ប្តី នៅឯខេត្តកំពង់ចាមហើយនាំគ្នាដើរក្រេបទឹកឃ្មុំ រហូតដល់ប្រទេសសិង្ហបុរីទៀតផង ។

ដំណឹងនេះបានធ្វើឱ្យនាង ចន្ធី កាំ មានសេចក្តី សោកសង្រេងយ៉ាងខ្លាំងដោយសារតែប្តីក្បត់ចិត្តហ៊ានទៅ រៀបការស្រីក្មេងភ្លេចប្រពន្ធ និង កូនដែល ធ្លាប់កម្សត់កម្រនេះទៅវិញ ។ បើតាមមិត្តភក្តិរបស់ នាងដែលរស់នៅ ស្រុកខ្មែរបានប្រាប់ថាលោកប្តី កំហូចរបស់នាងដែលមានឈ្មោះ ស.ង. មានអាយុ សាមសិបបួនឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនបងធម៌មានវ័យក្មេង មានមុខរបរជាអ្នកជួលតុ ការ នៅកំពង់ចាមនោះតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ មកម៉្លេះ ។ ក្រោយពីរៀបការហើយក៏ បាត់ដំណឹងប្តីរហូត នាងមានការព្រួយបារម្ភថាប្តីទៅ លេងបងប្អូននៅ អាមេរិកក្រែងជួបគ្រោះថ្នាក់អ្វីទេដឹង ? លោកប្តីកំហូចដែលជាជាងធ្វើដំបូលផ្ទះ នៅអូស្ត្រាលីរូបនេះ បែរជាមកលួចរៀបការប្រពន្ធក្មេងនៅឯខេត្តកំពង់ចាមទៅវិញ ។ ស្ត្រីរស់នៅអូ-ស្ត្រាលីបានរៀបរាប់ឱ្យដឹងទៀតថា កូនប្រុសតែម្នាក់គត់ដែលជាចំណងដៃរបស់នាង និង ស.ង. នោះ បានយំស្រែកឱ្យម្តាយរបស់វានាំឪពុកមកវិញ ព្រោះវានឹកឪពុកវាណាស់ ។

នាង ចន្ធី ដែលរស់ធំដឹងក្តីនៅឯប្រទេស អូស្ត្រាលីដូចប្តីនាងដែរនោះបាននិយាយថា នាង និង ប្តីបានរៀបការ ជាមួយគ្នាជាងដប់ឆ្នាំហើយ គឺ រៀបការតាមប្រពៃណីខ្មែរដោយមានចាស់ទុំទាំងសង ខាងជាអ្នកជ្រោមជ្រែងទើប អាពាហ៍ពិពាហ៍របស់ពួក នាងបានកើតឡើង រហូតមកដល់មានកូនប្រុសម្នាក់ នាពេលនេះវាអាយុដប់បីឆ្នាំហើយ ប៉ុន្តែនាងក៏ទទួលស្គាល់ថា នាង និង ប្តីទោះបីរៀបការតាមប្រពៃណី ទៅហើយក្តី ក៏នាង និង ប្តីមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍ជាមួយគ្នាឡើយ ហើយប្រជាជនខ្មែរ នៅអូស្ត្រាលីនេះដែលរៀបការមួយចំនួនមិនចុះសំបុត្រ អាពាហ៍ពិពាហ៍ដូចរូបនាងដែរ នាងគិតថា ការរៀបការដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នេះជារឿងធម្មតា ទៅហើយសម្រាប់នាងនិង មិត្ត ភក្តិនាងជាច្រើននាក់ទៀត ។ សព្វថ្ងៃនេះនាង ចន្ធី មានអាយុម្ភៃប្រាំបួនឆ្នាំ ឯប្តីនាងមានអាយុសាមសិបបួនឆ្នាំ ។

នាង ចន្ធី កាំ បានរៀបរាប់ពីដំណើររឿងដែល នាំឱ្យនាង និង ប្តីបានស្គាល់បងធម៌នៅឯកំពង់ចាម ជាអ្នករកស៊ីជួលតុការបុណ្យថា“ដំបូងឡើយ ខ្ញុំ និង ប្តីមិនដែលស្គាល់ពួកគាត់ទាំងនោះឡើយ តែ  ចៃដន្យអី ខ្ញុំ និង ប្តីមកលេងស្រុកខ្មែរតាមរយៈក្រុម ហ៊ុនទេសចរណ៍ស្រុកថៃក៏បានជួបបងធម៌នោះនៅ ស្រុកថៃ ហើយពួកគាត់ក៏បានសុំខ្ញុំ និងប្តីធ្វើជាបងប្អូនធម៌ ព្រមទាំងនាំពួកខ្ញុំទៅលេងនៅឯខេត្តកំពង់ ចាមនៅផ្ទះរបស់ពួកគាត់ទៀត ព្រមទាំងនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ដលមាន គាត់ទាំងប្តីប្រពន្ធ និង កូនស្រី របស់គាត់ដែលរៀបការជាមួយ ប្តីរបស់ខ្ញុំសព្វថ្ងៃនេះ ។ កាលនោះខ្ញុំមិនចាប់អារម្មណ៍នឹងកូនស្រី របស់បងធម៌ខ្ញុំឡើយ ព្រោះនាង នៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ ខ្ញុំ និង ប្តីខ្ញុំបានធានាបងធម៌ហុតទឹកសម្លឹងកាកនេះមក លេងឯប្រទេសអូស្ត្រាលីរយៈ ពេលប្រាំសប្តាហ៍ទៀតផង ។ ខ្ញុំ មិននឹកស្មានថាពួកគាត់ធ្វើយ៉ាងនេះសោះ ព្រោះ ពួកគាត់បានដឹងថាប្តីខ្ញុំមានប្រពន្ធថែមទាំងមានកូន ទៅហើយផង ហើយខ្ញុំមិនដឹងថាពួកគាត់ជាចាស់ ទុំប្រភេទនេះសោះ ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ ព្រមទាំងលើកកូនស្រីខ្លួនឱ្យ ទៅប្តីគេទៀត ។ រឿង នេះធ្វើឱ្យគ្រួសារមានការឈឺចាប់ ”។

ទោះជាមានអំណះអំណាងរបស់នាង ចន្ធី កាំ និង បងប្រុសរបស់នាងនៅប្រទេសអូស្ត្រាលីតាម ទូរស័ព្ទមកក៏ដោយ ក៏នាង មិនបានដឹងថាប្តីរបស់នាងនោះរៀបការនៅកំពង់ ចាម ភូមិអ្វី ឃុំ-ស្រុកអ្វីឡើយ គ្រាន់តែដឹងថ្ងៃខែឆ្នាំ ប៉ុណ្ណោះ ។ នេះគ្រាន់តែជាការរៀបរាប់ពីប្រទេស អូស្ត្រាលីប៉ុណ្ណោះ ហើយអ្នកយកព័ត៌មានយើងមិន អាចរកការបំភ្លឺពីប្តីរបស់នាង ចន្ធី កាំ ឈ្មោះ ស.ង. បានឡើយ ព្រោះយើងមិនដឹងពីអាសយដ្ឋានពិត ប្រាកដរបស់គេឡើយ ។

ជាចុងក្រោយនាង ចន្ធី កាំ បានសុំឱ្យប្តីនាង ត្រឡប់ទៅជួបជុំប្រពន្ធកូនវិញ ព្រោះអីកូនប្រុសនឹក ប៉ាវាណាស់ ។

កន្លងមកមានបងប្អូនខ្មែរនៅឯនាយសមុទ្រដែលមកសប្បាយហ៊ឺហាយកប្រពន្ធក្មេងៗពីរ ឬ បី នាក់ ទីបញ្ចប់ក៏ទុក នាងៗចោលរត់ទៅរកប្រពន្ធកូន គេនៅឯនាយសមុទ្រវិញ ហើយក៏មានប្រុសៗនៅ ឯនាយសមុទ្រមិនតិចដែរ ដែលមកចាញ់បោកស្រីក្មេងៗនៅស្រុកខ្មែរអស់ប្រាក់ ហើយពេលត្រឡប់ ទៅវិញប្រពន្ធលែងក៏មានដែរ មានអ្នកខ្លះឈាន ដល់ចាក់សាំងដុតសម្លាប់ខ្លួនក៏ព្រោះតែខ្លួនចាញ់ បោកស្រីក្មេងៗស្រុកខ្មែរផងដែរ ៕

ប្រភពពី៖ ភ្នំពេញដេលី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4731ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2456ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1638ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2133ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1777ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1879ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1771ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2285ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1909ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1837ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      408នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1855នាក់
ខែនេះ    53650នាក់
ឆ្នាំនេះ   270742នាក់
សរុប   57622138នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:31