អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សជាង២២.០០០នាក់ភាគច្រើនមកពីសហគមន៍អ៊ីស្លាមបានផ្លាស់ទីជម្រកដោយសារចលាចលថ្មីនៅមីយ៉ាន់ម៉ាខាងលិចដែលបានសម្លាប់មនុស្សរាប់សិបនាក់និងសង្កាត់ប្រជាជនមូលដ្ឋានត្រូវបានដុតបំផ្លាញទាំងមូលៗ។
ប្រធានអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងយ៉ានហ្គោន លោកអាសុន នីហ្កាម បាននិយាយថាការវាយតម្លៃរបស់រដ្ឋាភិបាលកាលពីដើមថ្ងៃអាទិត្យបង្ហាញថាមនុស្ស២២.៦៨៧នាក់ត្រូវបានផ្លាស់ទីជម្រកនិងផ្ទះ៤.៦៦៥ខ្នងត្រូវបានដុតបំផ្លាញនៅក្នុងរលកនៃចលាចលសហគមន៍ជាតិសាសន៍ថ្មីដែលបានគ្របដណ្តប់នៅរដ្ឋរ៉ាឃីនកាលពីសប្តាហ៍មុន។
លោកបាននិយាយថា"យើងត្រូវនិយាយថានេះជាការវាយតម្លៃបច្ចុប្បន្ននិងយើងសង្ស័យថាចំនួននឹងកើនឡើង។អ្នកដែលបាត់បង់ផ្ទះសម្បែងទាំងនោះមាន២១.៧០០នាក់ជាជនជាតិអ៊ីស្លាម។២២.០០០នាក់កំពុងស្ថិតនៅជម្រកបណ្តោះអាសន្ន។ជនភៀសខ្លួនតាមទូកត្រូវបានដាក់អោយនៅដាច់ពីគ្នា"។
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថាការប្រយុទ្ធគ្នាចុងក្រោយនេះបានសម្លាប់បុរស៤៦នាក់និងស្ត្រី៣៦នាក់និង១២៩នាក់រងរបួស។ពួកអ៊ីស្លាមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានភៀសខ្លួនទៅរស់យ៉ាងណែនណាន់ក្នុងជំរំជុំវិញទីក្រុងស៊ីតវេបន្ទាប់ពីការផ្ទុះអំពើហិង្សាកាលពីខែមិថុនានិងពួកមន្ត្រីរដ្ឋរ៉ាឃីនបាននិយាយថាការបង្ហូរឈាមចុងក្រោយបានបណ្តាលអោយមានការហូរចូលជនភៀសខ្លួនតាមទូកប្រមាណ៦.០០០នាក់មកកាន់ទីក្រុង។អង្គការសិទ្ធិមនុស្សHuman Rights Watchកាលពីថ្ងៃសៅរិ៍បានបញ្ចេញរូបភាពផ្កាយរណបដោយបង្ហាញការបំផ្លិចបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិខ្លាំងបំផុតនៅតំបន់ពួករ៉ូហ៊ីងយ៉ា៕






អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
| ថ្ងៃនេះ | 561 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 2008 | នាក់ |
| ខែនេះ | 53803 | នាក់ |
| ឆ្នាំនេះ | 270895 | នាក់ |
| សរុប | 57622291 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:49 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

