ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្នេហ៍​ញៀន​ថ្នាំ​

ដោយៈ ជាស្រស់ សៀមរាប ថ្ងៃទី 01 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:44 នាទី ចំនួនអានៈ 1845

ប្អូនស្រី​របស់​នាយិកា​រទូ​ទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ខេត្តសៀមរាប​ បាន​ចុះ​ចោល​កូន​ និង​ប្តី​ទៅ​តាម​ប្រុស​ស្នេហ៍​របស់​នាង​ បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​ ហើយ​ប្តី​បាន​វាយ​ទះតប់​នាង​។​ការ​ចុះ​ចោល​នោះ​បាន​ធ្វើ​ឲ្យ​ម្តាយ​នាង​មានការ​ព្រួយបារម្ភ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា​មាន​គេ​បង្ខាំង​កូនស្រី​។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១២​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មានការ​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​ សំ​រិ​ទ្ធ​ សុ​ខុន​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះសំណាក់​យីហោ​ ភូមិ​គ្រឹះ​សាគូ​រ៉ា​ លេខ​២២២​និង​២២៣​ ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៏​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

​ជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ដូរ​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ ចក​ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​កែវ​ ពុធ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្រុក​កំណើត​ ក្រុងភ្នំពេញ​ មុន​ចាប់ខ្លួន​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​,​ ៣-​ឈ្មោះ​តាប់​ មេត្តា​ ហៅ​លី​គឹ​ម​ហុង​ ហៅ​ម៉ា​ប់​ ប្រុស​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​,​ ៤-​ឈ្មោះ​ប៉ោ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ និង​៥-​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ ស្រី​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ជា​ប្អូនស្រី​នាយក​ ទូរ​ទស្ស​ន៏​ខ្សែកាប​រស្មី​ស្តារ​ ហើយ​ក៏​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ដែរ​។​

​លោក​វរ​សេនី​យ៏​ត្រី​ អ៊ូ​ សុផល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ តាម​ស៊ើបអង្កេត​និង​ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ខាងលើ​ គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ស្ត្រី​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ (​ប្អូនស្រី​លោកស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​)​បាន​រត់​ចាក​ចេញពីផ្ទះ​ ចោល​ប្តី​និង​កូន​ពីរ​នាក់​ ដែល​កូន​ម្នាក់​ទើបតែ​មាន​អាយុ​០៤​ខែ​ ទៅ​តាម​បុរស​ ឈ្មោះ​ តាប់​ មេត្តា​។​ លុះ​ថ្ងៃ​ទី​២៦​ខែតុលា​ បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​រត់​ទៅ​នៅ​ជាមួយ​គ្នា​ ស្ត្រី​ឈ្មោះ​ សាំង​ ស៊ី​ហោ​ ដែល​ជា​ម្តាយ​សាំង​ ម៉ា​លី​កា​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក​ ពី​បទ​បង្ខាំង​មនុស្ស​ ខុសច្បាប់​ ។​

​លោក​បន្ត​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ ខាង​លោក​បាន​តាម​អង្កេត​តែ​ពួក​គេ​(​ជន​ស្ស័​យ​)​ បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​រហូត​ ដំបូង​ទៅ​នៅ​ស្រុក​ពួក​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​និក​ដែល​មាន​ទីតាំង​ទល់មុខ​ក្លិប​ខា​រា​អូ​ខេ​ ញូ​ស្តារ​ លុះ​ពេល​បែកការ​ក៏​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​ភូមិ​គ្រិះ​សាគូ​រ៉ា​ខាងលើ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​

​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ សាំង​ សុ​ហោ​ ថា​កូនស្រី​សាំង​ ម៉ា​លី​កា​ របស់​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ចេញ​ទៅ​ណា​មក​ណា​។​ ប៉ុន្តែ​តាម​ប្រភព​ពី​មន្ត្រី​ប្រតិបត្តិការ​និយាយ​ថា​ នៅ​ពេល​នគរបាល​ចាប់ខ្លួន​ គេ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ឬ​ក៏​ជា​អ្នក​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ផង​​ ព្រោះ​ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​បន្ទប់​នោះ​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទៅ​ចាក់​ចូល​បង្គន់​អស់​នៅ​សល់​តែ​ថង់​សម្រាប់​វេច​ខ្ចប់​ប៉ុណ្ណោះ​ ប្រដាប់ប្រដា​សម្រាប់​ជក់​ថ្នាំ​ញៀន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​សួ​ដេញដោល​ជន​ទាំង​៥​នាក់​ជា​បន្ត​ទៀត​ ដើម្បី​ រក​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ សាំង​ ម៉ា​លី​កា​  បាន​ប្រាប់​អ្នកកាសែត​ថា​ មិន​មាន​អ្នក​ណា​ចាប់បង្ខំ​ ហើយ​បង្ខាំង​រូប​នាង​ទេ​ គឺ​នាង​សម្រេចចិត្ត​រត់​តាម​ បុរស​ឈ្មោះ​តាប់​ មេត្តា​ ដោយ​ខ្លួនឯង​ ។​ នាង​និយាយ​ថា​ ការ​ដែល​នាង​រត់​នេះ​ដោយសារ​តែ​ប្តី​របស់​នាង​បាន​វាយ​នាង​នៅ​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ទ​ង្វើ​នេះ​ នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​ ទើប​បង្ខំ​ឲ្យ​រូប​នាង​ រត់​តាម​គេ​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​០៤​ខែ​យ៉ាងនេះ​។​

​ក្រុម​អ្នក​តាមដាន​សាច់​រឿង​នេះ​បាន​និយាយ​ថា​ រឿង​ក្តី​មួយ​នេះ​កំពុង​មានការ​ស្មុគស្មាញ​ ព្រោះថា​ម្តាយ​ខាង​ស្រី​អះអាង​ថា​ កូន​ត្រូវ​គេ​បង្ខាំង​ ប៉ុន្តែ​សាមី​ខ្ឡួ​ន​ងះ​អាង​ថា​ គ្មាន​អ្នក​បង្ខំ​ទៅ​វិញ​។​ ដូច្នេះ​រឿង​នេះ​នគរបាល​ត្រូវ​តែ​ សាកសួរ​ឲ្យ​ច្បាស់លាស់​ មុន​នឹង​សម្រេច​ថា​ ចោទប្រកាន់​ពួក​គេ​ពី​បទ​អ្វី​នោះ​ ៕​ប្រភព​ នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1764ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2411ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1549ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1589ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1773ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1790ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1888ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន507ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2421ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4810ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1751នាក់
ខែនេះ    53546នាក់
ឆ្នាំនេះ   270638នាក់
សរុប   57622034នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:05