ភាពសិចស៊ីរបស់តារាចម្រៀង ឆៃលីដាឡែន ដែលនណាក៏គេដឹងថាជាតារាមួយរូបមានដើមទ្រូងធំស្ទើប៉ុនផ្លែដូងនោះ បានធ្វើអោយនាងបាត់បង់ការគាំទ្រពីសំណាក់ប្រិយមិត្តទៅវិញ ដោយសាតែរូបភាពសិចស៊ីរបស់នាងនាពេលសម្តែងនៅអាមេរិក កាលពីអំឡុងខែធ្នូ ឆ្នាំ២០១១។
រូមភាពសិចស៊ីលេចគល់សុដន់ លេចក្បាលពោះរបស់ ឆៃលីដាឡែន គឺជាស្រមោលអន្ទោលតាមប្រាណ ដែលជាហេតុធ្វើអោយនាងមានការខ្វាយខ្វល់អំពល់ចិត្តឥតឧបមា ព្រោះថានាងបានបាត់បង់អ្នកគាំទ្រជាច្រើនរបស់នាងដោយសារតែរូបភាពនេះ។
ឆៃលីដាឡែន បានឲ្យនិយាយថា “ខ្ញុំដូចជាឆ្ងល់ ចំពោះអ្នកសារព័ត៌មានណាស់ ពួកគាត់ហាក់បីដូចជាព្យាយាម យករូបភាពដដែលៗមកចុះផ្សាយ ( រូបសិចស៊ីពេលទៅសម្តែងនៅអាមេរិក ) ដើម្បីឲ្យអ្នកនិយមគាំទ្ររូបនាងខ្ញុំ អស់ជំនឿចិត្ត ហើយរឹតតែធ្វើឲ្យទស្សនិកជន ជិនណាយ បន្តិចម្តងៗ រហូតមិនអាចស្រោចស្រង់បាន”។
ស្របពេលដែលមានមតិរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្ររួចមក នាងបានផ្លាស់ប្តូរឥរិយាបថជាច្រើន ដូចជាការផ្លាស់ប្តូរស្ទីលតុបតែងខ្លួន ដោយផ្លាស់ប្តូរពីភាពសិចស៊ី មកភាពរម្យទម្យ។
ជាក់ស្តែង នាងបានជោគជ័យនៅប្រទេសអូស្ត្រាលី ដែលនាងបានចេញទៅសម្តែងជាមួយតារា ដែលជាដៃគូ គឺអេឡិចចាន់ត្រា និងលោក រ៉ូលីន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ និងចុងក្រោយនាងបានទទួលជោគជ័យក្រៃលេង នៅប្រទេសជប៉ុន ដោយក្នុងកម្មវិធីនោះ តារាទាំងអស់ សុទ្ធតែបានតុបតែង កាយជាសម្លៀកបំពាក់បុរាណ។
ឆៃលីដាឡែន បានទទូចអង្វរថា “សូមបងៗ ផ្នែកសារព័ត៌មានទាំងអស់ មេត្តាឈប់យករូបដែលសិចស៊ី និយាយរួម គឺរូបភាពចាស់ៗ ដែលខ្ញុំថត ជាមួយក្រុមការងារ ក៏ដូចជាមិត្តភ័ក្រពីមុនមកនោះ ឈប់យកវាមកចុះផ្សាយទៀតទៅ ព្រោះរូបទាំងនោះ ខ្ញុំថត ដើម្បីទុកមើល ហើយចាប់តាំងពីពេលដែលមានកំហុសបែបនោះមក ខ្ញុំក៏មិនដែលហ៊ានថតរូប ឬក៏ស្លៀកពាក់ មិនសមរម្យទៀតដែរ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងមិនបន្តចុះផ្សាយរូបទាំងនោះ ទៀតទេ”។
ធម្មតាភាពសិចស៊ីលេចលើលេចក្រោម វាជារូបភាពមួយដែលក្រុមបុរស់ចូលចិត្តមើល តែក៏ជារូបភាពដែលមនុស្សទូទៅគេចូលចិត្តនិយាយរិះគន់ផងដែរ។ ក្នុងនាមយើងជាកូនខ្មែរ ជាតារា ជាអ្នកចំរៀង ដែលលេចមុខលេចមាត់តាមកញ្ចក់ទូរទស្សន៍ គួរណាស់តែធ្វើរឹកធ្វើរាង ស្លៀកពាក់អោយបានសមរម្យ ដែលវាជាគំរូដល់ក្មេងជំនាន់ក្រោយគ្រាន់យកតំរាប់តាមនូវអ្វីដែលល្អៗ ក្នុងនាមជានារីខ្មែរ៕






រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
| ថ្ងៃនេះ | 462 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1909 | នាក់ |
| ខែនេះ | 53704 | នាក់ |
| ឆ្នាំនេះ | 270796 | នាក់ |
| សរុប | 57622192 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

