ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបើកកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង ដោយផ្ដោតទៅលើវិស័យពាណិជ្ជកម្ម និងវិនិយោគទុននៅតំបន់អាស៊ាន ព្រមទាំងការតភ្ជាប់វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន នៅឆ្នាំ២០១៥ តាមផែនការដែលបានគ្រោងទុក។
មន្ត្រីសេដ្ឋកិច្ច អ្នកជំនួញជាតិ អន្តរជាតិ និងអ្នកឯកទេសសេដ្ឋកិច្ចសរុបជាង ៩០០នាក់ នៅតំបន់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ហាសេដ្ឋកិច្ចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសនានា មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែវិច្ឆិកា និងនៅគ្រាដែលកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ បច្ចុប្បន្ន កម្ពុជា មានស្រូវនៅសល់ប្រមាណពី ៣លានតោន ទៅ ៤លានតោន ក្នុងមួយឆ្នាំៗ។ វិស័យកសិកម្មកំពុងតែដើរតួនាទីយ៉ាងរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក។ ទីផ្សារនាំចូលអង្ករពីកម្ពុជា មានដូចជា តំបន់អាស៊ី (Asia) តំបន់អឺរ៉ុប (EU) សហរដ្ឋអាមេរិក (U.S) ប្រទេសអាហ្វ្រិក (Africa ) និងប្រទេសមួយចំនួនទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជា បើកចំហទីផ្សារ ដើម្បីឲ្យអ្នកវិនិយោគទុនលើវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត៖ «កម្ពុជា សម្រេចបាននូវវឌ្ឍនភាពក្នុងការបើកចំហសេដ្ឋកិច្ច និងអនុវត្តតាមលក្ខខណ្ឌនានានៃអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនសេដ្ឋកិច្ចអាស៊ាន។ តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា សង្ឃឹមថានឹងពង្រីកទំហំនៃទីផ្សាររបស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ការទាក់ទាញវិនិយោគនៅក្នុងតំបន់ និងអន្តរជាតិ។
គួរកត់សម្គាល់ថា បន្ទាប់ពីកលិយុគហិរញ្ញវត្ថុពិភពលោកមក សេដ្ឋកិច្ចកម្ពុជា មានសភាពល្អប្រសើរ ដោយរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកប្រមាណ ៧%»។ ទាក់ទងនឹងវិស័យវិនិយោគទុននៅតំបន់អាស៊ាននេះដែរ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ប្រទេសជាសមាជិកអាស៊ានចំនួន១០ រាប់ទាំងកម្ពុជា ផង កំពុងតែធ្វើឲ្យរីកចម្រើនលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក៖ «នៅគ្រាដែលគេចង់ឲ្យក្លាយជាការពិតនៃការបង្កើតសង្គមសេដ្ឋកិច្ចអាស៊ានមួយ ដូចការសុបិន្ដ គឺសហគមន៍តែមួយ និងវាសនាតែមួយនោះ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសកម្ពុជា និងជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់កម្ពុជា។
កម្ពុជា មានសន្តិភាព និងមានស្ថិរភាពសេដ្ឋកិច្ចរវាង ៧% ក្នុងមួយឆ្នាំៗ»។ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩ ក្រោយមកកម្ពុជា បានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។
សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងចំណោមប្រទេសសមាជិកចំនួន១០ ក្នុងនោះមានប្រទេសកម្ពុជា ដែរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ ភាគច្រើនជាកសិករ៕






គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
| ថ្ងៃនេះ | 462 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1909 | នាក់ |
| ខែនេះ | 53704 | នាក់ |
| ឆ្នាំនេះ | 270796 | នាក់ |
| សរុប | 57622192 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

