រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:39 នាទី ចំនួនអានៈ 1742

បទ​ល្មើស​នេសាទ​កំ​ពុង​កកើត​យ៉ាង​អា​ធិបតេយ្យ​ពេញ​ឃុំ​កំ​ពុង​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ក្រោម​ក្រ​សែ​ភ្នែក​លោក​ រឹម​សំ​អុន នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ការ​នៅ​ទី​នោះ​។

សកម្ម​ភាព រុញ​ស៊ីប​ ខុស​ច្បាប់​នៅ​ពេល​យប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ​បឹង​ទន្លេ​សាប​ក្នុង​ទឹក​ដី​ឃុំ​កំ​ពុង​ឃ្លាំងរបស់​​​​ក្រុម​​ប្រ​ជា​ពល​រដ្ឋ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ឈ្មោះ​រឹម​សំអុន​ខាង​លើ​ទើប​ក្រុម​ជន​ល្មើ​ទាំង​នេះ​គ្មាន​ការ​កោដ​ក្រែង​នឹង​អំ​ពើ​បំ​ផ្លាញ​ជាតិខុស​ច្បាប់​នេះ​ និង​ហាក់​ដូច​ជា​ប្រ​ឆាំង​​បទ​បញ្ជា​លេខ​០០១​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជាទៀត​ផង។

ជាក់​ស្តែង​នៅ​យប់​ថ្ងៃ​ទី១៨ឈាន​ចូលទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២​ នេះក្រុម​អ្នក​យក​ព័ត៌មាន​របស់​យើង​បាន​ចុះ​ទៅ​ដល់​​បឹង​ទន្លេ​សាប​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ហើយ​បាន​ជួប​ប្រ​ទះ​សកម្ម​ភាពបទ​​ល្មើសនេសាទ​ខុស​​ច្បាប់​ជា​ច្រើន​ករណី តែ​សកម្ម​ភាព​ធំ​ជាង​គេ​នោះ​គឺ​ការ​រុញ​ស៊ី​បដែល​ក្រុម​ជន​ល្មើស​បាន​ប្រើ​ស៊ីប​ក្រ​ឡា​​ល្អិត​ឬ​ក្រលាញឹក រុញ​យក​ត្រី​ទាំង​ធំ​ ទាំង​តូច​ប៉ុនជើង​ធូប​មិន​សល់ ដែល​នេះ​វាជា​ការ​បំ​ផ្លាញ​មច្ឆា​ជាតិ​អោយ​ហិន​ហោចជា​មិន​ខាន​។

ក្រុម​អ្នក​យក​ព័ត៌​មាន​បាន​រាយ​ការ​ណ៍ថា ពួកគេ​បាន​ថត​បាន​ទូក​កាណូត​ធំៗ​ដែល​រុញ​ស៊ីប​៣គ្រឿង​ក្នុង​ចំ​ណោម៥​គ្រឿង ដែល​ម្ចាស់​ទូក​ទី​មួយ​ឈ្មោះ ឆុង-ឆៃ ភេទ​ប្រុស អាយុ​ប្រ​ហែល​ជាង​២០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​អូរតាពុធ ទីពីរឈ្មោះ គុណ ភេទ​ប្រុស អាយុ​ប្រ​ហែល​ជាង​២០​ឆ្នាំ រស់​នៅ​ភូមិ​ផ្សា​ឃ្លាំង​ក្រោម ទីបី​ឈ្មោះ​ ជា​ ភេទ​ស្រីអា​យុ​ប្រ​ហែល​ជាង​២០​ឆ្នាំ មាន​ប្តី​ឈ្មោះ យ៉ ​អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម រស់​នៅ​ភូមិ​ផ្សា​ឃ្លាំង​ក្រោម អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ឃុំ​កំពុង​ឃ្លាំង​​ ស្រុក​សូទ្រ​និ​គម​ ខេត្ត​សៀម​រាប​ដូច​គ្នា(សូម​មើល​​រូប​​ភាព​​ខាង​​ក្រោម)​។

នាង​ ជា ម្ចាស់​ស៊ីប​ម្នាក់​ក្នុ្ង​ចំ​ណោម​បី​នាក់បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​វិច្ឆកា​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៨​ឈាន​ចូល​ទី​១៩ បន្ទាប់​ពី​កាសែត​ទៅ​ថត​ស៊ីប​នាង​រួច ប្រ​ហែល​១ម៉ោង​ស្រាប់​តែ​ ខាង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ខាង​លើហាក់​មាន​ប្រតិកម្ម​ ​បាន​បើក​កាណូត​ទៅ​ចាប់​ស៊ីប​របស់​នាង និង​ស៊ី​របស់​លោក​គុណ អូស​យកទៅ​​កន្លែងផ្នែក​ជល​ផល ​ដោយ​ទា​លុយ​ពី​កា​ណូត​ស៊ី​ប​មួយគ្រឿង​​តំ​លៃ​១លាន​រៀលទៅ​និង​ថ្នូរ​នៃ​ការ​ដោះ​លែង​។ នាង​ ជា បន្ត​ថាខាង​លោក​គុណ​គេ​មាន​លុយ​បង់​អោយ​ជល​ផល​១​លាន​​​រៀល​រួច​ ហើយគេ​បាន​យក​កាណូត​ស៊ី​ប​មក​ផ្ទះ​វិញ​តាំង​តែ​ពី​យប់​ តែ​រូប​នាង​វិញ​រក​លុយ​បង់​មិន​ទាន់​បាន​ទេ ទើប​ទុក​កាណូត​នៅ​កន្លែង​ផ្នែក​រដ្ឋ​បាល​ជល​ផល​សិន។​

ប្រ​ជា​ពល​រដ្ឋ​អ្នក​រក​ស៊ី​រាយ​មង​ចង​សន្ទួច​ស្រប​ច្បាប់​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​លួច​ខ្សឹប​ប្រាប់​ថា ខាង​ជល​ផល​នៅ​ប្រ​ចាំ​ស្រុក​ខាង​លើ​នេះ ពុំ​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ធំ​ៗ​ទេ គឺ​បើក​ដៃ​អោយ​ពួក​ក្រុម​រុញ​ស៊ីប​ រុញ​យក​ត្រី​ទាំង​តូច​ទាំង​​ធំ៣-៤តោន​ក្នុង​ស៊ីប​១ក្នុង​១យប់​​ ស្ទើ​ដាច់​ពូជ​ត្រី​អស់​ហើយ។ ពួកគាត់​បន្តថា ការ​រុញ​ស៊ីប គឺ​បណ្តាល​អោយ​ដាច់​មង​ដាច់​សន្ទួច​ពួក​គាត់​អស់​ទៀត​ផង បើ​ពួកគាត់​ទៅ​ប្តឹង​អស់​លោក​ជល​ផល គឺ​ពួកគេ​ទៅ​ចាប់​ពួក​ស៊ី​ប​អោយ​បង់​លុយ​រាប់​លាន​រៀល​រួច​ដោះ​លែង​អោយ​ទៅ​រក​ស៊ី​វិញ​ដដែល។

អ្នក​យក​ព័ត៌​មាន​យើងបាន​រាយ​ការ​សកម្ម​ភាព​ល្មើស​ច្បាប់​ខាង​លើ​ទៅ​លោក​ ព្រិន-សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ខេត្ត​សៀម​រាប ​តែ​លោក​អោយ​រាយ​ការ​ណ៍​ទៅ​ខាង​នាយ​ផ្នែកជល​ផល​វិញ​​ ប៉ុន្តែ​លោក​ រឹម​-សំ​អុន​ នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​ទេ បើ​ទោះ​ខល​ចូល​ជា​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​រក​ស៊ី​ស្រប​ច្បាប់​នៅឃុំ​កំ​ពុង​ឃ្លាំ សូម​សំ​នូម​ពរ​ទៅ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មេត្តា ចុះ​បង្ក្រាប​ក្រុម​រក​ស៊ី​ល្មើ​ខុស​ច្បាប់​ទាំង​នេះ​ផង និង​ជា​ពិសេស​លោក ណៅ​ធួក ​មេត្តា​វែក​មុខ​ក្រុម​រុញ​ស៊ី​ប​ខុស​ច្បាប់ និង​លោក​ជល​ផល​ចាប់​ស៊ី​បយក​លុយ​រាប់​លាន​រៀល​ខាង​លើនេះផងទាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1634ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន2033ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1805ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1705ដង នឹកសង្សាចាស់   អាន1990ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1811ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1814ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1726ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1863ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1743ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      230នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1677នាក់
ខែនេះ    53472នាក់
ឆ្នាំនេះ   270564នាក់
សរុប   57621960នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:11