នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

ដោយៈ វណ្ណ វិចារ កម្ពុជា ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1591

នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ។

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ពេល​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ឡើយ។

លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»

លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។

ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1911ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1811ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2435ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2626ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1800ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1721ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1625ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1647ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4272ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1764ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      172នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1619នាក់
ខែនេះ    53414នាក់
ឆ្នាំនេះ   270506នាក់
សរុប   57621902នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:53