លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 1765

បទល្មើស​នេសាទ​បាន​កើត​ឡើង​ខ្លាំង​ជាង​មុន​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដោយ​មាន​ការ​ឃុប​ឃិត​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ និង​អា​ជ្ញា​ធរ​ដែន​ដី បើក​ដៃ​អោយ​អ្នក​មាន​អំ​ណាច​ មាន​លុយ​កាត់​ មាន​មុខ​មាត់​ ដាក់​ណរ៉ាយក្រឡា​ញឹក​រាប់​រយ​រាប់​ពាន់​ម៉ែត្រ ប្រ​មូល​យក​ត្រី​ទាំង​​តូច​ទាំង​ធំ​នៅ​រដូវ​សំរ៉ក​នេះ​ស្ទើ​អស់​ពី​បឹង​ទន្លេ​សាបទៅ​ហើយ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចជា​ ការ​ប្រើ​សាច់​អួន​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រធ្វើ​ជា​ ណរ៉ាវ ស្ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំមិន​អោយ​ចុះ​ទៅ​បឹង​ទន្លេ​សាប​បាន​ទេ។ ពួកគាត់​បន្ត​ថា ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​មិន​អាច​មាន​លទ្ធ​ភាពប្រ​កប​របរ​ខុស​ច្បាប់​នេះ​បានទេ ព្រោះ​ទី១-ត្រូវ​បង់​លុយ​ជា​ច្រើន​អោយ​ទៅ​មន្រ្តី​ជំ​នាញ ទី២-ត្រូវ​ចំ​ណាយ​លុយ​ជា​ច្រើន​ទិញ​សាច់​អួន​ ទី៣-ត្រូវ​មាន​ខ្នង​មាន​ខ្សែសំរាប់​កាង​កុំ​អោយ​​មាន​ស្ថា​ប័ន​ផ្សេង​មក​រារាំងរំខាន។

បុរស​ម្នាក់​មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១ម៉ែត្រ៦៥ មាន​សម្បុរ​សណ្តែកបាយ អុំ​ទូក​តូចដោយ​ច្រ​វាខ្លី នៅ​យាម​ណរ៉ាវ​មួយ​កន្លែង​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ណរ៉ាវ​ ដែល​មាន​ប្រ​វែង​ជា​ង​៣០០​ម៉ែត្រ​មួយ​នេះ​មិន​មែន​ជា​របស់​គេ​ទេ គេ​គ្រាន់​តែ​ជា​អ្នក​យាម​ថែ​រក្សា​តែ​ប៉ុណ្ណោះ ឯ​លោកដង្ខៅ​ ង៉េត ជា​ថៅ​កែ កាត់​នៅ​ឯ​ឃុំ​ដំដែក ២-៣ ថ្ងៃ​គាត់​ចុះ​មក​ចាប់​ត្រី​លក់​ម្តង រឿង​ច្បាប់​ទំ​លាប់​សុំ​សួរ​ទៅ​លោក​ថៅ​កែ​ខ្ញុំ​ទៅ។

ប្រ​ភព​ពី អ្នក​នេសាទ​ស្រី​ម្នាក់​បាន​លួច​ខ្សឹប​អោយ​ដឹង​ថា លោក ង៉ែត​ ជា​អតី​ត​កូន​ថៅ​កែ​ឡូ​នេ​សាទ​នៅ​ឃុំ​​កំ​ពុង​ឃ្លាំង​នេះ តែ​ដល់​រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​បិត​ឡូ​នេសាទឯក​ជន​ទុក​អោយ​រាស្រ្ត​រក​ស៊ី​ ទើប​លោក​ង៉ែត​ មាន​ការ​មិន​សូវ​សប្បាយ​ចិត្ត ក្នុង​ការ​ប្រ​កប​មុខ​របរ​តូច​តាច បាន​ជា​ចំ​ណាយ​លុយ​សូក​ប៉ាន់​មន្រ្តី​ជំនាញ ដើម្បី​ដាក់ ​ណរ៉ាវ អោយ​​រាង​ធំ​ហើយ​វែង​ដាច់​កន្ទុយ​ភ្នែកបែប​នេះ។ អ្នក​នេសាទ​ស្រីនេះ​បន្ត​ថា លោក​ ង៉ែត ជា​មនុស្ស​ឈ្នានីសអ្នក​ក្រ ឃើញ​ពល​រដ្ឋ​ក្រី​ក្រ​រក​ស៊ី​បន្តិច​បន្ទួច រាយ​ការណ៍​អោយ​មន្រ្តី​ជំ​នាញ​ទៅ​ចាប់​យក​មក​អោយ​បង់​លុយរាប់​លាន​រៀល​ ដែល​ជា​ហេតុ​បណ្តាល​អោយ​អ្នក​ក្រ​ទឹក​ភ្នែក​ហូរ​រហាម​ដូច​អណ្តើក​ត្រូវ​ភ្លើង តែ​ខ្លួន​ឯង​វិញ​រក​ស៊ី​ខុស​ច្បាប់​គ្មាន​អ្នក​ណា​ដែល​ហ៊ាន​អើ​ពើធ្វើ​ដឹង​ធ្វើ​លឺ​អីទេ។ អ្នក​នេ​សាទ​​ស្រីរូប​នេះ​បន្ថែមថា គាត់​មិន​ហ៊ាន​និយាយ​ច្រើន​ទេ​ខ្លាច​លោក​ ង៉ែត​ ដឹង​គេ​គុំ​គួន​ធ្វើ​បាប​​គាត់​ ព្រោះ​លោក​ង៉ែត​ជា​មនុស្ស​មាន​អំ​ណាច​ មាន​លុយរាប់​លាន​ដុលា្លរ ម្យ៉ាង​វិញ​ទៀតលោក​ ង៉ែត​ធ្លាប់​និ​យាយ​ថា​គេ​​ជា​​នាយ​ទាហ៊ាន​មាន​បុណ្យ​សក្តិធំផង​នៅ​ខេត្ត​សៀម​រាប​នេះ សូម្បី​លោក​ ព្រិនសាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក៏ជា​មិត្ត​ភ័ក្រ​ជិត​ដិត​របស់​លោក​ង៉ែត​ដែរ បាន​ជា​លោក​ង៉ែត​រក​ស៊ី​ខុស​ច្បាប់​ធំ​ប៉ុណមេឃ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់គាត់។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ខល​សំ​ភាសន៍លោក​ង៉ែត​នាពេល​ថ្មីៗ​នេះ លោកង៉ែត​បាន​មា​ន​ការ​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​។ លោក​ង៉ែត​បន្ថែម​តាម​ទូរ​ស័ព្ទថា ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​ចាំ​ជួប​គ្នា​នៅ​តុលាការ។

លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​ ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1763ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន2036ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1833ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3536ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2440ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1564ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1764ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1839ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1666ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1825ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      422នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1869នាក់
ខែនេះ    53664នាក់
ឆ្នាំនេះ   270756នាក់
សរុប   57622152នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:41