ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1800

ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវបានធ្វើ​ការបង្ក្រាបនៅ​ព្រឹក​ថ្ងៃ​ទី​២៦​ម្សិល​មិញ​ ដោយ​កម្លាំង​ចំរុះ​​​​ដែល​ចូល​រួម​ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង។

ដើម​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ខាង​លើ​នេះ គឺ​ដោយ​សា​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ខាង​លើ​បាន​រាយ​ការ​ណ៍​ប្រាប់​អ្នក​សា​រ​ព័ត៌​ថា រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ពួ​ក​គាត់​មាន​ទុក្ខ​លំ​បាក​២​ករណី​ដោយ​សារ​តែ​ស្រះចិញ្ចឹម​ត្រី​នេះគឺ​ ទី១-ម្ចាស់​ស្រះ​បិត​ទឹក​ដើម្បី​បង្ហូរ​ចូល​ស្រះ​របស់​ខ្លួន​ដែល​នាំ​អោយ​លេច​ស្រែ​អ្នក​នៅ​លើ​ទឹក ទី២-ម្ចាស់​ស្រះ​បាន​បង្ហូរ​ទឹក​ស្អុយ​ទំ​លាក់​ទៅ​អ្នក​នៅ​ខាង​ក្រោម​ ប៉ះ​ពាល់​ពល​រដ្ឋ​រាប់​រយ​គ្រួសារ។

តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ម្សិល​មិញ​ប្រ​ជា​ពល​រដ្ឋបាន​នាំ​គ្នា​សា​ទរ​ និងនាំ​គ្នា​មក​រាយ​ការណ៍​បន្ថែម​ជូន​សមត្ថ​កិច្ច​ថា ទឹក​ស្អុយ​ដែល​ហូរ​ធ្លាក់​ចូល​តាម​អូរ​ តាម​ប្រឡាយ ហូរ​ចូល​ក្នុង​ស្រែ​ដែល​បណ្តាល​អោយ​ងាប់​ សំណាប​ សន្ទុង របស់​កសិករ​ក្នុង​ឃុំនេះរយះ​ពេល​២ឆ្នាំហើយ។ ពួក​គាត់​បន្ត​ថា ពេលគេ​បង្ហូរ​ទឹក​ស្អុយ​ដាក់​ស្រែ​ស្រូវ​របស់​ពួក​គាត់ គឺ​ផ្តល់​ផល​អាក្រក់​ដូច​ជា រមាស់​ជើងរមាស់​​ដៃពេល​ចុះ​ស្ទុង ជា​ពិ​សេស​នោះ​គឺ​ក្លិន​ស្អុយ​អាសោច​បក់​បោក​តាម​ខ្យល់​ធ្វើអោយ​​ពលរដ្ឋ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​រស់​នៅ​ជុំ​វិញ​នោះ​គ្រប់​ៗ​ក្រួសារ។ ពល​រដ្ឋ​បន្ថែម​ថា ជា​រៀង​រាល់​ថ្ងៃ​គាត់​ឃើញ​មាន​ឡាន​កូរ៉េ២-៣​គ្រឿង​ដឹក​ត្រី​នុយ​តូចៗ​រាប់​សិប​តោន​ យក​មក​អោយ​ត្រី​ឆ្តោ​ខាង​លើ​ស៊ី​ ដែល​ពួ​កគាត់​បារម្ភណ៍​ថា បើ​ចាប់​ត្រី​តាំង​ពី​តូច​បែប​នេះ​អស់​ហើយនោះ​ ​តើ​ត្រី​នៅ​បឹង​ទន្លេ​សាប​អាច​សល់​ទៀត​ទេ មាន​តែ​រលាយ​តែ​ប៉ុណ្ណោះ។

សមត្ថ​កិច្ច​ពុំ​ទាន់​អាច​វែក​មុខ​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះបាន​​ទេ តែ​មាន​មេ​ការ​ម្នាក់ ឈ្មោះ​ វ៉ាងវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ ​​​បាន​ចេញ​មុខ​អះ​អាង​ថា គេ​ជា​មេការ​ស៊ី​ឈ្នួលទើប​តែ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ហើយ​គេ​មិន​ស្គាល់​ឈ្មោះ​ថៅកែ​ និង​មិន​ស្គាល់​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នងទេ។

បើ​យោង​តាម​សម្តី​ប្រ​ជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​ដែន​ដី បាន​អោយ​ដឹង​ថា ថៅ​កែ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ គឺ​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀត​ណាម ឈ្មោះ​ លោកដាង លោកវ៉ាង និង​លោកចាន់។ ពួក​គាត់​អោយ​ដឹង​ទៀត​ថា ម្ចាស់​ដី​ស្រះខាង​លើ​នេះ ឈ្មោះលោក ជាសុភឿត ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្កុក​ស្តម ហើយ​មាន​ខ្នង​ធំ​សុទ្ធ​តែ​ខ្សែ​ឧកញ្ញ៉ានៅ​ខេត្ត​សៀម​រាប​នេះ ទើប​ជា​ហេតុ​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​មក​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើ​នេះ។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ទូរ​ស័ព្ទ​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ជា​សុភឿតនៅ​ព្រឹក​ម្សិល​មិញ លោក​បាន​ជេរ​អ្នក​កាសែតថា ”ពួក​អា​អ្នក​កាសែត​ឯង​កុំ​ប៉ិន​ រមាស់​ដៃ​រមាស់​ជើង​ពេក ឆ្នាំ​មុន​អញ់​ចិញ្ចឹម​១​ឆ្នាំ​គ្មា​ន​អាណា​វា​ថា ស្អុយ ពួក​អា​ឯងល្មម​ៗបាន​ហើយ“ រួច​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក មៀលរ៉ា មេភូមិ​តាជេត បាន​អោយ​ដឹង​ថា លោក​ធ្លាប់​បាន​សរសេរ​របាយ​ការណ៍​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ឃុំអំ​ពី​សំ​ណើរ​និង​ទុក្ខ​លំ​បាក​របស់​ប្រ​ជា​ពលរដ្ឋ​ខាង​លើ តែ​រហូត​មក​ដល់​ពេល​នេះ​ស្ងាត់​ឈឹង​ មិន​មាន​ការ​អន្ត​រាគម​សោះ​ ចំ​ពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​នេះ។

នៅ​រសៀល​ដដែល​បន្ទាប់​ពី​សមត្ថ​កិច្ច​បញ្ចប់​ការ​ធ្វើ​កំ​ណត់​ហេតុ លោក​សឿន​សេន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​បញ្ជូន​សំ​ណុំ​រឿង​នេះ ទៅ​អោយ​ខាង​រដ្ឋ​បាល​ជល​ផល ជា​អ្នក​ចាត់​ការ​បន្ត និង​រង​ចាំ​បញ្ជា​របស់​លោក​ព្រះ​រាជ​អា​ជ្ញាថា​ត្រូវ​ធ្វើ​យ៉ាង​ណាបន្ត​ទៀត​។ លោ​បន្ត​ថា វត្ថុតាង​ លោក​បាន​ប្រគល់​អោយ​មេការ​ឈ្មោះ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ មើល​ថែ​រក្សា​ទុក​មិន​អោយ​ប៉ះ​ពាល់ បើ​មាន​ការ​ចាប់​ត្រី​ចេញ ឬ​បាត់​បង់​ត្រី​ដោយ​ប្រការ​ណា​មួយ​នោះ​ ឈ្មោះ​ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​​ផ្លូវ​ច្បាប់។  ​

ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ពាន់ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2200ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1735ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1568ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1732ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1871ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2619ដង ពិធី ឡើងអ្នកតា   អាន3833ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3895ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2776ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1682ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      408នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1855នាក់
ខែនេះ    53650នាក់
ឆ្នាំនេះ   270742នាក់
សរុប   57622138នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:35