មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ

ដោយៈ យ៉ាង បន្ទាយមាន​ជ័យ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:01 នាទី ចំនួនអានៈ 1604

​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មាន​ការហូរចូល​យ៉ាងខ្លាំង​ពី​សៀម​ចូល មក​ក្នុង​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ រហូតដល់​បន្ដ​មកកាន់​រាជធានី​ភ្នំ ពេញ​ហើយ​ច្រករបៀង​ជាច្រើន នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​មាន ភាព​ធូររលុង​ដោយសារ​អាជ្ញាធរ ខេត្ដ​ក៏ដូចជា​កងកម្លាំង​ប្រដាប់ អាវុធ​ឃុបឃិត​ឱ្យមាន​ការហូរចូល​នូវ​ទំនិញគេចពន្ធ​ទាំងនោះ​ក៏​ជា អត្ថប្រយោជន៍​សម្រាប់​ម​ន្ដ្រី​គយ ពុករលួយ​ផងដែរ ។​

​គេ​បាន​រាយការណ៍​មក​ថា មាន ច្រករបៀង​ល្មើសច្បាប់​ធំៗ​ចំនួន ៣ ដែល​កំពុងតែ​ហូរ​ចូល​នូវ​ទំនិញ​គ្រប់ប្រភេទ​ក្នុងនោះ​មាន​ច្រក​អូរ​បី​ជាន់ ច្រក​ម៉ាឡៃ​និង​ច្រក​បឹង​ត្រកួន ។ គេ​បាន​បញ្ជាក់ថា​នៅ​ចំណុច​ច្រក អូរ​បី​ជាន់​បច្ចុប្បន្ន​គឺ​គ្រប់គ្រង ដោយ​ក្រុមនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ របស់លោក សូ សុ​វណ្ណា​រី និង​នគរបាល​វរៈ​ការពារ ព្រំដែន​លេខ ៨៩១ របស់លោក ហាំ វណ្ណៈ ។ ច្រក​អូរ​បី​ជាន់​មាន នាំចូល​នូវ​ប្រភេទ​ជា​ម៉ូតូ​ក្ដៅ​ដែលជា​ម៉ូតូ​ប្រជាជន​សៀម​លួច​និង​ប្លន់​ពី​ទឹកដី​របស់គេ​យកមក​លក់​ឱ្យ ឈ្មួញ​របស់​ខ្មែរ​នៅ​ចំណុច​ច្រក​ព្រំ ដែន​ហើយ​ក្រៅ​អំពី​ម៉ូតូ​ក៏មាន​ចេញ ផងដែរ​នូវ​ប្រភេទ​ហ្គាស​ដូចជា​នៅ ចំណុច​ច្រករបៀង​ដើម​ស្នួល​មាន​ទាំង ហ្គាស​និង​ម៉ូតូ​ស្ថិតក្នុង​ទ្រង់ទ្រាយ​ដ៏ ច្រើន​ផងដែរ ។ បើ​បញ្ហា​ម្ហូបអាហារ ដូចជា​សាច់មាន់ និង​ជ្រូក​ក្រហម​ក៏ មាន​នាំចូល​តាម​ចំណុច​ច្រក​ម៉ុង​ចិន ដែល​គ្រប់គ្រង ដោយ​នគរបាល​វរៈ ការពារ​ព្រំដែន​លេខ​៨៩១ ។​

​ច្រក​ម៉ាឡៃ​កន្លងទៅ​ក៏មាន​ការ នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ជាច្រើន ផងដែរ​ប៉ុន្ដែ​ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ បញ្ហា​ផ្លូវ​មិនទាន់ អំណោយផល​ធ្វើឱ្យ​ឈ្មួញ​ពិបាក ដឹកទំនិញ​ឆ្លងកាត់​តែមាន​ទំនិញ មួយចំនួន​នៅតែ​បន្ដ​លួច​ចេញ​ខ្លះៗ​ដែរ ។ ករណី​ច្រក​បឹង​ត្រកួន​បច្ចុប្បន្ន ក្លាយទៅជា​ច្រក​ដ៏​ធំ​ក្នុង​ការនាំ​ទំនិញ គេចពន្ធ​ចូល​ពិសេស​ទ្រង់ទ្រាយ​ធំជាងគេ​គឺ​ការនាំ​ម៉ូតូ​ចូល​ដូចជា ម៉ូតូ ហ្វី​ណូ និង​ម៉ូតូ​ស្កូ​ប​ពី ឃ្លី​ច​ស៊េរី ឆ្នាំ​២០១២ ក្នុង​មួយថ្ងៃៗ​មាន ចំនួន​រាប់សិប​គ្រឿង​ដែល​ឈ្មួញ បាន​ដឹកជញ្ជូន​ដូចជា​ប្រភេទ​ឡាន​នីសា​ន់ និង​មួយចំនួនទៀត​គេ​បាន ឃើញ​ក្រុម​ឈ្មួញ​ជួល​ឱ្យ​ក្មេងស្ទាវ​ជា​អ្នកបើក​ចេញពី​ចំណុច​ច្រក​បឹង​ត្រកួន​ដែល​ធ្វើឱ្យ​ការហូរចូល​ប្រភេទ ជា​ម៉ូតូ​គេចពន្ធ​ទាំងនេះ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​ជាច្រើន​ក្នុង​មួយខែៗ ។​

​លោក ផូ ផល្លា ប្រធាន​សាខា គយ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន ជ័យ​ត្រូវបាន​គេ​ចាត់ទុកថា​មាន ភាព​ធូររលុង​ទៅលើ​ការអនុញ្ញាតឱ្យ​ទំនិញ​ទាំងអស់នោះ​ហូរ​ចូល ព្រោះ​កន្លងទៅ​នៅក្នុង​ទឹកដី​ខេត្ដ បន្ទាយមានជ័យ​នេះ​មាន​ករណី ហូរ​ចូល​តាំងពី​ប្រេងឥន្ធនៈ​ជាដើម ដោយ​មន្ដ្រី​គយ​មួយចំនួន​គឺជា​អ្នក ប្រមូល​ផល​លើ​ទំនិញគេចពន្ធ ប៉ុន្ដែ​បញ្ហា​ចំណូល​ពន្ធ​ត្រូវបាន ខាតបង់ ។ មន្ដ្រី​គយ​ជាច្រើន​ក៏បាន ដាក់​ប៉ុស្ដិ៍​ដែល​គេ​ហៅថា​ក្រុម​គយ ចល័ត​សម្រាប់​ទប់ស្កាត់​ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្រោម​ការបង្គាប់បញ្ជា​របស់​លោក ផូ ផល្លា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ ប៉ុន្ដែ​លទ្ធផល របស់​មន្ដ្រី​គយ​ទាំងនោះ​មិនទាន់ ហុច​ចេញ​ជា​ផ្លែផ្កា​ណាមួយ​ទៅ លើ​ការទប់ស្កាត់​ទំនិញ​ដែល​បាន​ហូរ ចូល​ដូច​ហែ​កឋិន​ទាំង​នោះទេ ។ ផ្ទុយទៅវិញ​រាល់​ការដឹកជញ្ជូន​ទំនិញ គេចពន្ធ​ដែល​បាន​ឆ្លងកាត់​ទីតាំង កុងត្រូលជជុះ​នៃ​ក្រុម​គយ​ចល័ត ទាំងនោះ​គឺ​គេ​ឃើញតែ​ក្រុម​ឈ្មួញ​ចូល​បង់ប្រាក់​សម្រាប់ ក្បាល​ឡាន ប៉ុន្ដែ​ប្រសិនបើជា​ទំនិញ​ណា​ដែលមាន​រូបភាព​ជា​ទ្រង់ទ្រាយ​ធំៗ ក្រុម គយ​ចល័ត​មិនអាច​ធ្វើការ​បង្ក្រាប ឬក៏​បង្ខំ​ឱ្យចូល​បង់ប្រាក់​ដោយសារ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ​ទូទាត់​តាម រយៈ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន ផូ ផល្លា ដោយផ្ទាល់ ។​

​ច្រករបៀង​ជាច្រើន​នៅក្នុង ខេត្ដ​បន្ទាយមានជ័យ​ប្រសិនបើ អាជ្ញាធរ​ខេត្ដ​កងកម្លាំង​ប្រដាប់ អាវុធ​រួមទាំង​ជំនាញ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្ដ​នេះ​មាន​វិធានការ លុបបំបាត់​គឺអាច​ឱ្យ​រដ្ឋ​ប្រមូលបាន នូវ​ចំណូល​ពន្ធ​យ៉ាងច្រើន ។ ប៉ុន្ដែ ការបង្ក្រាប​កន្លងទៅ​នៃ​ច្រករបៀង ធ្វើឡើង​បានត្រឹមតែ​ច្រក​ដែលមាន​រូបភាព​តូចតាច​ចំណែកឯ​ច្រក​ធំៗ​ដូច​ជាការ​នាំចូល​នូវ​ប្រភេទ​ជា​ប្រេង សាំង​ជ្រូក​ក្រហម​ហ្គាស​គ្រឿង​ភេសជ្ជៈ រួមទាំង​ម៉ូតូ​គេចពន្ធ​នេះ​ជាដើម​មិន ទាន់​ធ្វើការ​លុបបំបាត់បាន​ដោយសារ តែ​កើតមាន​អំពើពុករលួយ ឬ​មន្ដ្រី ដែល​ពាក់ព័ន្ធ​ទាំងនោះ​ទុក​សម្រាប់ ជា​ឆ្នាំងបាយ​របស់​ពួកគេ ។​

​នាយករដ្ឋមន្ដ្រី​លោក ហ៊ុន សែន ធ្លាប់បាន​លើក​ឡើងជា​ញឹកញាប់​ផងដែរ​ទៅលើ​បញ្ហា​ជំរុញ​ឱ្យ​សមត្ថ កិច្ច​គយ​និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ដោយ​សកម្ម​ដើម្បី​លុប បំបាត់​ការហូរចូល​នូវ​ទំនិញ​គេច ពន្ធ​ប៉ុន្ដែ​រូបភាព​ក្នុងការ​ដឹកទំនិញ គេចពន្ធ​ចេញពី​ខេត្ដ​បន្ទាយ​មាន ជ័យ​មាន​ជាច្រើន​ដែល​មិនទាន់បាន បង្ក្រាប​ពិសេស​លោក ផូ ផល្លា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ​ហាក់ដូចជា​ខ្វះ​ការ ទទួលខុសត្រូវ​ទោះជា​រូបភាព​នៃ​ការ ហូរ​ចូល​ទំនិញគេចពន្ធ​ទាំងនោះ​មាន ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ក្លាយទៅជា ទម្លាប់​មួយ​ដែល​ឈ្មួញ​បាន​រកស៊ី​ជា ប្រចាំ​យ៉ាងណាក៏ដោយ​មេ​គយ​រូប នេះ​ហាក់បី​ដកខ្លួន​ពី​ការបង្ក្រាប ។​

​ដូចជា​ករណី​នាំ​ម៉ូតូ​គេចពន្ធ ចូល​គ្រាន់តែ​នៅ​ច្រក​បឹង​ត្រកួន​មួយ ប៉ុណ្ណោះ​គឺមាន​ប្រមាណ​ពី​២០ ទៅ​៣០​គ្រឿងក្នុង​មួយថ្ងៃ​ដែល​គេ បាន​ដឹកជញ្ជូន​តាម​ប្រភេទ​ឡាន​នីសា​ន់​និង​មួយចំនួនទៀត​ត្រូវបាន ឈ្មួញ​ជួល​ឱ្យ​ក្រុមក្មេងស្ទាវ​បើក ចូល​យ៉ាង​ហូរហែ​បន្ដកន្ទុយ​គ្នា​កាត់មុខ​សមត្ថកិច្ច​ដែល​យូរៗ​ម្ដង​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល ក៏ដូចជា​កងរាជអាវុធហត្ថ​ក្នុង​ខេត្ដ​នេះ​ធ្វើ​ការឃាត់​ចាប់​ដើម្បី​តម្រូវឱ្យ មានការ​បង់ពន្ធ​នាំចូល​ប៉ុន្ដែ​មួយ ចំនួន​ធំ​នៃ​ម៉ូតូ​គេចពន្ធ​ទាំង​នោះគេ​បានឃើញ​ឈ្មួញ​ដឹកជញ្ជូន​ផងដែរ​មកកាន់​រាជធានី​ភ្នំពេញ ។​

​លោក ផូ ផល្លា មេ​គយ​ខេត្ដ បន្ទាយមានជ័យ​នេះ​ក៏​មិនអាច លុបបំបាត់បាន​ផងដែរ​ជុំវិញ​បញ្ហា​ពុករលួយ​មួយចំនួន​នៃ​មន្ដ្រី​គយ​របស់ គាត់​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ ប៉ែត​ព្រោះ​មាន​ទំនិញ​មួយចំនួន​ត្រូវបាន​បង់ពន្ធ​មិន​គ្រប់​ដោយសារតែ មានការ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ហើយ​ករណីខ្លះ​បែរជា​មន្ដ្រី​គយ ទាំងនោះ​ធ្វើការ​គាបសង្កត់​មកលើ ប្រជាពលរដ្ឋ​ព្រមទាំង​ជនពិការ ដែល​បាន​រកស៊ី​ប្រើ​កម្លាំង​លីសែង បង្ខំ​ឱ្យ​បង់ប្រាក់​ដោយ​ចោទប្រកាន់ ថា​ទំនិញ​ទាំងអស់នោះ​មិនបាន​បង់ ពន្ធ ។ គេ​បាន​រិះគន់ថា គ្រាន់តែ ករណី​ផលប្រយោជន៍​សេវា​ដែល បានមក​អំពី​ក្បាល​ឡាន​ដឹកទំនិញ ដែល​បាន​ឆ្លងកាត់​ច្រក​អន្ដរជាតិ ប៉ោយប៉ែត​នេះ​ក៏​ក្នុង​មួយខែៗ​មាន​ចំនួន​ច្រើន​ផងដែរ ប៉ុន្ដែ​ក្រុមមន្ដ្រី គយ​ទាំងនោះ​នៅតែ​ព្យាយាម​ទទួល ផលប្រយោជន៍​ពី​ការឃុបឃិត​គ្នា ទៅលើ​ទំនិញ​ដែល​បង់ពន្ធ​មិន​គ្រប់​ហើយ​លោក ផូ ផល្លា ជា​អ្នក ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1667ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1565ដង ទំនៀមសែនក្រុងពាលី   អាន3159ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2669ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1705ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1667ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1498ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1554ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1672ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1696ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      523នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1970នាក់
ខែនេះ    53765នាក់
ឆ្នាំនេះ   270857នាក់
សរុប   57622253នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:04