​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន

ដោយៈ ផាន ខេត្តកំ​ពង់ធំ ថ្ងៃទី 29 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:52 នាទី ចំនួនអានៈ 1780

នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ចេញ​បទបញ្ជា​ឱ្យ​មន្ដ្រី និង​អាជ្ញា ធរ​គ្រប់​ជាន់ថ្នាក់​យក​ចិ​ត្ដ​ទុកដាក់ ទប់ស្កាត់​បទល្មើស​ជល​ផល​ដើម្បី អភិរក្ស​ធនធាន​មច្ឆជាតិ ដែល ក្នុងនោះ​មានការ​ប្រកា​សលុប ចោល​ដែន​ឡូត៍​នេសាទ បញ្ឈប់  ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ប៉ុន្ដែ បទបញ្ជា​របស់លោក ហ៊ុន សែន​មិន​ត្រូវបាន​មន្ដ្រី​ថ្នាក់ក្រោម​អនុ វត្ដ​ន៍​ឱ្យមាន​ប្រសិទ្ធភាព​នោះទេ ពួកគេ​បែរជាយក​បទបញ្ជា​នេះ ទៅ​ស្វែងរក​ផលប្រយោជន៍​ច្រក ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ ។​

​សេចក្ដីរាយការណ៍​ពី​ខេត្ដ​កំពង់ ធំ​បានឱ្យដឹងថា បច្ចុប្បន្ននេះ​បទ ល្មើស​នេសាទ​កំពុង​កើតមាន​ពេញ បន្ទុក ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្ទោង  ខេត្ដ​កំពង់ធំ​តាំងពី​ផ្នែក​ខាងលើ រហូតដល់​ដែន​ទន្លេ ពោលគឺ​មន្ដ្រី ជំនាញ​ជលផល​ប្រចាំ​សង្កាត់​ស្ទោង និង​ពាម​បាង កំពុង​សប្បាយ​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​ទាំងនោះ​តាមរយៈ​ការ​ជំរិត ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចេញ​ធ្វើ​នេសាទ​ជា​លក្ខណៈ គ្រួសារ​នៅតាម​ដែន​ឡូត៍ និង​ព្រៃ លិច​ទឹក​ដែល​រដ្ឋាភិបាល​បាន​ដក ហូត​ពី​ឈ្មួញ ។ មន្ដ្រី​ជំនាញ​ជល ផល​មិនដែល​ខ្វល់ខ្វាយ​ចាត់​វិធាន ការបង្ក្រាប​បទល្មើស​ជ​ល​ផល នោះទេ គឺ​ពួកគេ​សម្ងំ​យ៉ាង​ស្ងាត់ ស្ងៀម​ក្នុង​ការប្រមូល​លុយ​ពីបទ ល្មើស​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន ហើយ​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល កំពង់ធំ កំពុង​សើម​មាត់​សើ​មក ពីបទ​ល្មើស​នេសាទ​ទាំងនោះ ។​

​មានការ​រំលឹក​ផងដែរ​ថា ប្រ ធាន​ផ្នែក​បរិស្ថាន​ប្រចាំ​ដែន​ទន្លេ ដែលមាន​ស្នាក់ការ​នៅក្នុង​ភូមិ ដូន​ស្ដើង នៃ​ឃុំ​ពាម​បាង ស្រុក ស្ទោង ខេត្ដ​កំពង់ធំ គឺ​លោក ប៉ែន  ភា​រ៉ាត់ ដែលជា​សាច់ញាតិ​របស់ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ គឺជា​មនុស្ស​សកម្ម​បំផុត​ក្នុងការ ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ យកទៅ​ជូន​បង​របស់​គាត់​ជានា​យ ខណ្ឌ ហើយ​ក្នុងនាម​ជាម​ន្ដ្រី​បរិ ស្ថាន​លោក ប៉ែន ភា​រ៉ាត់ បាន បោះ​មេ​ធ្វើជា​អ្នកចាត់ចែង​ប្រមូល លុយ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ ល្មើសច្បាប់​យកទៅ​បែងចែក​តាម ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កុំឱ្យ​ចុះទៅ​បង្ក្រាប​បទល្មើស នេសាទ​នៅ​ឃុំ​ពាម​បាង​នោះ ។ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា មន្ដ្រី​បរិស្ថាន និង​ជលផល​បាន​ត្រូវ​ដៃ​ត្រូវ​ជើង គ្នា​ក្នុង​ការចេញ​ប្រមូល​លុយ​ពីបទ ល្មើស​នេសាទ ហើយ​សម្រាប់​ពួក គាត់​ជា​រាស្ដ្រ​ក្រីក្រ បើ​គ្មាន​ប្រា​ក់បង់ ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ទេនោះ ច្បាស់​ណាស់​ដែលថា គេ​រារាំង​មិនឱ្យ​ចូលទៅ​ធ្វើការ​នេ សាទ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​

​បើតាម​ការអះអាង​រប​ស់​ប្រ ជា​ពលរដ្ឋ​មួយចំនួន​បានឱ្យដឹងថា មាន​បទល្មើស​ឆ្នុក​រាប់រយ​កន្លែង ដែល​ឆ្នុក​នីមួយៗ​ត្រូវតែ​បង់លុយ ប្រមាណ​១,២​លាន​រៀល ឱ្យទៅ ប៉ែន ភា​រ៉ាត់ ហើយ​សម្រាប់​ឆ្នុក ធំៗ​ត្រូវ​បង់ប្រាក់​ចំនួន​១,៥​លាន រៀល​ឱ្យទៅ​លោក ប៉ែន ភា​រ៉ាត់ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​នៅមាន​សាច់​ដៃ​អួន​ក្រឡា ញឹក ត្រូវបាន​គេ​ដាក់​ពាសពេញ ព្រៃ​លិច​ទឹក និង​អតីត​តំបន់​ឡូត៍ នេសាទ​ដែល​រដ្ឋាភិបាល​បាន​រំ សាយ​ចោល គឺ​សុទ្ធតែ​មានការ បង់លុយ​ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថ កិច្ច​ពាក់ព័ន្ធ ទើប​ក្រុម​ឈ្មួញ និង ប្រជាពលរដ្ឋ​អាចធ្វើ​ការនេសាទ  ក្នុង​រដូវ​បិទ​នេសាទ ក៏ដូចជា​ការ ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ គ្មាន​ការបង្ក្រាប​ពី​មន្ដ្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ ។ ភាព​អ​នា​ធិ​ប តេ​យ្យ​នៃ​បទល្មើស​នេសាទ​នៅត្រង់ ចំណុច​ឃុំ​ពាម​បាង​នោះ បាន​ចាប់ ផ្ដើម​កក្រើក​ឡើងវិញ​ច​ង់​ខ្លាំង​ជាង សម័យមុន​ទៀតផង ដូចដែល ពលរដ្ឋ​មួយចំនួន​បាន​អះអាងថា ដង្ខៅ​ឡូត៍​នេសាទ​មួយចំនួន​បាន ចាប់​ត្រី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ខ្វល់ ខ្វា​យ​អ្វី​ទាំងអស់​ឱ្យតែបាន​លុយ និង​បង់លុយ​ឱ្យ​សមត្ថកិច្ច និង​មន្ដ្រី ជំនាញ​កុំឱ្យ​ចុះមក​បង្ក្រាប ។​

​នៅពេលដែល​រដ្ឋាភិបាល​បាន ប្រកាស​រំសាយ​ចោល​ដែន​ឡូត៍ នេសាទ​តាម​យុទ្ធសាស្ដ្រ​អភិរក្ស ធនធាន​មច្ឆជាតិ គេ​សង្កេតឃើញ មន្ដ្រី​ជំនាញ​ជលផល និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាន​យក បទបញ្ជា​របស់​រដ្ឋាភិបាល​ទៅធ្វើ ជា​អាជ្ញាប័ណ្ណ​ដើរ​ប្រមូល​លុយ​ពី បទល្មើស​យកទៅ​ច្រក​ហោប៉ៅ ផ្ទាល់ខ្លួន ពោលគឺ​ទាំង​ការរក្សា ទុក​ដែន​ឡូត៍​នេសាទ ក៏ដូចជា​ការ រំសាយ​ដែន​ឡូត៍​ទាំង​នោះគេ សង្កេតឃើញ​ជំនាញ​ជលផល​នៅ តែមាន​ឱកាស​ប្រមូល​ផល​ប្រ​-​យោជន៍​ពី​អំពើ​ល្មើសច្បាប់​ទាំង នោះ​យ៉ាង​ស្ងៀមស្ងាត់ ។ សូម្បី តែ​លោក សុជាតិ ជា​ប្រធាន​ស្នាក់ ការ​កងរាជអាវុធហត្ថ​ប្រចាំ​ដែន ទន្លេ​នៅ​តំបន់​នោះ ត្រូវគេ​ដឹងថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន និង​បែងចែក​មក​ថ្នាក់លើ ហើយ​បើតាម​ការប៉ាន់ប្រមាណ គឺ​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អាច ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ក្នុង​មួយឆ្នាំៗ​មិនតិច​ម៉ឺន​ដុល្លារ នោះទេ ចង់​វិនាស​ហិនហោច​ធន ធាន​ធម្មជាតិ​ដោយសារ​ការប្រើ ប្រាស់​ឧបករណ៍​នេសាទ​ល្មើស ច្បាប់ ក៏​ពួកគេ​មិន​ខ្វល់ខ្វាយ ។​

​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទទួល បាន​ផលប្រយោជន៍​ក្រាស់ក្រែល ពីបទ​ល្មើស​នេសាទ​តាម​បណ្ដា ស្រុក ព្រោះ​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ ធំ​បាន​លាតសន្ធឹង​ជាប់​មាត់បឹង ទន្លេសាប​ធំជាងគេ ពោលគឺ​ទាំង ការដឹកជញ្ជូន​ត្រី កង្កែប អន្ទង់ ក្នុងស្រុក​សុទ្ធតែ​សុំ​អាជ្ញាប័ណ្ណ​ពី លោក ប៉ែន វណ្ណា​រិ​ទ្ធ ហើយក៏​ត្រូវ ចំណាយ​ប្រាក់​ច្រើន​ក្រាស់ក្រែល ជាពិសេស​មាន​មនុស្ស​ជាច្រើន ថ្នាក់មូលដ្ឋាន​កំពុង​ចេញ​ប្រមូល លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ ជូន​លោក ប៉ែន វណ្ណា​រិ​ទ្ធ យ៉ាង ប្រសេចប្រសាច ដែល​ទាមទារ ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់ ។ លោក ប៉ែន វណ្ណា​រិ​ទ្ធ មានឱកាស​មកកាន់​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ កំពង់ធំ ក្រោយ​ពេលដែល​រដ្ឋា​ភិ បាល​ប្រកាស​រំសាយ​ដែន​ឡូត៍​នេ សាទ ហើយ​ប្អូន​របស់គាត់ គឺ លោក ប៉ែន ភា​រ៉ាត់ ក៏​សកម្ម​បំផុត ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស ជលផល​យកទៅ​ជូនប​ង​របស់គាត់ តាមរបៀប​ពុករលួយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក ប៉ែនវណ្ណារិទ្ធ និង លោក ​ប៉ែនភារ៉ាត់ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​វិច្ឆកា ឆ្នាំ២០១២នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1819ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1773ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1881ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1793ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1808ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1927ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1836ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1612ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2104ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2391ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      433នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1880នាក់
ខែនេះ    53675នាក់
ឆ្នាំនេះ   270767នាក់
សរុប   57622163នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:56