សម្ថកិច្ចចំរុះមួយក្រុមដែលមានរថយន្ត៣គ្រឿងដេញ ស្ទាក់ចាប់បានរថយន្តដឹកបទល្មើសឈើក្រញូងមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ ៥ បានដោះលែងទៅវិញដោយម្ចាស់បទល្មើសបានបង់ប្រាក់ចំនួន៨០០០ដុល្លាទើបសម្ថកិច្ចព្រមដោះលែង។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង១៦និង៣០នាទី សម្ថកិច្ចទាំងនោះបានដេញចាប់បានរថយន្ត ដឹកបទល្មើសឈើក្រញូងដែលមានចំនួនប្រមាណ ១៥០ គីឡូក្រាមហើយមន្រ្តីទាំងនោះបានទារលុយពីម្ចាស់ឡានតាមទូសព្ទ័ចំនួន១៥០០០ដុល្លាជាថ្នូរនិងការដោះលែង។ តែកាចរចារមិនបានត្រូវរ៉ូវគ្នាបានពន្យាពេលដល់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ ទើបត្រូវបានដោះលែងស្ងាត់ៗដោយម្ចាស់បង់លុយ៨០០០ដុល្លា។
ប្រភពបានបន្តថារថយន្តចំនួន៣គ្រឿងដែលទី១ ម៉ាកលុចស៊ីស RX300 ពណ៏ស្កដែលបើកបរដោយលោកអនុសេនីយ៏ ទោ ទំសារិទ្ធ ជាប៉េអឹមប្រចាំស្រុកឧដុង្គ ទី២រថយន្តម៉ាកកាមរីបាឡែនពណ៏ទឹកប្រាក់បើកបរដោយមន្រ្តីប៉េអឹមខេត្តកណ្តាលមានឈ្មោះ ឡេង ប្រចាំផ្លូវជាតិលេខ៥ ទី៣ រថយន្តម៉ាកកាមរីឆ្លាមពណ៏ខ្មៅបើកបរដោយប៉ូលីស៏សេដ្ឋកិច្ចក្រសួងដែលមានឈ្មោះ សុភក្រ័ ប្រចាំផ្លូវជាតិលេខ៥ក្នុងខេត្តកណ្តាល។
តាមសម្លេងថតទុកនូវសកម្មភាពចរចាគ្នាដែលអ្នកយកព័ត៌មានយើងទទួល បានឲ្យដឹងថា ការចរចាគឺចាប់ផ្តើមចេញពីខាងសម្ថកិច្ចបានទារលុយចំនួន ១៥០០០$ (ភាសារសម្ងាត់ថាមួយដុំកន្លះ)ជាថ្នូរក្នុងការដោះលែងរថយន្តមកវិញតែម្ចាស់មិនមានប្រាក់គ្រប់គឺបានសុំត្រឹមតែ ៥០០០$ ហើយការចរចាមិនបានត្រូវគ្នាទេ។ លុះក្រោយមកខាងសម្ថកិច្ចបានចុះ៥០០០$គឺយក១០០០០$ (ភាសារសម្ងាត់ថាមួយដុំ)ហើយមិនបាច់តវ៉ាទៀតទេ។
បន្ទាប់មកដោយមានការអង្វរកពីសំណាក់ម្ចាស់រថយន្តដឹកឈើក្រញូងខ្លាំង ទើបនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១២ក្រុមសម្ថកិច្ចបានព្រមដោះលែងរថយន្តល្មើសនិងអ្នករួមដំណើរម្នាក់ដែលបានលាក់ទុក មកវិញដោយតម្រូវឲ្យម្ចាស់បទល្មើសបង់លុយចំនួន៨០០០ដុល្លាហើយបានណាត់ជួបយកលុយនៅមុខស្ថានីប្រេងឬស្សីកែវ។
លោក ឡេង ជាប៉េអឹមដែលរងការចោទប្រកាន់បានប្រាបអ្នកយកព័ត៌មានយើងថារឿងចាប់ឡានបទល្មើសនោះលោកមិនដឹងថាគេមានវិធានការយ៉ាងម៉េចទេ និងឲ្យអ្នកយកព័ត៌មានសួរទៅខាងប៉ូលីសសេដ្ឋកិច្ចក្រសួងទៅ ហើយលោកក៏ថារវល់ក៏បិតទូរស័ព្ទ (ក្រោយមកអ្នកយកព័ត៌មានយើងព្យាយាមខលចូលជាច្រើនដងតែមន្រ្តីប៉េអឹមឈ្មោះឡេងមិនព្រមលើក)៕ដោយ៖យាយពេញ






ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
| ថ្ងៃនេះ | 344 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1791 | នាក់ |
| ខែនេះ | 53586 | នាក់ |
| ឆ្នាំនេះ | 270678 | នាក់ |
| សរុប | 57622074 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

