តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ

ដោយៈ ខែ សុណង ភ្នំពេញ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1801

ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បំពេញ​នីតិវិធី​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ បាន​ឆាប់​រហ័ស។

ករណី​នេះ​គឺ​ខុស​ពី​ពាក្យ​បណ្ដឹង​ផ្សេងៗ​ដែល​សាធារណជន​តែង​តែ​ត្អូញត្អែរ​ថា តុលាការ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួកគេ។ តើ​ការ​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​រូប​នេះ​គឺ​នឹង​មាន​តម្លាភាព​ដែរ​ឬ​ទេ?

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សុខ រឿន បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ និង​បង្ហាញ​ភស្តុតាង​លើ​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បាទ! ចេញ​ដីកា​ហៅ​ហើយ។ ចូល​ថ្ងៃ​សុក្រ បំភ្លឺ​តុលាការ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​គាត់​ហ្នឹង»

លោក សួង សុភ័ណ្ឌ ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ប្រធាន​សម្ព័ន្ធ​កុលបុត្រ​ខ្មែរ និង​ជា​ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ និង​មាន​ភស្តុតាង​មួយ​ចំនួន​ដែល​នឹង​ត្រៀម​យក​ទៅ​បង្ហាញ​តុលាការ៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​មាន​ភស្តុតាង ខ្ញុំ​បង្ហាញ​ហើយ​ខ្ញុំ​រក្សា​ទុក​នៅ​ខ្ញុំ។ ភស្តុតាង​ខ្លះ​ដែល​សំខាន់​មែនទែន ខ្ញុំ​សូម​ការ​អនុញ្ញាត​រក្សា​ទុក ដើម្បី​បង្ហាញ​នៅ​លើ​សវនាការ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​និង​រំពឹង​ទុក មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ខ្លួន​ឯង​ហើយ​ថា លោក​នឹង​ប្ដឹង​បក​មក​វិញ​ក្នុង​នាម​ជា​ពលរដ្ឋ។ ដូច្នេះ​រាប់​ទៅ​តាម​មាត្រា ៣១ ខ្ញុំ​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សវនាការ​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​រឿង​ទាំងអស់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សកម្មជន​គណបក្ស សម រង្ស៊ី រូប​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះពេជ្រ។

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។

ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។

យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស សម រង្ស៊ី នោះ​វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​ពិរុទ្ធភាព​ណា​មួយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ទេ​នោះ លោក​នឹង​ប្ដឹង​បក​ទៅ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង ហើយ​ពេល​នោះ​កុំ​មាន​ពាក្យ​ថា លោក​គាប​សង្កត់​ខាង​ផ្នែក​នយោបាយ។

ឆ្លើយ​តប​បញ្ហា​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស សម រង្ស៊ី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បណ្ដឹង​របស់​យុវជន សួង សុភ័ណ្ឌ គឺ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ និង​ការ​ណែនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។

លោក សុន ឆ័យ៖ «មាន​ការ​ចោទប្រកាន់​ថា ប្រហែល​ជា​រឿង​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ហើយ​ឲ្យ​តែ​ប្ដឹង​នាយករដ្ឋមន្ត្រី អា​ហ្នឹង​យើង​អត់​ទេ។ គណបក្ស សម រង្ស៊ី ដែល​មាន​រូប​ខ្ញុំ និង​សហការី​មួយ​ចំនួន យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាំង​ពី​មាន​ហេតុការណ៍​កើត​ឡើង។ យើង​យល់​ថា ត្រូវ​តែ​មាន​វិធានការ​វិន័យ​ដល់​អ្នក​ទទួល​ខុស​ត្រូវ។ តុលាការ​អាច​សិក្សា​មើល​ទៅ​ថា ការ​ប្ដឹង​ហ្នឹង​ហេតុផល​មិន​ត្រឹមត្រូវ​យ៉ាង​ណា គឺ​បដិសេធ​ទៅ បើ​ថា មិន​ត្រឹមត្រូវ​ដល់​តែ​ថា គាត់​ប្ដឹង​ត​វិញ​ហ្នឹង យើង​ដឹង​ស្រេច​បាត់​ទៅ​ហើយ បើ​គាត់​ប្ដឹង​ត​វិញ​នោះ សុភ័ណ្ឌ នោះ​វាសនា​ប្រហែល​ជា​ធ្ងន់ធ្ងរ​ជាង មូរ សុខហួរ ទៅ​ទៀត»

យុវជន សួង សុភ័ណ្ឌ បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ចំនួន​៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ។

នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ (Holland)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1666ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2868ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1623ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1638ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1787ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1792ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1833ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2737ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1734ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន847ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      561នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2008នាក់
ខែនេះ    53803នាក់
ឆ្នាំនេះ   270895នាក់
សរុប   57622291នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 08:07