នៅព្រឹកថ្ងៃទី៥នេះ លោក ស៊ិនណារ៉ា នាយរងប៉ុស្តិ៍ស្តីទីសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាបបានប្រាប់បន្ថែមដល់អ្នកយកព័ត៌មានយើងអំពីករណីឃាតករយកក្មេងអាយុ៤ឆ្នាំទៅបោកសំលាប់នៅវាលស្រែថា ឃាតករដែលមានឈ្មោះ ឈីវ ណារិន អាយុ៤៥ឆ្នាំនេះ ជាមនុស្សវិកលចរិត។ លោកណារ៉ាបន្តថា ជាញឹកញាប់ឃាតករ (ឈីវ ណារិន ) តែងតែបានច្របាច់កប្រពន្ធរបស់ខ្លួន ដោយស្រែកថា ប្រពន្ធជាពស់ថ្លាន់។ លោកណារ៉ាបានអះអាងទៀតថា ឃាតករខាលលើនេះមានឯកសាពីមន្ទីរពេទ្យបង្អែក ត្រឹមត្រូវដែលបញ្ជាក់ថា ជាមនុស្សវិកលចរិត ហើយកាលពី៤-៥ថ្ងៃមុននេះ ជនសង្ស័យបានទៅបើកថ្នាំពីមន្ទីរពេទ្យមកលេប ជំងឺរាងធូរស្រាលបន្តិចហើយ វារើម្តងៗតែប៉ុណ្ណោះ។ លោកណារ៉ាបន្ថែមថា ពេលដែលជនសង្ស័យចាប់ក្មេងពីក្នុងមុងយកទៅបោកសំលាប់នោះគឺ គេឆ្លើយថា គេឃើញសត្វជ្រូកដេកក្នុងមុងក៏ខឹងទើបឈានដល់ចាប់យកទៅបោកសំលាប់ រួចរាងស្វាងពីឆ្កួតក៏ដើរមកប្រាប់អ្នកជិតខាងដែលជាសាក្សីថា បានសំលាប់ក្មេងនៅឯវាលស្រែបាត់ទៅហើយ។លោកណារ៉ាបន្ថែមទៀតថា ចាំអោយតុលាការជាអ្នកសម្រេចចុះ ខាងប៉ូលីសបានធ្វើសំណុំរឿងបញ្ជូនទៅហើយ។

ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ត្រូវបានឃាតករដ៏សាហាវឃោឃៅលួចបីពីក្នុងមុងដែលកំពុងដេកលក់ យកទៅបោកសំលាប់នៅឯវាលស្រែ ក្បែរផ្ទះក្មេងរងគ្រោះ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ចំរើន រតនៈ មានអាយុ៤ឆ្នាំ ឪពុកឈ្មោះ នី ចំរើន ជាបុរសពោះម៉ាយ បច្ចុប្បស្នាក់នីក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ ចំណែកឯឃាតករមានឈ្មោះ ឈីវ ណារិន អាយុ៤៥ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្ដកំពង់ចាម បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
យោងតាមសាក្សីម្នាក់ឈ្មោះ ផេង ធី អាយុ៤៤ឆ្នាំ នៅកន្លែងកើតហេតុបាននិយាយថា ក្មេងប្រុសដ៏ អភ័ព្វនេះពុំមានម្ដាយគ្រប់គ្រងទេ ព្រោះម្ដាយឪពុករបស់គេបានលែងលះគ្នាយូរ ឆ្នាំមកហើយ ដោយបច្ចុប្បន្នរូបគេរស់ នៅជាមួយឪពុកនិងជីដូនជីតា។ មុនពេលកើតហេតុឪពុកនិងយាយបានទៅដេក នៅចំការឯស្រុកស្វាយលើ នៅសល់តែ ជីតានិងចៅដេកយាមផ្ទះ។ សាក្សីបន្ដថា ព្រឹកថ្ងៃកើតហេតុនៅវេលាម៉ោងទៀបភ្លឺតាបានងើបទៅ ចំការទៀត ដោយទុកឱ្យចៅដេកក្នុងមុងម្នាក់ឯងមិនដឹងថា ឃាតកចូលទៅចាប់ក្មេងរងគ្រោះ យកទៅសម្លាប់នៅចន្លោះម៉ោងណាទេ ប៉ុន្ដែផ្អើលឆោឡោនៅម៉ោង៦ព្រឹកថ្ងៃទី៤។ សាក្សីបានបន្ថែមទៀតថា ការភ្ញាក់ផ្អើលដឹងថាឃាតករសម្លាប់ក្មេងដោយសា ឃាតករបានមកគោះទ្វាររបស់គាត់ហើយ ប្រាប់គាត់ថា អញបានចាប់ក្មេងរងគ្រោះ យកទៅសម្លាប់បាត់ហើយ គឺនៅវាលស្រែក្បែរផ្ទះ ភ្លាមនោះរូបគាត់ក៏បានរត់ ទៅមើលតាមការប្រាប់របស់ជនសង្ស័យ ក៏បានឃើញក្មេង រងគ្រោះដេកស្លាប់ក្បែរវាលស្រែដោយ មានឈាមហូរស្រោចពេញក្បាល និង ត្រចៀកទើបរូបគាត់ស្រែកឱ្យគេជួយ និងផ្ដល់ដំណឹងទៅនគរបាលទើបក្រុមនគរបាលបានឃាត់ខ្លួនឃាតករវាយខ្នោះភ្លាមៗ។
អ្នកយកព័ត៌មានយើងពុំទាន់អាចសុំព័ត៌មានលំអិតអំពីសាច់ញាតិក្មេងរងគ្រោះបានទេ ពាក់ព័ន្ធករណីដែល ពូកគេទុកក្មេងរងគ្រោះចោលអោយដេកក្នុងមុងតែម្នាក់ឯងដូច្នេះ។
បើយោងតាមសម្តីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ក្មេងខាងលើមែន តែគេមិនទាន់បានបញ្ជាក់ពីមូលហេតុដែលឈានដល់យកក្មេងទៅបោកសម្លាប់យ៉ាងឃោឃៅបែបនេះ។ សមត្ថកិច្ចបន្ថែមថា ពួកគាត់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់នៅរសៀលថ្ងៃដដែល៕






តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

