នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ចការនេះ សមត្ថកិច្ចបានប្រាប់អោយដឹងថា មនុស្សបានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រីកាលពីយប់មិញ ខាងសមត្ថកិច្ចបានរកឃើញសាកសពសរុប ចំនួន ៨នាក់ ប្រុស៤ស្រី៤ ហើយអ្នករបួសធ្ងន់២នាក់ផ្សេងទៀត ដែលយកទៅសង្គ្រោះបន្ទាន់នោះ ឥឡូវបានស្លាប់បាត់បង់ជីវិតម្នាក់ទៀតហើយ។ សមត្ថកិច្ចបានអោយដឹងទៀតថា ករណីភ្លើងឆេះខាងលើនេះ បណ្តាលមកពីទុសសេខ្សែភ្លើង។ ខាងក្រោមនេះជាឈ្មោះ បមនុស្សស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះទាំអ៩នាក់៖
១-ហ៊ួ តឹកយីន ភេទប្រុស កើតឆ្នាំ ១៩៦៨ ២-ហ៊ួ លុយឡាវី ភេទស្រី ជាប្រពន្ធ កើតឆ្នាំ ១៩៧៧ ៣-ហ៊ូ សីលីន ភេទស្រី ជាកូន កើតឆ្នាំ ២០០៤ ៤-ហ៊ួ សុខវុទ្ធី ភេទប្រុស កើតឆ្នាំ ១៩៩៥
៥-តឹក អន ភេទប្រុស កើតឆ្នាំ ១៩៦៧ ៦-អ៊ា ឡៃហៀង ប្រពន្ធ កើតឆ្នាំ ១៩៧៥ ៧-ហ៊ួ ជីឃាង ភេទស្រី កើតឆ្នាំ ១៩៩៩ ៨-ហ៊ួ ឈីវ ភេទប្រុស កើតឆ្នាំ ២០០១ ៩-ហ៊ួ ជីងជីង ភេទស្រី កើតឆ្នាំ ២០០២
អ្នករបួសដែលនៅរស់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យម្នាក់មានឈ្មោះថា ហ៊ួ សុខវុត្ថា ភេទប្រុស កើតឆ្នាំ ១៩៩៨។
សូមបញ្ចាក់ថា ក្នុងហេតុការណ៍ភ្លើងឆេះសម្លាប់មនុស្សជាច្រើននាក់នេះ បានបណ្តាលអោយបងប្អូនជនរងគ្រោះ និងឪពុកក្មេកជនរងគ្រោះបានឈ្លោះប្រកែកគ្នា ដណ្តើមទ្រព្យសម្បត្តិ រហូតឈានដល់ប្តឹងផ្តល់ ដល់សមត្ថកិច្ច និងតុលាការ បើទោះជាសាកសពជនរងគ្រោះពុំទាន់បានធ្វើបុណ្យក៏ដោយ។ សូមរងចាំអានការឈ្លោះគ្នាដណ្តើមទ្រព្យសម្បត្តិខាងលើនេះជាបន្តទៅទៀត។
អគ្គីភ័យដ៏កាចសាហាវមួយបានឆាបឆេះផ្សារាត្រីនៅវេលាម៉ោងជាង២ រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបណ្តាលអោយមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងកណ្តាលរាត្រី។
សមត្ថកិច្ចបានប្រាប់នៅពេលកំពុងកើតហេតុថា មានមនុស្ស៥នាក់បានឆេះសុសមើលមុខមិនស្គាល់ និង២នាក់ទៀតរងគ្រោះជាទម្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។ សមត្ថកិច្ចបានអោយដឹងទៀងថា ខាងសមត្ថកិច្ចពុំទាន់អាចសន្និដ្ឋាថា ករណីអគ្គីភ័យនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ ហើយក៏មិនទាន់ដឹងថា ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះដែរ៕






ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

