ក្រុមតំណាងជនជាតិដើមភាគតិចនៅកម្ពុជា បានជួបជុំជាមួយអ្នកកាសែត ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅមេតា ហ្វោវ ទល់មុខអគារ ប៊ូឌីញ បៀលប្រាយ ក្នុងរាជធានីភ្នំពេញ។ តំណាងក្រុមជនជាតិដើមភាគតិច បានលើកបង្ហាញពីប្រវត្តិជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា ដែលសរុបមានជិត ២សែននាក់ មានចំនួន ២៤ ក្រុម រស់នៅក្នុង ១៤ ខេត្តនៅតំបន់ព្រៃភ្នំ។
ថ្ងៃទី 11 ធ្នូ 2012 ដោយ: លី សិលា CEN

លោក ភាព សុជា ប្រធានអង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា ដែលជាជនជាតិព្នង បានថ្លែងថា សន្និសីទកាសែតនាព្រឹកនេះ មានគោលបំណងធំ២ គឺទី១-បង្ហាញពីបរិបទជនជាតិដើមភាគតិចនៅកម្ពុជា ឲ្យបានច្បាស់ និងកាន់តែស៊ីជម្រៅដល់សាធារណជន ដើម្បីបញ្ចៀសនូវផ្នត់គំនិតអវិជ្ជមាន ដែលនាំឲ្យមានការប្រកាន់ និងការរើសអើងពូជសាសន៍ ជាពិសេសដើម្បីឆ្លៀតឱកាសឆ្លុះបញ្ចាំង និងបកស្រាយលើផ្នត់គំនិតនៃការយល់ខុសលើជនជាតិដើមភាគតិច ជាពិសេសជនជាតិព្នង។ គោលបំណងទី២-ដើម្បីអំពាវនាវឲ្យសាធារណជន យល់ដឹងពីប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចកម្ពុជា ជាពិសេសជនជាតិព្នងនៅប្រទេសកម្ពុជា។
តំណាងជនជាតិដើមភាគតិច ក៏បានរំពឹងទុកថា តាមរយៈសន្និសីទកាសែតនេះ ផ្នត់គំនិតអវិជ្ជមានចំពោះជនជាតិដើមភាគតិច ត្រូវបានបកស្រាយ និងបង្ហាញដោយជនជាតិដើមភាគតិច និងបណ្ឌិតប្រវត្តិសាស្ត្រ។ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ជាការកត់សម្គាល់ សន្និសីទកាសែតរបស់ជនជាតិដើមភាគតិចនៅកម្ពុជានាពេលនេះ បានធ្វើឡើងក្រោយពីអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប្រើពាក្យប្រមាថ មាក់ងាយលើក្រុមជនជាតិភាគតិចព្នង ថាជាក្រុមអ្នកមិនមានច្បាប់ទម្លាប់ និងច្រឡោងកោងកាច ជាដើម។
លោក ឈាង វុន បានថ្លែងដូច្នេះ ដោយលោកបានប្រដូចក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅនឹងក្រុមជនជាតិព្នង ដោយសារតែអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនោះបានដើរចេញពីកិច្ចប្រជុំរដ្ឋសភា ខណៈដែលលោកតំណាងរាស្ត្រ ឈាង វុន បានឡើងថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២។
ភ្លាមៗនោះ នាំឲ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិដើមភាគតិច ទាមទារឲ្យលោក ឈាង វុន ធ្វើការសុំទោសចំពោះការប្រមាថជនជាតិព្នង។
តាមរយៈកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ បានថ្លែងសុំអធ្យាស្រ័យ ចំពោះកំហុសឆ្គងដោយអចេតនារបស់លោក លើជនជាតិព្នង។ ក៏ប៉ុន្តែបងប្អូនជនជាតិព្នង នៅតែទាមទារឲ្យលោក ឈាង វុន ធ្វើការសុំទោសដល់ជនជាតិដើមភាគតិច នៅឯភ្នំដោះក្រមុំ នៅឯខេត្តមណ្ឌលគិរី៕






ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
| ថ្ងៃនេះ | 462 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1909 | នាក់ |
| ខែនេះ | 53704 | នាក់ |
| ឆ្នាំនេះ | 270796 | នាក់ |
| សរុប | 57622192 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:11 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

