លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង

ដោយៈ ភេមឃាន សៀមរាប ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:51 នាទី ចំនួនអានៈ 1711

មានមន្រ្តីប៉េអឹមម្នាក់ឈ្មោះ កែវកុសល់ ហៅប៉ូ ដែលនរណាៗក៏គេធ្លាប់ស្គាល់ធ្លាប់លឺល្បីឈ្មោះថា ពូ​កែ​ខាង​កាង​ និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ជិត​១០​ឆ្នាំ​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​ តែ​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា​ លោក​ប៉ូបា​ន​សែន​ព្រេន​បាន​ដិត​ដល់ៗ​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន។

ប្រភព​ព័ត៌មាន​ពី​​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បាន​រាយ​ការណ៍​ថា​ ស្ទើ​ជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​រាប់​សិប​គ្រឿង​ដូច​ជា​ ម៉ាក​កាមរី​ បាឡែន​ ធុនត្រា​ ណាវើរ៉ា​ ដឹក​ឈើ​ក្រ​ញូង​ពេញៗ​ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះទេ។​ ប្រ​ភព​បន្ត​ថា​ មូល​ហេតុ​ដែល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នេះ​អាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំ​ខាន​ ព្រោះ​គេ​ដឹង​ថា​មាន​មន្រ្តី​ប៉េអឹម​ម្នាក់​នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ ប៉ូ ​ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រ​ញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយ​សមត្ថកិច្ច​ និង​មន្រ្តីជំ​នាញ​តាម​ដង​ផ្លូវ​ទៀត​ផង។​ ប្រភព​បន្តទៀត​ថា​ មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ​ ជិះ​រថ​យន្ត​ម៉ាក​កា​លី​ហ្វញ្ញ៉ា​ពណ៍​ស​រត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ចាំ​មើល​ផ្លូវ​ក្រែង​មាន​ សមត្ថ​កិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ។ ប្រភព​បន្ថែម​ថា ​ការ​​​កាង​​រថ​​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​លោក​ប៉ូ​មិន​មែន​ថ្នាក់​ដឹក​នាំ​ប៉េ​អឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិន​ដឹង​នោះ​ទេ​ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិន​ដឹងតែ​ប៉ុណ្ណោះ។​បើថ្នាក់​ដឹក​នាំ​លោក​ប៉ូ​គ្មានបាន​ទទួល​​ផល​​ប្រ​​យោជន៍​​ទេនោះ តើលោកប៉ូអាចឈរជើងបានដល់សព្វថ្ងៃដែរទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។​

ពល​រដ្ឋ​រិះ​គន់​ថា មេ​ប៉េ​អឹម​​ស្រុក​ និង​មេ​ប៉េ​អឹម​ខេត្ត​ មិន​គួ​រ​បណ្តោយ​អោយ​មន្រ្តី​ប៉េ​អឹម​ឈ្មោះ​ប៉ូ​នេះ​ប្រ​ព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ដូច​ជា​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ ដែល​​នាំ​​អោយ​​ខូច​កិត្តិ​យស​ដល់​អង្គ​ភាព​ និង​ជា​ពិ​សេស​ផ្ទុយ​ពី​ប្រ​សាសន៍​ សម្តេច​ហ៊ុន​សែន ដែល​ធ្លាប់​មាន​ប្រ​សាសន៍ថា​ ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់​អោយ​សោះ “ ។ ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោក​ ប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​បែប​នេះ។​

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ប៉ូ មន្រ្តី​ប៉េ​អឹម​ស្រុក​ស្វាយ​លើ​បាន​ទេ​ ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា​។

លោក​ យ៉ាន់​ ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​បដិសេធតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១២​នេះថា គ្មាន​ករណី​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​ឆ្លង់​កាត់​ស្រុក​ស្វាយ​លើ​អីទេ។ លោក​នាយ​សង្កាត់​បន្ថែមថា ខាង​គេ​ហទំព័រ និង​កាសែត​មួយ​ចំ​នួន​ចុះ​ផ្សាយ​ថា​មាន​ឈើ​ក្រញូង​ដឹក​ឆ្លង​កាត់​ស្រុ​ក​ស្វាយ​លើ​ នោះ​សុទ្ធ​តែ​ចុះ​ខុស​តែ​ទាំង​អស់៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2297ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2056ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2538ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2601ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1614ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1744ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1639ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2763ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1866ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1642ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      433នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1880នាក់
ខែនេះ    53675នាក់
ឆ្នាំនេះ   270767នាក់
សរុប   57622163នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:55