ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1619

តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) សន្យា​ជាមួយ​អ្នក​ភូមិ​បឹងកក់ ថា​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ​បឹងកក់ និង​មិន​បោះបង់​ពួក​គាត់​ចោល​នោះ​ទេ ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់ បាន​នាំ​គ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​រង​គ្រោះ​ចំនួន ៤៨​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្រោយ​អ្នក​ភូមិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក តំណាង​ធនាគារ​បាន​អនុញ្ញាត​ភ្លាមៗ​ឲ្យ​តំណាង​អ្នក​ភូមិ ៩​រូប ចូល​ជួប​សំដែង​ពី​សារទុក្ខ​កង្វល់ និង​ការ​ទាមទារ​របស់​ពួក​គាត់។

អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូល​រួម​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ និង​ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រាំរ៉ៃ ជូន​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

អ្នកស្រី ហេង មុំ៖ «ខាង​ធនាគារ​ពិភពលោក​បាន​ទទួល​ទូរលេខ​ថា ពួក​ខ្ញុំ​បាន​ទទួល​ដំណោះស្រាយ​គ្រប់គ្រាន់​រួច​រាល់​អស់​ហើយ គាត់​នឹង​ទម្លាក់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ទៅ​ធនាគារ​ពិភពលោក​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ទម្លាក់​ប្រាក់​កម្ចី​មក​ទាំង​ឡាយ សុំ​ឲ្យ​គាត់​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ ឬ​អត់?ខ្ញុំ​អត់​ថា ឲ្យ​គាត់​ផ្ដាច់​ទេ តែ​ថា ឲ្យ​គាត់​សុំ​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ខ្ញុំ»

សំណើ​របស់​អ្នក​ភូមិ​បឹងកក់ សុំ​ឲ្យ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទី​១ ត្រូវ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៧​គ្រួសារ​ដែល​នៅ​សេសសល់ ទី​២ សុំ​ឲ្យ​មាន​ការ​បោះ​ព្រំប្រទល់​ដី​ទំហំ​ជាង ១២​ហិកតារ​ជូន​អ្នក​ភូមិ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា ជា​តំណាង​អ្នក​ភូមិ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ដីធ្លី​នៅ​បុរី​កីឡា ដែល​ពួក​គាត់​អះអាង​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស ហើយ​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ទី​៤ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ផ្សេង​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1740ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3152ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2231ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1711ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2409ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2015ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1663ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1576ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1932ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1661ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      433នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1880នាក់
ខែនេះ    53675នាក់
ឆ្នាំនេះ   270767នាក់
សរុប   57622163នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:47