សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការតឹងតែងលើជនបាញ់បោះសេរី ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ប៉ុន្តែការអនុវត្តជាក់ស្តែង គេមិនដែលឃើញសមត្ថកិច្ចហ៊ានហើបមាត់ចំពោះជនបាញ់បោះសេរីជាអ្នកមានលុយមានអំណាចនោះទេ ហើយឪពុកម្តាយជនបាញ់បោះសេរីមួយចំនួនដែលមានតួនាទីធំៗក៏មិនដែលត្រូវបានដាក់ពិន័យឬដកហូតមុខតំណែងនោះដែរ។
មន្ត្រីនគរបាលតូចតាច នៅខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា កូនប្រុសរបស់ស្នងការនគរបាលខេត្តកណ្តាលឈ្មោះ អ៊ាវ បញ្ញា បាននាំបក្ខពួកទៅផឹកស៊ីហើយបាញ់បោះសេរី កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខហាងផឹកស៊ីយីហោ ១១១ ស្ថិតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាក្សីដែលដឹងឮហេតុការណ៍នេះ បានបញ្ជាក់ថា ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួក ៤-៥នាក់ បានទៅផឹកស៊ីនៅហាង ១១១ ហើយក្រោយមកក្រុមនោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរំខានដល់អ្នកផឹកស៊ីក្បែរខាង ទើបអ្នកចាត់ចែងការងារទូទៅក្នុងហាង ១១១ ចូលទៅឃាត់។
បន្ទាប់មកឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកដែលមានជម្លោះជាមួយគ្នាបានឡើងរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-2087 ហើយបានដកអាវុធពីក្នុងរថយន្តបាញ់ចំនួន២គ្រាប់ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនិងភ្ញៀវដែលកំពុងផឹកស៊ីនៅទីនោះ ហើយគេឮសំឡេងផ្ទុះចំនួន២គ្រាប់ មុនពេលឈ្មោះ អ៊ាវ បញ្ញា បើករថយន្តចាកចេញពីហាង ១១១ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ហើយក៏មានសេចក្តីរាយការណ៍ទៅកាន់អភិបាលខេត្តកណ្តាល និងមកកាន់ក្រសួងមហាផ្ទៃ ភ្លាមៗផងដែរ។
ក្រោយពេលបាញ់បោះសេរីរួច ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកបានបើករថយន្តទៅច្រៀងនៅខារ៉ាអូខេយីហោ មហាអង្គរ យ៉ាងត្រជាក់ចិត្តផងដែរ ព្រោះអាងខ្លួនជាកូនប្រុសសំណព្វចិត្តរបស់ស្នងការនគរបាលខេត្តកណ្តាល គ្មាននរណាហ៊ានធ្វើអ្វីពួកគេទេ។ សមត្ថកិច្ចក្រុងតាខ្មៅបានតាមរកដានក្រុមជនបាញ់បោះសេរីទាំងនេះ ហើយក៏បានអញ្ជើញពួកគេពីហាងខារ៉ាអូខេ មហាអង្គរ មកកាន់អធិការដ្ឋានដើម្បីសួរនាំ ប៉ុន្តែគេមិនបានដឹងលម្អិតពីចម្លើយរបស់ជនបង្កហេតុនោះទេ។ ក្រោយពេលសួរនាំបានមួយសន្ទុះក្រុមជនបង្កហេតុទាំងនោះ បានចាកចេញមកវិញទាំងសើចសប្បាយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនោះទេ។
អំពើបាញ់បោះសេរី របស់ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកដែលគ្មាននរណាហ៊ានហើបមាត់ បើទោះបីជាមិនមានការឃាត់ខ្លួនក៏ដោយ ប៉ុន្តែមន្ត្រីជាច្រើន បានរាយការណ៍ទៅក្រសួងមហាផ្ទៃហើយច្បាស់ណាស់ដែលថាអំពើបាញ់បោះសេរីមួយនេះ មិនអាចបិទបាំងពីភ្នែកត្រចៀករបស់មហាជនបានទេ ។ គេកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើអំពើបាញ់បោះសេរីរបស់ឈ្មោះ អ៊ាវ បញ្ញា អាចធ្វើឲ្យមុខតំណែងរបស់លោក អ៊ាវ ចំរើន រង្គោះរង្គើរដែរឬអត់ ៕






រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
| ថ្ងៃនេះ | 74 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1521 | នាក់ |
| ខែនេះ | 53316 | នាក់ |
| ឆ្នាំនេះ | 270408 | នាក់ |
| សរុប | 57621804 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

