រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 05:01 នាទី ចំនួនអានៈ 1786

រថ​យន្ត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវ​ មើល​មិន​ឃើញ​ ធ្វើ​មិន​ដឹង ពេល​រថ​យន្ត​ដឹក​ឈើ​មក​ដល់​ដេក​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ​ ឬ​ទូរ​ស័ព្ទ​ចូល​តែ​មិន​លើក​។

សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ ដែល​ប្រើ​រថ​យន្ត​ដូច​ជា កាមរីឆ្លាម កាមរីបាឡែន ពណ៍​ស្ក ពណ៍​ខ្មៅ​ ដឹក​ចេញ​ពី​ស្រុក​ត្រ​ពាំ​ង​ប្រ​សាទ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ ឆ្លង​កាត់​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​សេរី ដែល​ពុំ​មាន​ការ​បង្ក្រាប​ពី​សំ​ណាក់​អស់​លោក​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ។

ប្រ​ភព​ព័ត៌មាន​ពី​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូ​ង​ទាំង​នោះ គឺ​ជា​ឈ្មួញ​ដដែល​ៗ ដែល​មាន​ឈ្មោះ​ដូច​ជាលោក ១-យិន ២-ថន ៣-ប្រុញ ៤-ពន្លក ៥-ស្នា ៦-ចូច ដែលសុទ្ធ​តែ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​ប្រ​ចាំ​ទិស​ឧត្តរ​នេះ​តែ​ម្តង។ ប្រ​ភព​បាន​អោយ​ដឹង​ទៀតថា ក្រុម​អ្នក​រក​ស៊ី​ទាំង​៦​នាក់​នេះ​ គេ​មាន​លុយ​ច្រើន​ និង​មាន​រថ​យន្ត​ទំ​នើប​ទំនើប មិន​តែ​ប៉ុណ្ណោះ​គេ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មួយ​មេព្រៃ​តាម​ដង​ផ្លូវ​ដូច​ម្តាយ​និង​កូន ព្រោះ​ពួក​គេ​​​ជា​ឆ្នាំង​បាយប្រ​ចាំ​ថ្ងៃ​​ដ៏​ធំ​សំរាប​សមត្ថ​កិច្ច​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

លោក​ លី​សុផា នាយ​រង​ផ្នែក​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​បដិសេធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ធ្នូនេះ​ថា លោក​ពុំ​ដែល​ធ្លាប់​ស្គាល់​ឈ្មោះ​អ្នក​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​នោះ​ទេ បើ​មាន​គេ​ច​មិ​ន​រួច​ពី​លោក​ ថោង​សុខៃ​ នាយ​សង្កាត់​របស់​លោក​ទេ ម្យ៉ាង​វិញ​ទៀត​រដ្ឋា​ភិបាល​ប្រ​កាស​លែង​អោយ​មាន​ការ​ដឹង​ជញ្ជួន​ឈើ​ក្រ​ញូង​ហើយ។

លោក​ សេងវឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វា​រិន ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា គ្មាន​ទេ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ លោក​មិន​បាន​ដឹង​ទេ ចង់​ដឹង​សួរ​នាយ​សង្កាត់​តាម​ដង​ផ្លូវ​ទៅ។ លោក​សេង​វឿត​បន្ថែមថា សួរ​លោក​ ថោង​សុខៃ នាយ​សង្កាត់​ព្រោះ​គាត់​ជំ​នាញ​ខាង​បង្ក្រាប ហើយ​គាត់​សហការ​ជា​មួយ​គ្នា​គាត់​ដូចជា​ អ្នក​កាសែត​បួន​ដប់​ឡាន​ចាំ​ចាប់​ឈើ​ក្រ​ញូង​ បើ​មាន​រត​មេច​រួច។

នា​ព្រឹក​នេះ​យើង​ក៏​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ម៉ុង​ប៊ុនលីម​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ​សេង​លន នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​លោក​ទាំង​ពីរ​សុទ្ធ​តែ​នៅ​ក្រៅ​តំបន់​សេវា។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ មេត្តា​ចុះ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូអ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃ៕ សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក​ បើ​ស្រឡាញ់​ព្រៃ​ឈើ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1767ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1678ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2179ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1810ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3834ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1718ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3798ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1701ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1621ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1985ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      976នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2423នាក់
ខែនេះ    54218នាក់
ឆ្នាំនេះ   271310នាក់
សរុប   57622706នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 12:32