រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប

ដោយៈ ផ្លុង​ រ៉េត ភ្នំពេញ ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:35 នាទី ចំនួនអានៈ 1809

​រថយន្ត​យី​ឌុប​ផ្ទុក​ឈើ​គ្រញូង​ដឹក​ចេញពី​ចំណុច​ស្រអែម ស្រុក​ជាំ​ក្សាន្ត ឆ្លងកាត់​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ ឆ្ពោះទៅ​ខេត្តកំពង់ធំ កំពង់ចាម ចូល​ទឹកដី​វៀតណាម​​ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប កាលពី​វេលា​ម៉ោង​១១ និង ១២ យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៣ ។

ដោយសារ​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ចាប់រថ​យន្ត​ដឹក​ឈើ​ក្រញូង​នេះ​ ទើប​សម​ត្ត​កិច្ច​ទាំងពីរ​ខេត្ត ព័ទ្ធចាប់​បាន​នៅ​ចំ​ណុច​​ឃុំ​រមទម បាន​១គ្រឿង នៅ​ចំណុច​ភូមិ ចម្ការ​ស្រ​ម៉ូ​វ ១គ្រឿង​ទៀត ស្ថិតនៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១២ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវធ្វើ​ការ​ទប់​ស្កាត់​​រាល់​បទល្មើស​ដែល​បាន​កើតមានឡើង​នៅក្នុង​តំបន់​ឲ្យ​ខាង​តែបាន​នោះ ទើប​នៅ​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៣ មាន​ករណី​បទល្មើស​រថយន្ត​មហា​យក្ស ២ គ្រឿង ប្រភេទ​យី​ឌុប របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​គេ​ស្គាល់​ច្បាស់​ជា​មេ​ឈ្មួញ​ពូកែ​ខាង​រកស៊ី​ដឹក​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំខេត្ត​ព្រះវិហារ​។​

​រថយន្ត​ចំនួន​២​គ្រឿង​នេះ ​១​គ្រឿង​ក្បាល​ស​ទ្រុងពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4803 និង​១​គ្រឿង​ទៀត​ក្បាល​ពណ៍​ត្រេ​អ៊ី ទ្រុង​ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7827 ចាប់​បាន​នៅវេលា​ម៉ោង ៣ យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០១៣។

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​២គ្រឿង​ខាង​លើ​នេះ មាន​បទបញ្ជា​ពី​ថ្នាក់​ក្រ​សួង​ឲ្យ​អូស​​​យកទៅ​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ថា ក្រុម​ ហ៊ុន​សុខា​ នេះ​កន្លង​ទៅ​គឺ​បាន​បោះ​ទី​តាំង​ប្រ​មូល​ទិញ​ឈើ​ក្រញូង​ខុស​ច្បាប់​នៅ​ក្នុង​ស្រុកត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មានជ័យ ធំ​ជាង​គេ។ ហើយ​ក្រុម​ហ៊ុន​នេះ​ ប្រើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​អោយ​ឡើង​ទំ​លាក់​ឈើ​ក្រ​ញូង​ពី​លើ​ភ្នំ​ក្នុង​ដី​ព្រំ​ប្រ​ទល់​ កម្ពុជា-ថៃ ដែល​បណ្តាល​អោយ​​ទាហាន​ថៃ​បាញ់​កម្ម​ករ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់។ គេ​ហទំ​ព័រ​ និង​ កាសែត​ កម្ពុជា​សុវណ្ណ​ភូមិ​ ធ្លាប់​បាន​ចុះ​ផ្សាយ​អំ​ពី​បញ្ហានេះ តែ​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​មិន​ចាត់​ការ ព្រោះ​តែ​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន៕ ​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2058ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2102ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3407ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន2035ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1625ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1763ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2066ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1773ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1847ដង ដីលក់   អាន1977ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:11