ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1816

ម្តាយ​ក្មេង​ស្រី​អាយុ​​៤​ឆ្នាំ​រង​គ្រោះម្នាក់​រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខេត្តសៀម​រាប​ ​​បាន​ប្តីង​គ្រូ​ពេទ្យ​ ឈ្មោះ​ អឿម៉េង ​ពីបទ​សម្លាប់​មនុស្ស​ដោយអចេតនា​ បន្ទាប់​ពី​កូន​ស្រី​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១២។

អ្នក​ស្រី​ អាង​មេសា ដែល​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ចាង​ស្រី​ហេង​អ៊ុន ហៅ​សុម៉ាវីន មាន​អាយុ​៤​ឆ្នាំ បាន​យក​ទៅ​ព្យា​បាល​នៅ​​ផ្ទះ​របស់​គ្រូពេទ្យ​ឈ្មោះ អឿ ម៉េង ក្បែរ​ផ្ទះ​របស់​អ្នក​​ស្រី នៅ​ពេល​កូន​ស្រី​រូប​នេះ​មាន​អាការៈគ្រុនក្តៅ។ អ្នក​ស្រី​បន្ត​ថា គ្រួពេទ្យ​បាន​ចាក់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​ (ពី​ថ្ងៃ​ទី​១៩-២១) ក្នុង​១ថ្ងៃ​ចំ​នួន​៤​ម្ជុល រហូត​កូន​ស្រី​គាត់​ឈឺ​ជើ​ងមិន​អាច​ចាក់​ថ្នាំ​ទៀត​បាន គ្រូពេទ្យ​បាន​អោយ​ថ្នាំ​គ្រាប់​សំ​រាប់​លេប​រយៈពេល​២ថ្ងៃ (ថ្ងៃទី២២-២៣) ​បន្ថែម​ទៀត។ លោក​ស្រី​បន្តថា ដោយ​ឃើញ​អាការៈ​កូន​មិន​ធូ​ស្រាល​លោក​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ស្រុក​ជី​ក្រែង ហើយ​គ្រូពេទ្យា​បាន​អោយ​អ្នក​ស្រី​យក​កូន​មក​ព្យាបាន​នៅ​មន្ទីពេទ្យ​កុមារ។ អ្នក​បន្ត​ទៀត​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​បាន​ប្រាប​ថា កូន​គាត់​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​បាន​ពុល​ថ្នាំ ដែល​ជាតិ​ថ្នាំ​ជ្រាប់​ចូល​ពេញ​ថ្លើម​និង​សួត រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​កូន​គាត់​បាន​ស្លាប់​បាត់​បង់​ជី​វិត។ អ្នក​ស្រី​បន្ថែមថា គាត់​បាន​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ​ខេត្ត​សៀម​រាប អោយ​គ្រូពេទ្យ​ អឿ​ម៉េង​ សង់​ជំងឺចិត្ត​ចំ​នួន​៥​ពាន់​ដុល្លារ និង​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គ្រូ​ពេទ្យ​មិន​បញ្ជូន​កូន​គាត់​មក​មន្ទីរ​ពេទ្យ​កុមារ ចេះ​តែ​ថា មិន​អី​ទេ។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នេះ លោក​ អឿម៉េង បាន​ប្រា​ប់​ កម្ពុជាសុវណ្ណ​ភូមិ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ថា លោក​ពិត​ជា​បាន​ព្យា​បាល​ក្មេង​ស្រី​ខាង​លើ​មែន តែ​នៅ​កំឡុង​ពេល​លោក ព្យាបាល​ ក្មេង​ស្រី​ខាង​លើ​មាន​អាការៈ គ្រុន​ធម្មតា​ទេ។ លោក​អឿម៉េង​បន្តថា ​ម្តាយ​ក្មេង​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ជន​ម្នាក់​ទៀត​នៅ​ឃុំ​កំពង់​ក្តី​ ដោយ​គ្រូន​ពេទ្យ​រូប​នោះ​បាន​អោយ​ថ្នាំ​យក​មក​លេប​បន្ថែម​។ លោក​អឿម៉េង​បន្តទៀត​ថា សាច់​ខាង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​លោក​​បន្ទាប់​ពី​ថ្ងៃ​ដែល​ម្តាយ​គ្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ឃុំ​កំពង់ក្តីហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញថា ” កាល​ពី​យប់​មិញ​ចៅ​ខ្ញុំ​ក្អួត​ពេញ​មួយ​យប់ ​ព្រោះ​​ម្តាយ​វា​បាន​ថ្នាំមក​ពី​ពេទ្យ​កំពង់​ក្តី​អោយ​ផឹក មិន​ដឹង​ជាគេ​អោយ​ថ្នាំ​អ្វី​ទេ “។ លោក​ អឿ​ម៉េ​ង​ បាន​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទេ ព្រោះ​លោក​ថា ម្តាយ​គ្មេង​រង​គ្រោះ​មិន​បាន​ព្យា​បាល​ជា​មួយ​លោ​ក​តែ​ម្នាក់​នោះ​ទេ គឺ​ម្តាយ​ក្មេង​ស្រី​នេះ​ បាន​យក​កូ​ន​ទៅ​ព្យា​បាល​ជា​មួយ​ពេទ្យ​ផ្សេង​ជា​បន្ត​បន្ទាប់​ កាល​គ្មេង​រង​គ្រោះ​នៅ​ព្យាល​ជា​មួយ​លោក​គឺ​មាន​អាការៈធូ​ស្រាល​ទេ។ លោក ​អឿ​ម៉េង បាន​បន្ថែមថា រឿង​លិខិត​អនុញ្ញាត (License)​ បើក​ព្យា​បាល​លោក​បាន​ដក់​ពាក្យ​សុំ​ទៅ​ខាង​មន្ទី និង​ក្រ​សួង​សុខា​ភិបាល ជិត​១ឆ្នាំ​ហើយ​តែ​លោក​ពុំ​ទាន់​​បានទៅ​ដក​យក​រហូត​មក​ដល់​ថ្ងៃ​នេះ។

យើង​ពុំ​អា​ច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ គ្រុសសារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩នេះ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំនាក់​ទំ​នង​បាន។

លោក​ អ៊ាប ប៊ុន​លឿន អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​ប្រា​ប់​តាម​ទូរ​ស័ព្ទ​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ និង​ហាក់​គ្មាន​ក្រម​សី​ល​ធម៌ថា ក្មេង​ស្លាប់​នៅ​ពេទ្យកុមារ​ ទៅ​ប្តឹង​ពេទ្យ​កុមារ​ទៅ មេច​ទៅ​ប្តឹង​គ្រូប​ពេទ្យ​នៅ​ខ្វាវវិញ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃហើយ​ដែល​ក្មេង​មក​ព្យា​បាល​នៅ​ពេទ្យ​កុមារ។ លោក​ប៊ុន​លឿន​ បន្ត​ថា លោក ​អឿម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​បើក​កន្លែង​សំ​រាប​ព្យា​បាល​តែ​ដោយ​ឯក​សារ​មិន​គ្រប់​គ្រាន់​ ហើយ​ឃុំ​ខ្វាវ​នៅ​ឆ្ងាយពិបាក​ចុះ​ពិនិត្យ​ ទើប​ពុំ​ទាន់​បាន​ចេញ​អោយ។ លោក​ប៊ុន​លឿង​បន្ថែថា គ្រូ​ពេទ្យ​ឋានៈគលានុបដ្នាន​អាច​បើក​កន្លែង​ថែ​ទាំ​ជំ​ងឺ​បាន។ និយាយ​មិន​ទាន់​ចប់​ផង​ លោក​ប៊ុន​លឿន​ ថា ជាប់​លើក​ទូរ​ស័ព្ទ​មួយ​ទៀត ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​គេ​សង្កេត​ឃើញ​ថា ខេត្ត​សៀម​រាប​មាន​ការ​បើ​ក​គ្លីនិក ឬកន្លែង​សំ​រាក​ព្យា​បាល​ជា​ច្រើន​ ដែល​មិន​ស្រប​ច្បាប់ ដោយ​មាន​ការ​បើ​ភ្លើង​ខៀវ​ និង​ឃុប​ឃិត​ពី​សំ​ណាក់​អស់​លោក មន្ទីរ​សុខា​ភិបាល ខេត្ត​ ដែល​កន្លង​ទៅ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ហូរ​ហែមិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពល​រដ្ឋ​ឆ្ងល់ថា តើមាន​ច្បាប់​អនុញ្ញាត​ហើយ​ទើប​បើក​ព្យា​បាល​ ឬ​បើក​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​ហើយ​ទើប​សុំ​ច្បាប់? លោក ម៉ម ប៊ុន​ហេង ប្រ​ធាន​ក្រសួង​សុខា​ភិបាលមេត្តាពិចារណាផង និង​ពិនិត្យ​ប្រ​ធាន​ អនុ​សប្រ​ធាន​ មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​ផងទាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1792ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1866ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1775ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1786ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2133ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1666ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1590ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1757ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1961ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1718ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      74នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1521នាក់
ខែនេះ    53316នាក់
ឆ្នាំនេះ   270408នាក់
សរុប   57621804នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:09