លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ

ដោយៈ សៀ វិចិត្រ ភ្នុំពេញ ថ្ងៃទី 12 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1623

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅឯ​ក្រសួងយុត្តិធម៌​ថា តាម​គម្រោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ប្រាប់​មក​ក្រសួងយុត្តិធម៌ ឲ្យ​មានការ​រៀបចំ​លើកលែងទោស​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​ពីរភាគបី នៃ​ទោស​ដែល​តុលាការ​បានសម្រេច​រួច​ហើយ និង​មានការ​កែប្រែ​អត្តចរិត​ក្នុង​ពន្ធនាគារ សម្រាប់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ក្នុងពេល​ដង្ហែ​ព្រះ​សព (​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣) ហើយ​ចំពោះ​ទណ្ឌិត​ដែលមាន​វ័យចាស់ៗ មាន​ជំងឺ​ធ្ងន់ និង​ស្ត្រី​ដែល​មានកូន​ត្រូវ​នៅជាប់​ជាមួយ កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ដែរ នៅក្នុងនាម​មនុស្សធម៌ ពួកគាត់​មួយចំនួន​នោះ គឺជា​អាទិភាព ក៏​ត្រូវបាន​បន្ធូរបន្ថយ​ទោស និង​ដោះលែង​ពី​ពន្ធនាគារ​ផងដែរ ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​សព​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា នៅក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​របស់​ព្រះមហាវីរក្សត្រ ក្រសួង​បានរៀបចំ​ស្នើសុំ​ព្រះរាជក្រឹត្យ ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បន្ធូរ​បន្ថយទោស ព្រមទាំង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​អនុវត្ត​ទោស​បាន​ពីរភាគបី ក្នុង​ពន្ធនាគារ ចំនួន​ពី ៤០០ ទៅ ៥០០ នាក់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣​។​
​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា បាន​បន្តថា ចំពោះ​ទណ្ឌិត​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះ អាច​នឹងមាន​ចំនួន​ពី ៤០០ ទៅ ៥០០ នាក់​។ បន្ទាប់ពី​បាន​តួលេខ​គ្រប់​ហើយ លោក​រដ្ឋមន្ត្រី​នឹង​លើក​គោលការណ៍ ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច​។ 

តាម​ធម្មតា ក្នុង​មួយឆ្នាំ​យើង​ដោះលែង​ពីរដង គឺ​នៅក្នុង​ពិធីបុណ្យ​អុំទូក និង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​នេះ​វា​ជា​ករណី​ពិសេស​មួយ ដែល​សម្តេច​លោក​ថា ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​”​។​
​លោក អង្គ វង្សវឌ្ឍានា បញ្ជាក់ទៀតថា ចំពោះ​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺ​ទាំងពីរ​នាក់​នោះ​នៅ​ពុំទាន់​ចប់​នីតិវិធី​នៅឡើយ​ទេ ចំពោះ​លោក ម៉ម សូណង់ដូ គឺ​នៅ​ប្តឹងតវ៉ា​ត​ទៅមុខទៀត​។ ចំណែក​លោក សម រង្ស៊ី អត់​មានការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះទេ “​ពីព្រោះ​លោក សម រង្ស៊ី ទាល់តែ​គាត់​មក​ចូល​គុក​សិន លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​បាន​ទាល់តែ​អនុវត្ត​ទោស​បាន​ពីរភាគបី​សិន​”៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1847ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1622ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1872ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2182ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1678ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1792ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1713ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2334ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1718ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2333ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:41