បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង

ដោយៈ កំពង់ស្ពឺ ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 1746

ឈ្មួញ​រកស៊ី​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​គេចពន្ធ​ដឹក​ចេញពី​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ចូលមក​ស្ដុក​នៅ​ទីតាំង​ជាច្រើន​កន្លែង​នៅតាម​បណ្តា​កា​រ៉ា​ស់​សាំង​ក្នុង​ខេត្តកំពង់ស្ពឺ​មុន​និង​បន្ត​ចែកចាយ​ទៅ​គោលដៅ​ជាច្រើន​ផ្សេងទៀតដោយ​គ្មាន​ខ្លាចរអា​និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​មួយ​នេះ​ព្រោះតែ​គេ​សំអាងថា​បាន​សែនព្រេន​ដល់​អស់លោក​អ្នកធំ​ទាំងនោះ​អស់​ហើយ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​មិន​បាន​ទទួល​លាភសក្ការៈ​ដូច​មេ​កើយ​របស់ខ្លួន​ បាន​ឲ្យ​ដឹង​ថា​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ជា​រៀងរាល់ថ្ងៃ​ជាពិសេស​ពេលយប់​ គឺ​ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​ចរាចរណ​ដឹក​ប្រេង​គេចពន្ធ​ទាំងនោះ​តាម​រថយន្ត​កា​ម៉ា​រី​គូថ​ហើមនិងសាំ​យ៉ុង​ប្រភេទ​តូ​រី​ស​ជាច្រើន​គ្រឿង​ មកពី​ខេត្តកោះកុង​ និងខេត្ត​​ព្រះសីហនុ​មក​ស្តុក​ទុក​នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រឹងផ្សារ​ប៉ុង​កា​សី ​ផ្សារ​ឧ​ត្តុ​ង្ត និងជា​ច្រើន​កន្លែង​ផ្សេងទៀតដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ព្រោះតែ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​សែនព្រេនមេៗខាងលើ​អស់ហើយ។ ប្រភព​បាន​បន្តថា​សម្រាប់​​កងកម្លាំង​មាន​តួនាទី​តូចតាច​បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ​បើ​សុំ​យោបល់​មេ​បង្ក្រាប​នោះ​មេ​មិន​អនុ​ញ្ញា​ត្តិ។

មេការ​ដឹក​ប្រេង​យ៉ាងសកម្ម​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ដែល​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា​គេ​អោយ​ផ្អាក​សិន។ ពេលដែល​អ្នកយក​ព៍ត៌មាន​យើង​សួរថា​បង់លុយ​អោយ​ទៅខាង​ណាខ្លះ​? មេការ​រូបនោះ​ឆ្លើយថា​មិនដឹង​ខាងណាៗខ្លះ​ទេ​ព្រោះ​គេ​ជា​កូនចៅ​គេ​ដែ។ មេការ​រូបនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ព័ត៌មាន​បាន​ចុះខ្លាំងៗបើ​ចុះ​ត្រឹម​ខេត្ត​មិន​អី​ទេ​តែ​នេះ​ចុះ​ដល់​តែលោក ប៉ែនស៊ីម៉ន។

ទាក់ទង​និង​ការលើកឡើង​របស់​មេកា​រ​ខាងលើ​ថា​ ផ្អាក​នោះ​ត្រូវ​អ្នកឃ្លាំមើល​បទល្មើស​រត់​ពន្ធ​ប្រេង​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះថា​គេ​ឃើញ​សកម្មភាព​រថយន្ត​សាំ​យ៉ុង២គ្រឿងនិង​រថយន្តកាំ​ម៉ា​រី​​បិទ​កញ្ជក់​រ៉ៃប័ន​ដឹក​ប្រេង​គេចពន្ធ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្សារ​ត្រពាំង​ក្រឡឹង​ចំណុច​ថ្នល់បំបែក​ទៅ​ផ្លូវជាតិ​លេខ​បី​យកទៅ​ស្តុក​នៅ​ផ្សារ​បុ័ង​កា​សី​ជា​រៀងរាល់ថ្ងៃ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ។

ជុំវិញ​បញ្ហា​នេះលោកម៉ែនស៊ី​ប៊​នមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ មិនអាច​សុំ​ការបំភ្លឺ​​​បានទេដោយ​លេខ​ទូរ​សព្ទ​លោក​ពេល​ខ​ល​ចូល​និង​សួ​សំនួរ​ទាក់ទង​និង​បទ​ល្មើស​ប្រេង​នោះ​ត្រូវបាន​អ្នក​លើក​ទូរ​ស័ព្ទ​បដិសេធថា​ ” ខ្ញុំ​មិនមែនម៉ែនស៊ី​ប៊​នទេ​គ្រាន់តែ​ជា​តៅ​កុង​ឡាន​របស់​គាត់​ចាំ​និយាយ​ជាមួយ​គាត់​ទៅ “ សម្រាប​លេខ​លោក​មេបញ្ជាការ​រូបនេះ​មួយ​ខ្សែ​ទៀត​ខ​ល​ចូល​ជា​ច្រើនដង​តែ​គ្មាន​មនុស្ស​លើកទទួល៕ដោយ៖តាពេជ្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1702ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1807ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1986ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2497ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1986ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1793ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1620ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1787ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1803ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1921ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10