ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 01 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 12:42 នាទី ចំនួនអានៈ 1601

ក/ ព្រះរាជពិធីរំកិលព្រះបរមមញ្ជូសា

នៅវេលាម៉ោង៦ និង៣០នាទីជួបជុំព្រះរាជវង្សានុវង្ស នៅមុខព្រះទីនាំង មហាមន្ទីរ​ក្នុងព្រះ​បរម​រាជ​វាំង​។​នៅ​វេ​លា​ម៉ោង៦និង៤០នាទីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ដល់។​

នៅវេលាម៉ោង៦និង៤៥នាទីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញដល់។

នៅវេលាម៉ោង៦ និង៥០នាទី សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីម ប្រធានព្រឹទ្ធសភាអញ្ជើញដល់។

នៅវេលាម៉ោង៦និង៥៥នាទី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលស្ដេចយាងដល់។

កម្មវិធីបន្ទាប់ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព តាមព្រះរាជប្បវេណីនិងប្រពៃណីសាសនា និងដង្ហែចេញពីក្នុងព្រះបរមរាជវាំង។

ខ/ព្រះរាជពិធីដង្ហែ ព្រះបរមសព

នៅវេលាម៉ោង៨និង៣០នាទី ក្បួនដង្ហែព្រះបរមសពចេញដំណើរ(ក្រុមបារគូថ្វាយស័ង្ខបាញ់កាំភ្លើងធំ១០១ណាត់(បាញ់លើកទី១)។

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្ដេចយាងនិវត្តន៍មកព្រះបរមរាជវាំងវិញ។

នៅម៉ោង១០និង៣០នាទី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត( នាយបេសកកម្មទូត) ស្វាមី ឬភរិយា អញ្ជើញដល់ទីលានព្រះមេរុ ចូលតាមទ្វារខាងកើត និងអញ្ជើញទៅកាន់ព្រះពន្លាខាងត្បូង( កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។

នៅវេលាម៉ោង១១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងគង់ត្រៀមចាំនៅមុខទ្វារជ័យ ព្រះបរមរាជវាំង និងយាងដង្ហែតាមក្រោយព្រះទីនាំងបុស្បុក។

ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព ចុះពីព្រះទីនាំងបុស្បុកយាងទៅតម្កល់លើព្រះទីនាំងរំកិល ព្រះបរមសព ក្នុងព្រះមេរុ។ កងកិត្តិយសនិងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច កាំភ្លើងធំបាញ់១០១ណាត់(បាញ់លើកទី២)។

គ/ ព្រះរាជពិធីរំកិលព្រះបរមសព ដើម្បីដង្ហែប្រទក្សិណនិងតម្កល់លើព្រះមហាបញ្ជាក្នុងព្រះមេរុ

អង្គទូត«នាយបេសកកម្មទូត» ភ្ញៀវកិត្តិយស ឥស្សរជនជាន់ខ្ពស់ទាំងអស់ អញ្ជើញចុះមករង់ចាំនៅមុខព្រះពន្លា និងវេទិការៀងៗខ្លួនលើកដៃប្រណមគោរពព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អមដោយសម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង ព្រះរាជវង្សានុវង្ស(ដែលមានព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល ស្ដេចយាងនិងអញ្ជើញហែប្រទក្សិណ ៣ជុំព្រះមេរុ ជាឧត្តរាព័ត៌(លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតនិងលោកជំទាវឯទៀត ពុំអញ្ជើញដង្ហែប្រទក្សិណទេ)។ (ក្រុមបារគូថ្វាយស័ង្ខ-ក្រុមភ្លេងពិណពាទ្យ- ក្រុមភ្លើងក្លងធ្នះប្រគំថ្វាយ)។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងទៅកាន់ព្រះពន្លា។ និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។

ឃ/ព្រះរាជពិធីថ្វាយបង្គំគោរពព្រះបរមសព (តាមស្នូរគង)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រះរាជវង្សានុវង្ស និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ(ដែលមានព្រះបរមរាជានុញ្ញាត)។ ស្ដេចយាងនិងអញ្ជើញចូល និង ចេញតាមជណ្ដើរខាងត្បូងនៃព្រះមេរុ។

ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា -រដ្ឋសភា(លោកជំទាវពុំអញ្ជើញទេ) ប្រធានតុលាការកំពូល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត«នាយតំណាងបេសកកម្មទូត» ស្វាមី ឬភរិយា។ អញ្ជើញចូល និងចេញតាមជណ្ដើរខាងជើង នៃព្រះមេរុ។

ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសឯទៀត អញ្ជើញចុះទៅឈរនៅមុខវេទិកាគោរព ព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។

អង្គទូ«នាយបេសកកម្មទូត» អញ្ជើញនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)

គ្រឿងទ្រង់ សម្លៀកបំពាក់

-ក្សត្រីៈ ព្រះពស្ត្រចងក្បិន ស ព្រះភូសា ស ព្រះសុភាក់ ស សញ្ញាកាន់ទុក្ខ

ព្រះពស្ត្រ សព្រះភូសាសស័ក្តិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ ព្រះសុពណ៌បាទ ព្រះសុពណ៌កោសបាទុកស

ស្ត្រីៈ សំពត់សំឡុយ.ស អាវដៃខ្លី.ស ក្រមាពានា.ស ស្បែកជើង. សញ្ញាកាន់ទុក្ខ ស្បែកជើង ស្រោមជើងខ្មៅ

នាយទាហាន-នរបាលៈ ឯកសណ្ឋានផ្លូវការ សញ្ញាសក្ដិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ

អង្គទូតៈ ឯកសណ្ឋានតាមការកំណត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ

ម៉ោង១៣-១៦:០០-បើកឱកាសជូនប្រជាពលរដ្ឋចូលថ្វាយបង្គំ ព្រះបរមសព។

ម៉ោង១៨:០០- ព្រះរាជពិធីសាសនា។

ម៉ោង១៨:អនុប្រទីបជ្វាលា នៅក្នុងព្រះមេរុ និងបរិវេណជុំវិញ។

ម៉ោង២០:០០-អុជកាំជ្រួច ភ្ញីទៀន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1708ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1799ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2291ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1869ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1562ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1766ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1492ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1717ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1624ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1935ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      474នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1921នាក់
ខែនេះ    53716នាក់
ឆ្នាំនេះ   270808នាក់
សរុប   57622204នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:19