ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ

ដោយៈ ចរិយា ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1659

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​អះអាងថា ក្រៅ ពី​ឡាន​ខ្សែ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល បាន​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ក្រុម​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង យ៉ាងហោចណាស់ ក៏​ក្នុង​១​ឡាន​ត្រូវ​បង់​ពី​១៥​ម៉ឺន​រៀល​ទៅ ៤០​ម៉ឺន​រៀល ឬ​លើសពីនេះ ប្រសិនបើ មន្ដ្រី​ទាំងនោះ​គាត់​ទាមទារ ។  អ្នកបើករថយន្ដ​ដឹក​អង្ករ​ម្នា​ក់បាន​និយាយថា គាត់​ជា​អ្នក ស៊ីឈ្នួល​ដឹក​អង្ករ​ពី​ខេត្ដ​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ ក្នុង​១​ជើង​ទទួលបាន​ប្រាក់ ចំនួន​៨​ម៉ឺន​រៀល ហើយ​ថៅកែ​របស់គាត់  តែងតែ​ត្អូញត្អែរថា មន្ដ្រី​ឈរជើង​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ដ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ចេះតែ​ជំរិត​បង្ខំ​ឱ្យ​ថៅកែ​គាត់​បង់ប្រាក់ ១​ឡាន​យ៉ាងតិច​ពី​១០​ទៅ​៣០​ម៉ឺន​រៀល ។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​បាត់ដំបង គួរតែមាន​វិធាន​ការចុះពិនិត្យ​ឱ្យ បាន​ដិតដល់​ចំពោះ ភាពមិនប្រក្រតី​ជាច្រើន​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ដ​បាត់ដំបង ដែល​តម្រូវឱ្យ​រថយន្ដ​ដឹកទំនិញ​លើស ទម្ងន់​ចូល​បង់ប្រាក់ និង​រាប់​ក្បាល​ឡាន ដឹកទំនិញ​យកប្រាក់​តា​ម​តែ​អំពើ​ចិត្ត ។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​លើក ឡើង​ពី​ផល​លំបាក ខណៈដែល​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អនុ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ដ​បាត់ដំបង បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើជា​កន្លែង​អង្គុយ រាប់​ក្បាល​ឡាន​យកប្រាក់ ទាំង​រថយន្ដ​ផ្ទុក លើស​ទម្ងន់ និង​រថយន្ដ​ដឹកទំនិញ​មិន លើស​ទម្ងន់ ។​

​         ​លោក ខាន់ ម៉ា​ណេ ប្រធាន​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ករណី រាប់ ក្បាល​ឡាន​យកប្រាក់​នោះ ព្រោះ​ភារកិច្ច នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែលជា​អនុប្រធាន​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បាន រិះគន់ យ៉ាងខ្លាំង​ពីស​កម្ម​ភាពមិនប្រក្រតី ពុក រលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង បន្ទាប់ពី​ដាក់​កន្លែង ថ្លឹង​រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ អន្លង់​វិល ស្រុក​សង្កែ ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ​មាន​ទម្លាប់​តែ​រាប់​ក្បាល​ឡាន​យក ប្រាក់ និង​មិនបាន​ថ្លឹង​រថយន្ដ​នោះ​ក៏ដោយ ទង្វើ​មិន​គប្បី​ជាច្រើន​ទៀត​ត្រង់​ថា លោក ស៊ូ ប៊ុណ្ណា​រ៉ុង បាន​បង្កើត​កន្លែង​ជញ្ជីង​ថ្លឹង រថយន្ដ​ចល័ត ដូចជា​យកទៅដាក់​នៅ ចំណុច​ភូមិ​អូរ​តា​គី និង​នៅ​កំណាត់​ផ្លូវជាតិ លេខ​១០​ពី​ខេត្ដ​ប៉ៃលិន​មក​ខេត្ដ​បាត់ដំបង​។

​ ករណី​ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យកប្រាក់​បង្កើត​អំពើ ពុករលួយ ដែលមាន​ចេតនា​បំផ្លាញ​ផ្លូវ ថ្នល់ អាច​នឹង​ងាយ​រង​ស្រុត​ប្រេះស្រាំ​ដោយ សារ​តែ​ការធ្វេសប្រហែស​មិន​ថ្លឹង​រថយន្ដ ដឹក​លើស​ទម្ងន់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1562ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2176ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1770ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2366ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1576ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1926ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1783ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2537ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន5199ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1353ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      422នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1869នាក់
ខែនេះ    53664នាក់
ឆ្នាំនេះ   270756នាក់
សរុប   57622152នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:36