ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 1681

​ក្រុម​ហ៊ុន​ហួត​ម៉េង​​រី​តា​ ខូ​អិល​ធីឌី ដឹក​ឈើ​មួយ​យប់​ជិត​១០​រថ​យន្ត​ឡើង​កក្រើក អស់​ព្រៃ​ភ្នំ​ក្រំថ្ម និង​ស្ទើ​ខូង​ថ្មល​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប ដែល​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ថៅ​កែ​ឈ្មោះ​ជ័យ​ មាន​ឋានៈជា​ឯក​ឧត្តម​ផ្កាយ​២។

យោង​ទៅ​លើ​ផែន​ទី​ដែល​ដាក់​តាំង​នៅ​មុខ​ក្រុមហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌីបាន​សរសេរថា ” ផែន​ទី​ ទីតាំង​ដី​វិនិយោគ​អភិរឌ្ឍន៍លើ​វិស័យ​កសិកម្ម-ឧស្សាហកម្ម និង​ដំ​ណាំកៅ​ស៊ូ​របស់​ក្រុម​ហ៊ុន ហួត​ម៉េង​រីតា ខូ​អិល​ធី​ឌី​ ស្ថិត​ក្នុង​ដែន​ជំ​រក​សត្វ​ព្រៃ​គូលែន​ ព្រហ្មទេព ភូមិ​សាស្រ្ត​ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ លើ​ផ្ទៃ​ដី​ ៣០០០ ហិកតា“។​

ប្រ​ភព​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មិន​ត្រឹម​តែ​ដឹក​ឈើ​ដែល​ជា​កាក​សំ​ណល់​របស់​ដី​សម្បទាន​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ទិញ​ឈើ​ខុស​ច្បាប់​ពី​ខាង​ក្រៅ​ យក​ចូល​ក្រុម​ហ៊ុន​ដោយ​លួច​លាក់​ រួច​លើក​ដាក់​រថ​យន្ត​យី​ឌុប​ដឹក​ចេញ​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​យក​លេស​ថា ឈើ​ក្រុម​ហ៊ុន​មាន​ច្បាប់គ្រប់​គ្រាន់។​

ប្រ​ភព​បាន​រាយ​ការណ៍​ថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​លេខ​២​របស់​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា​គឺ​ឈ្មោះ​ ប៊ុល​បាន​ ភេទ​ប្រុស​អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ តែ​ប្រ​ហែល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​ លោក​ ប៊ុល​បាន ​មិនសូវ​​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​​ញឹក​ញាប់​ទេ ជូន​អោយគេ​រត​ជំ​នួស​ ជូន​រត​ខ្លួន​ឯង។

លោក​ប៊ុល​បាន​ មេការ​រថ​ការ​ឡាន​ដឹក​ឈើ​អោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​​នៅ​រសៀល​​ ​ថ្ងៃ​ទី​២៨​​គុម្ភៈនេះ​ថា ក្រុម​ហ៊ុន​របស់​លោក​ដឹក​ឈើ​ចំ​នួន​៦រថ​យន្ត​មែន​នៅ​យប់​ថ្ងៃទី​២៧ ហើយ​ក្នុង​មួយ​រថ​យន្ត​មាន​ចំនួន​២៨​ម៉ែត្រ​គូប មាន​ច្បាប់​ត្រឹម​ត្រូវ។

នៅ​រសៀល​​ថ្ងៃទី​២៨ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជ័យ ដែល​ជា​ថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា​ខូអិល​ធី​ឌី​ បាន​ទេព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវាពាក់​ព័ន្ធ​ការ​ចោទ​ថា ក្រុម​ហ៊ុន​លោក​ទិញ​ឈើ​ពី​ខាង​ក្រៅ​ដាក់​ចូល​ក្រុម​ហ៊ុន​ ដើម្បី​ដឹក​លក់​ចែក​ចាយតាម​បណ្តារ​ខេត្ត​ក្រុង។

សូម​បញ្ជាក់​ថា នៅ​កំ​ឡុង​ខែ​មករា និង​ខែ​គុម្ភៈ ឆ្នាំ​២០១៣​នេះ សកម្ម​ភាព​ដឹក​ឈើ​លេខ​២​របស់​​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌី គឺ​បាន​សំ​រុក​ដឹករាប់​រយ​រថ​យន្ត​ ដឹក​​ចេញ​តាម​ផ្លូវ​ដី​ក្រ​ហម​ ទល់​មុខ​វត្ត​ ក្នុង​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប សំ​ដៅ​ទៅ​ស្រុក​ស្រីស្នំ​ ស្រុក​ស្រឡាញ់​ស្រុក​ អង្គរ​ជុំ និងខ្លះ​​ឆ្លង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​មួយ​ចំ​នួន​ទៀត ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ខាង​លើ​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ ខេត្ត​កំ​ពុង​ធំជា​ដើម។

នៅ​យប់ថ្ងៃទី២៧ម៉ោង​ប្រហែល​ជាង​១០យប់ប្រ​ភព​បាន​រាយ​ការណ៍ថា មាន​​រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា ជិត​១០​គ្រឿង​ដឹក​ឈើ​ចេញ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ ឆ្ពោះទៅ​ស្រុក​វ៉ារិន​ ចំនួន​៤យីឌុប សំដៅមក​ខេត្ត​កំ​ពង់​ធំឆ្លង​កាត់​ខេត្ត​សៀម​រាបចំនួន២យី​ឌុប។

លោក​វែង​លីមន្រ្តីរដ្ឋ​បាល​ព្រៃ​ឈើស្រុក​ប្រាសាទបាគងបាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី២៨ថា លោក​ពុំបាន​កាក់​ឆែក​ឆេ​មើ​លរថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ទេ ព្រោះលោក​ សេង​លន នាយ​រង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​​ ​កន្ទួត​ខ្នាក្រៅ ​បាន​ឆែក​មើល​ហើយ​ប្រាប់​ថា ឈើ​មាន​ច្បាប់​១​រថ​យន្ត​៣០​ម៉ែត្រ​គូប ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ។

អ្នក​តាម​ដាន​សកម្មភាព​រក​ស៊ី​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា សូម​អោយ​អង្គ​ភាព​ប្រ​ឆាំ​អំ​ពើ​ពុក​រលួយ​បើក​ការ​ស៊ើប​អង្កេត​ ថាតើ​ក្រុម​ហ៊ុន​នេះ​រក​ស៊ី​ត្រឹម​ត្រូវ ហើយ​រក​ស៊ី​ដឹក​ឈើ​អ្វីខ្លះ ដឹក​ចេញ​ពីណា យក​ទៅ​ណា មាន​ច្បាប់គ្រប់​គ្រាន់ដែរ​ទេ? ៕ដោយ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1742ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1657ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2426ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1694ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1866ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1766ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1819ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1853ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1787ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2591ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:36