លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:29 នាទី ចំនួនអានៈ 1647

សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេល​យប់​របស់​មេឈ្មួញដុះស្លែ​ម្នាក់​ឈ្មោះ​លោក ស៊ីម មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ថៅកែ ស៊ូ ដែលជា​អ្នក​មាន​មួយ​រូប​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​ឈើ​លេខ​២អស់​រយៈពេល​ជា​យូឆ្នាំណាស់​មក​ហើយ ដោយ​ត្រូវ​រូវ​គ្នា​ជា​មួយ​​​មន្ត្រី​ជំ​នាញ​​តាម​ដង​ផ្លូវ នឹង​មាន​ខ្នង​បង្អែក​ពី​មន្រ្តីរាជ​ការ​ធំៗតាម​បណ្តារ​ខេត្ត​នានាទៀត​ផង។

ប្រ​ភព​បាន​រាយ​ការ​ណ៍ថា ជារៀង​រាល់​យប់​លោក​ស៊ីម​បាន​ប្រើ​រថ​យន្ត​យីឌុប​គ្រប​កៅ​ស៊ូ​ប៉ាតង់​ជិត​ដឹក​ឈើ​ពី​ខេត្ត​កំ​ពង់​ធំ ​យក​មក​លក់​នៅ​ខេត្ត​សៀម​រាប នឹង​មួយ​ចំ​នួន​ទៀត​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ប្រ​ភព​បន្ត​ថា លោក​ស៊ី​ម​ពុំ​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​មួយ​រយ​ភាគ​រយ​នោះទេ ឈើ​ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​នោះគឺ​តែង​តែ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំ​ណត់។ ប្រភព​បន្តទៀតថា ដោយ​អំ​ណាច​និងទឹក​ប្រាក់​របស់​លោក​ស៊ូជា​ឪពុក​បាន​ធ្វើ​អោយ​លោក​ស៊ី​ម​រក​ស៊ី​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​បាន​ដោយ​រលួន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​អំណាច​ក្នុង​ការ​បញ្ជា​អោយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចេញ​មុខ​កាង​រាល់​ពេល​រថ​យន្ត​ដឹកឈើ​​ត្រូវបាន​អ្នក​កាសែត​តាម​ប្រម៉ាញ់រូប​ភាព​ម្តងៗ។

ប្រភព​ពី​អ្នក​សារ​ព័ត៌មាន​ជិត​៣០​នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​បានអោយ​ដឹង​ថា នៅ​ពេល​ពួក​គាត់​សុំ​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​ស៊ីម និង​សុំ​មើល​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចេញ​អោយ​ក្នុង​ការ​ដឹក​ឈើ​ទាំង​នោះ​លោក ស៊ីម​ បាន​និ​យាយ​ក្អេង​ក្អាង​ថា អ្នក​កាសែត​ក្មាន​សិទ្ធ​មើល​ច្បាប់​ដឹក​ឈើ​របស់​គាត់ទេ។ ប្រភព​បន្តថា លោក​ស៊ីម​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​ទៅ​ស្នង​ការ​ខេត្ត និង​ស្ថា​ប័នតុលាការ​ ក្នុង​ការ​គំរាម​កំ​ហែង​អ្នក​កា​សែត ដោយ​មូល​បង្កាច់ថា ​អ្នក​កា​សែត​ដេញ​តាម​ជំ​រិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​របស់​គាត់ នៅ​ពេល​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូប ឬ​តាម​សុំ​មើល​ច្បាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់នៅ​ពេល​យប់​ម្តងៗ​។

ប្រភព​ពី​មេព្រៃ​ម្នាក់​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹម​ប្រាប់​ថា អ្នក​ដឹក​ឈើ​ពេល​យប់​ ហើយ​គ្រប់​ជិត​មិន​អោយ​គេ​ឃើញ​គឺ​ជា​អ្នក​រក​ស៊ី​មិន​ស្រប​ច្បាប់​ទេ។ គាត់​បាន​បន្ថែមថា អ្នក​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​គឺ​រកស៊ី​ពេល​ថ្ងៃ បើ​ដឹក​ឈើ​គឺ​ដាក់​ឈើ​ដឹក​ដោយ​បើ​ក​ចំហរអោយ​គេ​មើល​ឃើញ​ ម្យ៉ាង​ទៀត​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃឈើ​ចេញ​អោយ​ត្រូវ​ថត​ចំ​លង​ជូន​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ សូម្បី​តែ​អ្នក​កាសែត​ក៏អាច​ដឹក​លឺ​បាន​ដែរ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំសារ​ទាំង​នេះ​ជូន​ប្រ​ជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ ជៀស​វាង​អ្នក​រក​ស៊ី​មាន​ការ​ឃុប​ឃិត​ពុក​រលួយ​ជា​មួយ​មន្រ្តី​ជំ​នាញ​ និងសមត្ថ​កិច្ច​ដោយ​លាក់​បាំង​ព័ត៌​មាន​ពិត​ប្រាកដ។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​រិះ​គន់​ថា បើ​លោក​ស៊ីម​ពិត​ជា​រក​ស៊ី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន ចាំ​បាច់​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ធ្វើ​អី ហើយ​ចាំបាច់​ប្តឹង​អ្នក​នេះ​ ប្តឹង​អ្នក​នោះ​ធ្វើ​អី ដឹក​ឈើ​ដោយ​បើ​ក​ចំ​ហរ​អោយ​គេ​មើល​ឃើញ ហើយ​ថត​ចំ​លង​ច្បាប់​ដឹក​ឈើ​អោយ​អ្នក​កាសែត​ជួយ​ចុះ​អោយ​ថា ឈើដែល​ដឹក​​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​​ សូម​អោយ​ប្រ​ជា​ពលរដ្ឋ​ជួយ​ទិញ ដើម្បី​លុប​បំ​បាត់​ពួក​ដឹក​ឈើ​ខុស​ច្បាប់ នេះ​ក៏​វា​ជា​ការ​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ដ៏ល្អ​ផង​ដែរ កុំ​ធ្វើ​លឹប​លលាក់​មុខ​លាក់​ក្រោយ​ដូច​សត្វ​ពង្រួលបែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺពី​លោក ដង្ខៅ​ស៊ីម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​២​ដង​មិន​មាន​អ្នក​លើក​ទទួល។

លោក យឹម-ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​ និង​ក្រុង​សៀម​រាប​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះ​ថា ឈើ​ខាង​លើ​នេះ​មាន​ច្បាប់។ លោក​បន្ថែម​ថា រវល់​ជាប់​ការ​ខ្មួយ​ស្តាប់​មិន​សូវ​លឺ​សុំ​សួរ​ទៅ​លោក​ ម៉ុង-ប៊ុន​លីម នាយ​ផ្នែកវិញ។

​លោក​ ម៉ុង-ប៊ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដំ​បូង​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទទាំង​ចំ​អក​ឡក​លើយ​ថា ” បើចង់​ដឹក​គេ​មាន​ច្បាប់​ប៉ុន្មាន​មេ្តច​មិន​ឆែក​មើល​ខ្លួន​ឯង​ទៅ “។ បន្ទាប់​មក​ទើប​លោក​ឆ្លើយ​ថា តាម​លោក​ដឹង​ឈើ​ដែល​តែង​ដឹក​ដោយ​លោក​ ស៊ីម​ នេះជា​ឈើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា សុខ​ទំរីង ដឹក​ចេញ​ពី​ខេត្ត​កំពង់​ធំ មាន​ច្បាប់​ប្រហែល​ពី២៨ទៅ៣០​ម៉ែត្រ​គូប​ក្នុង​មូយ​រថ​យន្ត។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​រថយន្ត​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ម្តងៗ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ខាង​មន្ត្រី​ជំនាញ​អោយ​មក​ត្រួត​ពិនិត្យ​ច្បាប់​បាន​ទេ ដោយ​មន្រ្តី​ជំនាញ​ទាំង​តូច​ទាំង​ធំ​អស់​នោះ​គ្រាន់​តែ​ឆ្លើយ​ថា ឈើ​គេ​មាន​ច្បាប់​ តែ​ច្បាប់​ពិត​ប្រាកដ​គេ​សរសេរ​យ៉ាង​ណា​ក៏​ពុំដែល​បាន​ឃើញ​បាន​ទទួល​ដោយ​ផ្ទាល់​ដៃ​យក​មក​ចុះ​ផ្សាយ​ដែរ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ស៊ីម​កំ​ពុង​យក​ដៃ​បាំង​មេឃ​ឆ្លង​សមុទ្រ ដោយ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំ​នាញ៕ ដោយ​៖ ផ្លុង-រ៉េត​ (បើអ្នក​ស្រលាញ់​ព្រៃឈើ ហើយ​ស្អប់ខ្ពើម​អំពើ​ពុក​រលួច​សូម​ជួយ​ចែក​រំ​លែក​អត្ថ​បទ​នេះ​តាម​បណ្តាញ​សង្គម​របស់​អ្នក)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3294ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1832ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1917ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1623ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1887ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2470ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន2002ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1822ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2182ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2452ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      474នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1921នាក់
ខែនេះ    53716នាក់
ឆ្នាំនេះ   270808នាក់
សរុប   57622204នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:16