សកម្មភាពដឹកជញ្ជូនឈើបេង ធ្នង គគឺ និងឈើលេខ២តាមរថយន្តយីឌុបស្ទើជារៀងរាល់យប់ពីខេត្តព្រះវិហារមកខេត្តសៀមរាបដើម្បីធ្វើសាលប្រជុំមួយខ្នង ត្រូវបានគេមើលឃើញថា ឈើដែលដឹកនោះវាច្រើនលើសលុបពីតម្រូវការ ព្រោះដឹក២ឆ្នាំហើយនៅតែមិនទាន់គ្រប់ទៀត។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ និងសមត្ថកិច្ចតាមដងផ្លូវលេខ៦៧ (ផ្លូវហៃវ៉េ) បានអោយដឹកថា មានយប់ខ្លះរថយន្តដឹកឈើរបស់លោក សៀងណាំ អ្នកឧកញ្ញាតំណាងរាស្រ្តខេត្តសៀមរាប ដឹក២-៤រថយន្ត យប់ខ្លះ១-២រថយន្ត ស្ទើជារៀងរាល់យប់អស់រយៈពេល២ឆ្នាំហើយ ដោយលោកសៀងណាំធ្លាប់ឆ្លើយអះអាងតាមទូរស័ព្ទថា ជាឈើដែលលោកយកមកធ្វើសាលប្រជុំនៅសង្កាត់ក្របីរាល ខេត្តសៀមរាប។ ប្រភពបន្តថា ឈើដែលលោកសៀងណាំដឹកនេះវាច្រើនណាស់ រហូតពួកគាត់ចោទសួរថា តើដឹកដល់ថ្ងៃណា? ហើយគម្រោងធ្វើសាលប្រជុំនេះ ត្រូងការឈើប៉ុន្មានម៉ឺនម៉ែត្រគូបទើបគ្រប់?
លោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបានបកស្រាយប្រាប់អ្នកយកព័ត៌មានយើងដោយអះអាងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩មិនានេះថា គេហ៊ានដឹកឈើ ច្បាប់ជាគេមានច្បាប់ហើយ ហើយលោកមិនដែលឃើញច្បាប់ទេ ព្រោះគេយកទៅចម្លងជូនឯខណ្ឌរដ្ឋបាលព្រៃឈើ។ លោកម៉ុងប៊ុនលីមបន្តថា បើចង់ដឹកច្បាស់ទៅមើលឯក្របីរាលទៅ បើអ្នកកាសែតឯងខ្លាចគេយកឈើលក់ចេញក្រៅតាមដានមើលខ្លួនឯងទៅ បើឃើញជួយប្រាប់ផង។
យើងពុំអាចសុំការបំភ្លឺពីលោក ឧកញ្ញាសៀងណាំបានទេនៅព្រឹកថ្ងៃទី២៩មិនាដដែលនេះ ព្រោះទូរស័ព្ទចូលមិនមានអ្នកលើកទទួល។
មានប្រភពប្រជាពលរដ្ឋនៅឃុំក្របីរាលក្បែរកន្លែងធ្វើសាលប្រជុំបាននិយាយតាមតៀមកាហ្វេដែលមិនយកជាផ្លូវការណ៍ថា ឈើធ្វើសាលប្រជុំនេះទោះដឹក១០ឆ្នាំទៀតក៏មិនគ្រប់ដែរ ព្រោះមានគេបណ្តោះឈើដឹកចេញទាំងរថយន្តៗទៅទិសខាងលិចតាមផ្លូវក្រវាត់ក្រុង។ ពួកគាត់បន្តថា យើងអាចនិយាយបានតែតាមតៀមកាហ្វេតែប៉ុណ្ណោះ មិនអាចចេញមុខអះអាងជាផ្លូវការណ៍បានទេ ព្រោះលោកឧកញ្ញាសៀងណាំជាមនុស្សមានលុយមានអំណាច តាំពីគាត់ចាកចេញពីខេត្តសៀមរាបទៅរកស៊ីនៅឯខេត្តកោះកុង រហូតមានបាន ទើបត្រឡប់មកខេត្តសៀមរាបវិញ។
ពលរដ្ឋខេត្តសៀមរាបរិះគន់ទៅលើលោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើថា ខ្លូនជាមន្ត្រីជំនាញមិនធ្វើការតាមទួនាទីអោយបានត្រឹមត្រូវ បែជាអោយអ្នកកាសែតជាអ្នកស៊ើបអង្កេតករណីបទល្មើសព្រៃឈើជំនួសខ្លួនទៅវិញ នេះ ពិតជាស៊ីបាយ ចាយបំផ្លាញតែលុយរដ្ឋាភិបាលមែន ចាំតែហៃអើហៃអើដូចអាជ័យធ្លាក់ទឹកអញ្ចឹង៕ ដោយ៖ ផ្លុងរ៉េត






ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
| ថ្ងៃនេះ | 561 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 2008 | នាក់ |
| ខែនេះ | 53803 | នាក់ |
| ឆ្នាំនេះ | 270895 | នាក់ |
| សរុប | 57622291 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

