ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម

ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:27 នាទី ចំនួនអានៈ 1625

ជាទូទៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា​ ភាព​អាត្មា​និយម​តែង​តែ​កើត​ឡើង​គ្រប់​ច្រក​ល្ហក​នៃ​ជ្រុង​សង្គម​។​​អាត្មា​ និយម​ គឺ​ស្តែង​ឡើង ​តាម​រយៈ​សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ​។ ​អាច​និយាយ​បាន​ថា​ សព្វ​ថ្ងៃ​មាន​មន្រ្តី​រដ្ឋា​ភិបាល​​ជា​ច្រើន​​បាន​ប្រើ​ឥទ្ធិពល​បស់​ខ្លួន​ ក្នុង​ស្ថាប័ន​ខ្លួន​មិន​អស់​ចិត្ត​ ពួក​គេ​ក៏​ប្រើ​ឥទ្ធិពល​នៅ​ខាង​ក្រៅ​ ធ្វើ​ឲ្យ​ម​ហា​ជន​ដឹង​ថា​ ខ្លួន​មាន​លុយ​មាន​អំណា​ចបុណ្យ​ស័ក្តិ​។ ពិសេស​មន្ត្រី​ក្នុង​ជួរ​យោធា​ នគរ​បាល ​កង​រាជ​អាវុធហត្ថ និង​គយ​ជា​ដើម។

ពួក​មន្រ្តី​ទាំង​នោះ ចូល​ចិត្ត​សម្ញែង​ឯក​សណ្ឋាន​របស់​ពួក​គេ​ពាក់​ទៅ​នឹង​កៅអី​មុខ រថយន្ត​​របស់​ខ្លួន ​ដែល​កំពុង​បើក​បរ​ឲ្យ​មហាជន​មើល​មកឡាន​​របស់​ខ្លួន​ថា​ជា​​អ្នក​អស្ចារ្យ ​ និង​មាន​អំណាច​ ពោល​គឺ​មិន​ចង់​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ មក​រំខាន​ខ្លួន​កំពុង​បើក​បរ​ក៏​ថា​បាន ​ឬ​ក៏​ចង់​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ​ឲ្យ​ក្រុម​សមត្ថកិច្ច​តាម​ដង ផ្លូវ​មើល​រំលង ឬក៏​ជា​សញ្ញា​ប្រាប់​ថា​ ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ​។​

បើ​សិន​ហ៊ាន​ធ្វើ​ខុស​តាម​ដង​ផ្លូវ​ ដូច​ជា​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ពួក​គេ​អាច​សម្រុះ​សម្រួល​បាន​​លឿន​ បំផុត​។ ​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​អាច​ទូរស័ព្ទ​ទៅ​មេ​កើយ​របស់​ពួក​គេ​ តែ​បន្តិច​ រឿង​នោះ​ឆាប់​ចប់​បំផុត​។ ​កត្តា​ទាំង​អស់​នេះ​ ក្រុម​អ្នក​ច្បាប់​បាន​ទូន្មាន​ថា ​ទាំង​មន្រ្តី​ជាន់​ខ្ពស់​អ្នក​មាន​ អ្នក​ក្រីក្រ ត្រូវ​ឈរ​ចំពោះ​មុខ​ច្បាប់​ស្មើ​ភាព​គ្នា​ ទើប​ធ្វើ​ឲ្យ​សង្គម​​រស់​នៅ​សុខ​ដុម​រមនា​ និង​មាន​សេច​ក្តី​ថ្លៃ​ថ្នូរ​ទៅ​វិញ​ទៅ​មក​។

ក្រៅ​ពី​នេះ​ នៅ​មាន​បុគ្គល​មួយ​ចំនួន​សូម្បី​បាន​ថត​រូប​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ របស់​រដ្ឋាភិបាល​ ក៏​ពួក​គេ​យក​ទៅ​ដាក់​តាំង​បង្អួត ធ្វើ​អាជីវកម្ម​ ក្នុង​ហាង​ភោជនីយដ្ឋាន​របស់​គេ​ដែរ​។​ ការ​យក​រូប​ថត​ដែល​ថត​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទៅ​ដាក់​តាំង អាច​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​គេ​មាន​ឥទ្ធិពល​បន្ថែម​ ដោយ​អាច​កម្លា​ មិន​ឲ្យ​ពួក​ក្រុម​សមត្ថកិច្ច​ ឬ​ក្រុម​ជំនាញ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ប្រកប​របរ​អាជីវកម្ម​ទៅ​ តាម​ច្បាប់​ដែរ​ឬ​យ៉ាង​ណា​?​

បើ​ក្រុម​អាជ្ញាធរ​ មាន​​សមត្ថ​កិច្ច​ ចង់​ឆែក​ឆេរ​ក៏​ពួក​​គេ​ មាន​ចិត្ត​ខ្លាច​រអា​ខ្លះ​ដែរ​។​ ចង់​មិន​ចង់​ខា្លច​អស់​បុណ្យ​ស័ក្តិ​តួនាទី​មុខ​តំណែង​ក្នុង​ស្ថាប័ន របស់​ខ្លួន។ ក្នុង​សង្គម​ខ្មែរ​យើង​ គេ​សង្កេត​ឃើញ​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ទៀត​ដែល​យើង​ត្រូវ​ថ្លឹង​ថ្លែង​និង​ សូម​ឲ្យ​​មហាជន​ ជួយ​ពិចារណា​ លើ​សុជីវធម៌​ និង​សីល​ធម៌​ ដែល​បាន​និង​កំពុង​​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ដែល​​យើង​មិន​អាច​នឹក​ស្មាន​ ដល់​។

អាត្មា​និយម​តែង​តែ​កើត​មាន​ផង​ដែរ​នៅ​​តាម​ស្ថាប័ន​សាធាណៈ​ដែល ​គ្រប់​គ្រង​ដោយ​ឯក​ជន​ និង​រដ្ឋ​។​ យើង​ឃើញ​ថា ​បុគ្គ​លិក​ខ្លះ​ បាន​ខិត​ខំ​ធ្វើ​ការ​តាម​មុខ​តំណែង​និង​ជំនាញ​រៀងៗ​ខ្លួន​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ បុគ្គលិក​មួយ​ចំនួន​ មិន​បាន​ចូល​រួម​ចំណែក​សន្សំ​សម្ភារ​​ការិយាល័យ​ដែល​ពួក​គេ​ប្រើប្រាស់​ នោះ​ឡើយ ​ដូច​ជាប្រើ​ក្រដាស​ខ្ជះខ្ជាយ​ ភ្លើង​អគិ្គសនី​ដែល​ពួក​គេ​ប្រើ​រួច​មិន​​បិទ​វា រាប់​ទាំង​សម្ភារ​ផេ្សងៗ​ទៀត​ ដោយ​មិន​ថែទាំ​​ជូត​សម្អាត​។​

ទាំង​អស់​សុទ្ធ​តែ​អាត្មា​និយម​ដែល​មិន​គិត​គូរ​ពី​ភាព​ម្ចាស់​ការ​របស់​ ខ្លួន​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ថៅ​កែ​ខ្លួន​ ដូច​ជា​ប្រយោជន៍​របស់​ខ្លួន​ដែរ​។ នេះ​ស​បញ្ចាក់​ថា​ នៅ​កន្លែង​ធ្វើ​ការ​ ពួក​គេ​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​បុគ្គលិក​ល្អ​ក៏​ដូច​ជា​មិន​បាន​ បង្ហាញ​ថា​ ពួក​គេ​ជា​មនុស្ស​ល្អ​ ប្រកប​ដោយ​គុណធម៌ និង​សីលធម៌​នៅ​ក្នុង​សង្គម​​នោះ​ដែរ។

យើង​ក៏​មាន​ការ​សោក​ស្តាយ​ណាស់​ដែរ ​ ដែល​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន អ្នក​ធ្វើ​ការ​នៅ​ទី​នោះ ពួក​គេ​គិត​តែ​សប្បាយ​កើប​លុយ​ មិន​បាន​គិត​ពី​តម្លៃ​សុវត្ថិភាព​ សេវា​កម្ម​សណ្តាប់​ធ្នាប់​អនាម័យ ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើយ។​ ដូច​ជា​រមណីយដ្ឋាន​កម្សាន្ត​ឆ្នេរ​សមុទ្រ​កន្លែង​ចត​ផ្ញើ​រថយន្ត​ចេញ​ ចូល​​មាន​ការ​ពិបាក​ដោយ​ម្ចាស់​ចំណត​​គិត​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ឡាន​ចត ច្រើន​ លុយ​ក៏​បាន​ច្រើន​ដែរ។​ អាជ្ញាធរ​មូល​ដ្ឋាន​ មិន​បាន​គិត​ពី​ការ​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​រដ្ឋបាល​ឲ្យ បាន​ល្អ​ឡើយ​ ក្រៅ​ពី​រក​លុយ​ដាក់​ហោប៉ាវ​ឲ្យ​ខាន​តែ​បាន​តែ​ប៉ុណ្ណោះ​​ដោយ​មិន​យក​ ចិត្ត​ទុក​ដាក់​ អំពី​អនាម័យ​ និង​បរិស្ថាន​ឡើយ​។ កត្តា​ទាំង​នេះ​ហើយ​ត្រូវ​បាន​មហា​ជន​ហៅ​ថា​ ការ​គ្រប់​គ្រង​រដ្ឋបាល​មិន​បាន​ល្អ​ នាំ​គ្នា​គិត​តែ​ពី​ការ​ប្រមូល​លុយ​ដាក់​ហោ​ប៉ៅ​។

មិន​តែ​ប៉ុណ្ណោះ​ យើង​ក៏​មិន​ដឹង​ថា​លោក​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ កែប ​ជុតិមា​បាន​ជ្រាប​និង​ដឹង​ដែរ​ឬ​អត់​? ​ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង​ អំពី​ការ​យក​កំណាត់​ផ្លូវ​ក្រោយ​ស្ថាន​ទូត​អាមេរិក​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ និង​កំណាត់​ផ្លូវ​សួន​ច្បារ​ រហូត​ដល់​ផ្សារ​ចាស់​ជា​ដើម សម្រាប់​ជា​កន្លែង​ក្រុម​អ្នក​លក់​ឡាន​និង​ក្រុម​អ្នក​គួក​ជេ​ឡាន​ដាក់​ លក់​ឡាន​តាម​ដង​ផ្លូវ​ទាំង​នេះ​យ៉ាង​អនាធិបតេយ្យ​។

អ្នក​នៅ​ភ្នំពេញ អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ ចរាចរណ៍​ជា​រឿយៗ​ កកស្ទះ​រក​ផ្លូវ​វៀង​ឬ​ចង់​ជិះ​រក​ផ្លូវ​ទូលាយ​ក៏​ពិបាក​ណាស់​ដែរ​។​ តែ​បែរ​ជា​លោក​ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ទាំង​នេះ​ និង​ទុក​ឲ្យ​ពួក​លក់​ឡាន​ យក​ដង​ផ្លូវ​ ធ្វើ​អាជីវកម្ម​បែប​នេះ​រហូត​ទៅ​ឬ​?​ ក្រៅ​ពី​នេះ​លក់​ឡាន​ហើយ​ពួក​គេ​នាំ​គ្នា​លេង​បៀ​សើច​យ៉ាង​​ក្អាក​ក្អាយ​ទៀត ផង​។ ក្នុង​ករណី​នេះ​ប្រហែល​ជា​ទទួល​​បាន​ការ​អនុញ្ញាត​ពី​សាលា ខណ្ឌ​ដូន​ពេញ​ ដែល​ទទួល​បាន​លុយ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ ពីការ​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន​នេះ​។ យើង​ចាំ​បាន​ថា​ទី​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ធ្លាប់​ធ្វើ​ការ​ណែ​នាំ​ម្តង​រួច​មក​ហើយ ​ការ​ដែល​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន ​តែ​រឿង​នេះ ​កើត​ឡើង​ដដែលៗ ដូច​ជា​ការ​វែក​ចក​កណ្តាល​ស្ទឹង​បឹង​យ៉ាង​ដូច្នោះ​ដែរ​។

មួយ​វិញ​ទៀត ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​គ្រូ​ពេទ្យ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ ​គីឡូ​ម៉ែត្រ​ ៦​ ក្រុង​ភ្នំ​ពេញ​ ទៅ​លើ​ស្ត្រី​ជា​អ្នក​លក់​លៀស​ហាល ​ដែល​មាន​ផ្ទៃ​ពោះ​ ជិត​សម្រាល​កូន ឲ្យ​​គ្នា​ជិះ​ម៉ូតូ​ឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ​ រហូត​ដល់​ស្ត្រី​នោះ​ទ្រាំ​ពុំ​បាន​ ក៏​សម្រាល​កូន​ នៅ​តាម​​ផ្លូវ​​សាធារណៈ ​ដោយ​មាន​ស្ត្រីចំ​ណាស់​ម្នាក់​ជា​អ្នក​ជួយ​។ ​តាម​រយៈ​ទង្វើ​របស់​គ្រូ​ពេទ្យ​គ្មាន​គុណ​ធម៌​​រូប​នេះ​ វា​បង្ហាញ​ថា សីល​ធម៌​​នៅ​ក្នុង​សង្គម​ខ្មែរ បាន​ធ្លាក់​ចុះ​យ៉ាង​​គំហុក​ ដោយ​គ្រូ​ពេទ្យ​រូប​នេះ​ មិន​គិត​ពីការ​យក​ព្រះ​នាម​សម្តេច​ឪ ​សម្តេច​តា​ដាក់​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ និង​ថែម​ទាំង​មិន​គិត​ពី​តម្លៃ​នៃ​អាយុ​ជីវិត​មនុស្ស​ឡើយ។

យើង​ក៏​សូម​ អំពាវនាវ និង​សុំណូម​ពរ​ដល់​ខ្មែរ​ប្រុស​ស្រី​គ្រប់​វ័យ ​គ្រប់​ជាន់​ថ្នាក់​មេត្តា​ចូល​រួម​ការ​ពារ​រក្សា​កិតិ្ត​នាម ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ ក្នុង​សង្គម​ជាតិ​យើង នូវ​ទង្វើ​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ប្រពៃ​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​ការ​ប្រកប​​របរ​រស់​នៅ​សុចរិត​ និង​សុខ​ដុម​រមនា​ ក្នុង​គ្រួ​សារ​ក៏ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1875ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន2001ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1737ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1763ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1768ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1695ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1760ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1570ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន3075ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1793ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      408នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1855នាក់
ខែនេះ    53650នាក់
ឆ្នាំនេះ   270742នាក់
សរុប   57622138នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:35