ថ្មីៗនេះបន្ទាប់ពីការដើរល្បាតព្រៃអស់រយៈពេល ៣ថ្ងៃបណ្តាញសហគមន៍ព្រៃឡង់ប្រមាណ៥០នាក់ បានធ្វើការបំផ្លាញម៉ាស៊ីនត្រង់ស៊ីន័រអារឈើចំនួន៥គ្រឿងដែលពួកគេរឹបអូសបានពីក្រុមអ្នកកាប់ឈើ និងបានរកឃើញបទល្មើសបំផ្លាញព្រៃឈើយ៉ាងពេញបន្ទុក ហើយក៏មានរថយន្តដឹកឈើហ៊ុប និងដឹកឈើមូលប្រមាណពី១០ទៅ១៥គ្រឿងក្នុងមួយថ្ងៃៗ ចេញពីក្រុមហ៊ុនដីសម្បទាន CRCK។
ឈើទាំងនោះមួយផ្នែកធំមិនមែនកាប់នៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនយួន CRCK ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់ព្រៃឡង់នោះទេ ប៉ុន្តែជាឈើដែលកាប់នៅខាងក្រៅរង្វង់ដីសម្បទានរបស់ក្រុមហ៊ុនយ៉ាងមហន្តរាយទៅវិញ។
តំណាងសហគមន៍បណ្តាញព្រៃឡង់ បានឱ្យដឹងថាពួកគាត់នាំគ្នាដើរល្បាតព្រៃចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចមួយចំនួន ហើយបានប្រទះឃើញបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់យ៉ាងច្រើន គឺមានការកាប់ឆ្ការព្រៃធ្វើចំការនិងការកាប់ព្រៃរានយកដីលក់ឱ្យឈ្មួញទុច្ចរិត។
ប្រការនេះបានធ្វើឱ្យព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងប្រឈមនឹងសេចក្តីវិនាសសាបសូន្យចៀសមិនផុតឡើយ ព្រោះក្រុមជនល្មើសមិនញញើតក្នុងការបំពានលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តិច ។
តំណាងបណ្តាញសហគមន៍ព្រៃឡង់បានឱ្យដឹងទៀតថាពួកគាត់មានការសោកស្តាយព្រោះក្នុងមួយថ្ងៃមានរថយន្តដឹកឈើចេញប្រមាណពី១០ទៅ១៥គ្រឿង ហើយក្នុងមួយរថយន្តផ្ទុកឈើពី៤០ទៅ៥០ម៉ែត្រគូប ដូច្នេះព្រៃឈើក្នុងតំបន់ព្រៃឡង់មិនអាចគេចផុតពីសេចក្តីវិនាសសាបសូន្យនោះទេ។
នៅក្នុងរយៈពេល៣ថ្ងៃដែលប្រជាសហគមន៍នាំគ្នាដើរល្បាតក្នុងព្រៃ គឺចាប់បានម៉ាស៊ីនត្រង់ស៊ីន័រចំនួន ៥គ្រឿង ព្រមទាំងឈើអារទុកចោលប្រមាណ ៣០ម៉ែត្រគូប និងបានរកឃើញរថយន្តដឹកឈើមូលចេញពីក្រុមហ៊ុន CRCK ប្រមាណ ១០ទៅ១៥គ្រឿង ក្នុងមួយថ្ងៃ។
ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមិនត្រឹមតែគ្មានការលើកទឹកចិត្តប្រជាពលរដ្ឋដែលហ៊ានធ្វើសកម្មភាពការពារព្រៃឈើនោះទេ ប៉ុន្តែគេបែរជាចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុនទៅវិញ។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកនាយករដ្ធមន្រ្តី ហ៊ុន សែន កំពុងនាំឱ្យមានបទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ហើយសកម្មភាពរកស៊ីជួញដូរឈើគ្រញូងខុសច្បាប់នៅតែបន្តកើតមានយ៉ាងពេញបន្ទុកដដែល។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនយួន ក្រុមហ៊ុនចិនវិនិយោគរយៈពេល ៩៩ឆ្នាំគឺជាប្រភពនៃការបំផ្លាញធនធានព្រៃឈើយ៉ាងពេញបន្ទុក ៕ ប្រភពពី សសឃក






មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

